iPhone X គឺជាទូរសព្ទដៃដែលថ្លៃជាងគេបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple ដែលវាមានតម្លៃ ៩៩៩ ដុល្លារ (សម្រាប់ម៉ាស៉ីន ៦៤ GB) និង ១១៤៩ ដុល្លារ (សម្រាប់ម៉ាស៊ីន ២៥៦ GB)។ ប៉ុន្តែ នេះគឺគ្រាន់តែជាតម្លៃគោលប៉ុណ្ណោះ ពោលគឺ បើសិនជាលោកអ្នកចង់ប្រើឆ្នាំងសាកឥតខ្សែ ក្បាលបំម្លែងខ្សែ USB ទៅ Lighting ខ្សែសាកថ្មីរហ័សពេញ ជាដើម លោកអ្នកត្រូវចំណាយលុយបន្ថែមទៀតទៅលើវា ពោលគឺ វាពុំមានភ្ជាប់មកនៅក្នុងប្រអប់នោះឡើយ។
បន្ថែមពីលើនេះ សម្រាប់តម្លៃគ្រឿងបន្លាស់ និងបណ្ណធានាជួសជុសពី AppleCare+ របស់ក្រុមហ៊ុនក៏ថ្លៃខុសគ្នាឆ្ងាយពី iPhone ស៊េរី 8 និង 8 Plus ផងដែរ។ ដូច្នេះ សម្រាប់លោកអ្នកដែលកំពុងប្រាថ្នាទិញ iPhone X មកប្រើ សូមមើលតារាងតម្លៃគ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំសំខាន់ៗរបស់វាជាមុនសិន ដែល Post Tech សូមបង្ហាញជូនដូចខាងក្រោមខាងក្រោម៖
1- តម្លៃបណ្ណធានា និងគ្រឿងបន្លាស់សំខាន់ៗ៖
– AppleCare+ : ១៩៩ ដុល្លារ (ជួសជុលរយៈពេលពីរឆ្នាំ)
– ខ្សែសាកថ្មរហ័សពេញ : ៤៩ ដុល្លារ
– ក្បាលឌុយបំប្លែងពី USB ទៅ Lighting : ១ ម៉ែត្រ (២៥ ដុល្លារ) ឬ ២ ម៉ែត្រ (៣៥ ដុល្លារ)
– ឆ្នាំងសាកថ្មឥតខ្សែ Apple AirPower ចាប់ពី ៩៩ ទៅ ១៤៩ ដុល្លារ
2- តម្លៃប្តូរកញ្ចក់ និងជួសជុលការខូចខាតផ្សេងៗ៖
– iPhone X: ប្តូរអេក្រង់ ២៧៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៥៤៩ ដុល្លារ)
– iPhone 8 Plus: ប្តូរអេក្រង់ ១៦៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៣៩៩ ដុល្លារ)
– iPhone 8: ប្តូរអេក្រង់ ១៤៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៣៤៩ ដុល្លារ)
– iPhone 7 Plus: ប្តូរអេក្រង់ ១៦៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៣៤៩ ដុល្លារ)
– iPhone 7: ប្តូរអេក្រង់ ១៤៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៣១៩ ដុល្លារ)
– iPhone 6 Plus: ប្តូរអេក្រង់ ១៦៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (៣២៩ ដុល្លារ)
– iPhone 6: ប្តូរអេក្រង់ ១៤៩ ដុល្លារ, ជួសជុលលើផ្នែកផ្សេងៗ (២៩៩ ដុល្លារ)
ញាក់សាច់! ពេលដឹងតម្លៃប្តូរកញ្ចក់តួក្រោយ iPhone 8/8 Plus ពី AppleCare+
ប្រភពព័ត៌មានៈ forbes
មតិយោបល់