ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅដីឡូតិ៍មួយកន្លែងក្នុងក្រុងសៀមរាប បង្កការភ្ញាក់ផ្អើល!

សៀមរាបៈ លោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ Post News ថា មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូតិ៍មួយកន្លែង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ តាមការបំភ្លឺរបស់អ្នកលក់ចេកអាំងបានប្រាប់ថា ពេលគាត់បានមករកបត់ជើងត្រង់ចំនុចខាងលើ ក្នុងម៉ោង១២ថ្ងៃត្រង់ស្រាប់តែឃើញមានកន្ទេលមួយ ហើយខ្លួនបានបើកទៅស្រាប់តែមានមនុស្សនៅក្នុងនោះតែម្តង…

ម៉ូតូFTRបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក រងរបួសខ្លួនឯង!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យបុរសម្នាក់ជិះម៉ូតូម៉ាកFTR ពាក់ស្លាកលេខ 1BU 2103 រងរបួសយ៉ាងដំណំផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ តាមប្រភពព័ត៌រមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ…

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធគ្រឿងញៀន!

ភ្នំពេញៈ ជនសង្ស័យពីរនាក់និងក្រាមសថ្លាសង្ស័យជាគ្រឿងញៀនពីរកញ្ចប់តូច ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួននិងដកហូត។ ប្រតិបត្តការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យទាំងពីរនាក់នោះទី១ឈ្មោះ លី យីន ភេទប្រុសអាយុ២៩ឆ្នាំ មុនរបរជាងឡាន ស្នាក់នៅក្នុងការ៉ាស់ សង្កាត់បឹងកក់ពីរ ខណ្ឌទួលគោក រាជធានីភ្នំពេញនិងទី២ឈ្មោះ…

អាសូរណាស់! ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ប្រពន្ធ រីឯប្តីរងរបួសធ្ងន់

កំពង់ធំៈ លោកប្រធានការិយាល័យចររាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តបុកម៉ូតូក្នុងពេលឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥៥នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ៦ ភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កូវ អ៊ីម…

ឈាមស្រែកស្បែកហៅ! ឃាតក៤នាក់ ដែលរំលោភបូកលើនារីម្នាក់ រួចសម្លាប់បំបិទមាត់យកមកបោះចោលក្នុងព្រៃចាប់បានហើយ!

ព្រះសីហនុៈ ជនសង្ស័យ៤នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ធវៈបូកទៅលើនារីរងគ្រោះមួយរូប ដោយចោទពីបទឃាតកម្មគិតទុកជាមុន ត្រូវបាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួន។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ធវៈបូកលើនារីរងគ្រោះរួចហើយ ក៏បានសម្លាប់ជនរងគ្រោះរួចយកសាកសពរុំភួយយកទៅបោះចោលក្នុងព្រៃស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧។ ប្រភពដដែលបានបន្តទៀតថា ករណីនេះក្រោយធ្វើការស្រាវជ្រាវរយៈពេល៣ខែ២៤ថ្ងៃទើបសមត្ថកិច្ចបំបែកបាននិងឈានដល់ការចាប់ខ្លួនជនសង្សយ័៤នាក់ ហើយនៅព្រឹកថ្ងៃទី៧…

ម្ចាស់ភោជនីយដ្ឋានពន្លឺអង្គរស្រុកអង្គស្នួល ត្រូវខ្សែភ្លើងឆក់ស្លាប់ក្នុងអាងទឹក!

កណ្តាលៈ ករណីបុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់នៅនឹងកន្លែង ស្របពេលដែលចុះទៅតខ្សែម៉ូទ័របូមទឹកនៅក្នុងអាង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងចំណុចអាងស្តុបទឹកក្រោមដីក្នុងផ្ទះជនរងគ្រោះ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ លឹម ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ…

ស្លាប់ទៀតហើយ! បុរសម្នាក់ចេញទៅឆក់ត្រីឆ្លងចរន្តឆក់ស្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល

កណ្ដាលៈ បុរសម្នាក់ចេញទៅឆក់ត្រីនៅក្នុងវាលស្រែ ស្រាប់តែឆ្លងចរន្តឆក់ស្លាប់ខ្លួនឯងនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចវាស្រែប្រាំងទំនប់ឪម៉ាល់ ភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កឹម យ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…

ដុងពីកំណើត! នៅក្មេងសោះ តែចេញធ្វើសកម្មភាពស្ទើររាប់ដងភ្លេច

បាត់ដំបងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចោរកម្ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពព័ត៌មានបានឲ្យដឹងថា សង្ស័យមានឈ្មោះ វឿន ហ៊ាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក…

First News ៖ រថយន្តដឹកដីបើកបុកម៉ូតូបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ

កណ្ដាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយរវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់នៅផ្លូវ២១។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២១B ស្ថិតនៅឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្ដាល។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

ថ្លើមធំ! ចូលលួចគាស់ផ្ទះទាំងយប់ ម្ចាស់គេភ្ញាក់ទាន់ចាប់ដាក់ខ្នោះ

តាកែវៈ លោកអធិការរងស្រុកបាទីបានប្រាប់ Post News ថា មានករណីជនសង្ស័យម្នាក់លួចគាស់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះចាប់បាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សំ សត់ ភេទប្រុស…