ព័ត៌មានបច្ចេកវិទ្យា

Samsung ផ្អាកផលិត Galaxy Note 7 ជាបណ្ដោះអាសន្ន ក្រោយមានករណីផ្ទុះឆេះជាថ្មី

សេអ៊ូលៈ ក្រុមហ៊ុន Samsung Electronics Co បានផ្អាកការផលិតស្មាតហ្វូន Galaxy Note 7 ជាបណ្ដោះ​អាសន្ន បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ជាថ្មីទាក់ទងនឹងការផ្ទុះឆេះ Galaxy Note 7 ក្រោយពីប្ដូរថ្មីរួច។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានចេញផ្សាយថា​ Samsung បានជូនដំណឹងដល់​ក្រុមហ៊ុនផ្គត់ផ្គង់នៅព្រឹកថ្ងៃចន្ទនេះឲ្យផ្អាកការផលិតជាបណ្ដោះអាសន្ន ហើយការផ្អាកនោះ ត្រូវបាន​ក្រុមហ៊ុនបញ្ជាក់ថា ផ្អាកនៅកូរ៉េខាងត្បូង អាមេរិក និងនៅចិន ហើយអាចនៅរោងចក្រវៀតណាម​មួយ​ទៀតផងដែរ។

ក្រុមហ៊ុន Samsung បានចាប់ផ្ដើមលក់ Galaxy Note 7 នៅថ្ងៃទី១៩ ខែសីហា ហើយ​បាន​ប្រកាស​ប្រមូលវិញនៅដើមខែកញ្ញា បន្ទាប់ពីរកឃើញថា Galaxy Note 7 ផ្ទុះឆេះខណៈពេលសាកថ្ម និង​បាន​ប្ដូរ​ថ្មីឲ្យអតិថិជននៅចុងខែកញ្ញា។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា Galaxy Note 7 ថ្មី បានផ្ទុះឆេះ​នៅសហរដ្ឋ​អាមេរិក និងនៅតៃវ៉ាន់ ហើយនៅពេលនេះ គឺ Samsung កំពុងតែធ្វើការស៊ើបអង្កេត៕

samsung-dj-koh-note-7

ប្រភព៖ Yonhap News

មតិយោបល់