ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ៩.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ ដោយសារព្យុះទីហ្វុង នៅភាគខាងជើងជប៉ុន

ជប៉ុនៈ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃអង្គារនេះ បានព្រមានពីរលកខ្ពស់ និងទឹកជំនន់ ដោយសារព្យុះទីហ្វុង ឈ្មោះ Mindulle នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង វាយប្រហារក្នុងតំបន់ជាច្រើន នៅភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីរងការបំផ្លាញ នៅតំបន់ Kanto រួមទាំងរដ្ឋធានីប្រទេសនេះផង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

បើយោងតាម JMA បានឲ្យដឹងថា ព្យុះទីហ្វុងឈ្មោះ Mindulle បានបង្កឲ្យបាក់ដី នៅតំបន់ Hidaka នៅភាគខាងត្បូងឆ្នេរសមុទ្រកោះ Hokkaido នៅព្រឹកថ្ងៃអង្គារ ខណៈដែលព្យុះទីហ្វុង បានបំលែងខ្លួនទៅជា ព្យុះស៊ីក្លូនត្រូពិច បង្កើនអំណាចខ្យល់កាន់តែខ្លាំង បណ្ដាលឲ្យមនុស្ស ៩.០០០ នាក់ ត្រូវជម្លៀសខ្លួនចេញ។

ក្នុងនោះដែរ JMA បានឲ្យដឹងថា មនុស្ស ៣០.០០០ នាក់ ត្រូវបានព្រមានជម្លៀសខ្លួនចេញពីស្រុក ១៨ នៅទូទាំងភាគខាងជើងប្រទេសជប៉ុនផងដែរ៕

Typhoon Mindulle lashes northern Japan

មតិយោបល់