ត្រៀមអ្នកសៀមរាប! សៀមរាបនឹងដាច់ភ្លើង៣ថ្ងៃជាប់គ្នា

សៀមរាបៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាបបានឲ្យដឹងថា អគ្គិសនីសៀមរាបនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គសនីនៅបន្ទប់ភ្លើងនិងPMTមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងសង្វៀនភ្នាល់ជល់មាន់ទ្រង់ទ្រាយធំមួយកន្លែង ក្នុងខេត្តប៉ៃលិន!

ប៉ៃលិនៈ សមត្ថកិច្ចនគរបាលប៉ៃលិន បានចុះបង្ក្រាបទីតាំងសង្វៀនភ្នាល់ជល់មាន់ទ្រង់ទ្រាយធំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ជំណុចភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកអនុសេនីយ៍ឯក កន…

ហាយឡែនឌ័រពន្លះម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល!

ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចររាចរណ៍ បង្កដោយរថយន្តបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្សរងរបួស៤នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ វណ្ណ…

ពិតជាក្មេងឈាមរាវមែន! ជិះម៉ូតូទៅបុកគេហើយ ថែមទាំង…

ភ្នំពេញៈ បុរសម្នាក់ត្រូវបានជនសង្ស័យជិះម៉ូតូបុក ហើយបានផ្ទុះហិង្សាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ដោយត្រូវបានគេចាក់នឹងកូនសោម៉ូតូជាប់ក្បាល បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រុង ភេទប្រុស អាយុ២៥ឆ្នាំ…

Update៖ ចៅក្រមសម្រេចឃុំខ្លួនក្មេងស្រី ស្រវឹងស្រាបើករថយន្តទៅបុកមនុស្ស៥នាក់របួសធ្ងន់ស្រាល

កណ្ដាលៈ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្ដាល និងជាចៅក្រមស៊ើបសួរ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនក្មេងស្រីម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីមិនសូវចេះបើកបរហើយថែមទាំងស្រវឹងស្រាទៀត បើករថយន្ត Lexus RX300 ទៅបុកមនុស្ស៥នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេកំពុងអង្គុយផឹកស៊ី នៅលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ នាយប់ថ្ងៃទី២១…

បញ្ជូនតៃកុងឡានដឹកទំនិញបើកបុកស្ត្រីម្នាក់ឲ្យរងរបួសធ្ងន់មកតុលាការ

កណ្តាល: នៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៧ កម្លាំងការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តកណ្តាលបានបញ្ជូនតៃកុងឡានដឹកទំនិញបើកបុកស្ត្រីម្នាក់នៅស្រុកកណ្តាលស្ទឹងឲ្យរងរបួសធ្ងន់មកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនបង្ករកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទី លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២៧ ២៨ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ម៉ូតូជនរងគ្រោះម៉ាកហុងដា ឌ្រីម C១២៥ ពណ៌ខ្មៅ ពាកស្លាក់លេខ…

រតនគិរីថ្ងៃនេះនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់ទូទាំងខេត្ត!

រតនគិរីៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងធ្លាក់រលឹមស្រិចៗគ្របដណ្តប់ទូទាំងខេត្ត ចាប់តាំងពីម៉ោងប្រមាណ៥ទៀបភ្លឺ៕

រថយន្តសាំយ៉ុងបែកកងរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកគល់ឈើបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល!

កំពង់ចាមៈ ហេតុការណ៍គ្រោះថ្នាក់ចររាចណ៍មួយបានកើតឡើងដោយសាររថយន្តសាំយ៉ុងបែកកង់រេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យមនុស្សចំនួន៣នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង៣៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងកើតស្ពានអន្លង់ជ្រៃ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រភពព័តឥមានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ថត ពិឡុត (ជាអ្នកបើកបររថយន្ដ) របួសធ្ងន់ ទី២ឈ្មោះ នី ភេទស្រី…

ម៉ូតូកែច្នៃភ្លើងខុសបច្ចេកទេសត្រូវកំលាំងនគរបាលឃាត់បានជាង២០គ្រឿង!

កំពតៈ កំលាំងអធិការរដ្ឋាននគរបាលក្រុងកំពត ដឹកនាំដោយលោកអធិការនិងអធិការរងទទួលបន្ទុកសណ្តាប់ធ្នាប់ បានធ្វើការត្រួតពិនិត្យម៉ូតូដែលកែច្នៃភ្លើងឡាស៊ែខុសបច្ចេកទេស បង្កឲ្យចាំងភ្នែកអ្នកធ្វើដំណើរដូចគ្នានាពេលយប់។ ការត្រួតពិនិត្យយានជំនិះនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តាផ្លូវក្នុងក្រុងកំពត ដោយមានការចង្អុលបង្ហាញផ្ទាល់ពីអភិបាលក្រុង។ លោកអនុសេនីយ៍ឯក ឆែម ហាក់ អធិការរងនគរបាលក្រុងកំពត ទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យម៉ូតូប្រើភ្លើងខុសស្តង់ដារ នគរបាលដកហូតបានចំនួន២២គ្រឿង។ លោកអធិការរងបន្តថា…

បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីរាំធុងបាស ត្រូវបានជនល្មើសស្ទាក់កាប់ បណ្ដាលឲ្យរងរបួសដេរជិត២០ថ្នេរ!

កណ្ដាលៈ យុវជនម្នាក់ត្រូវបានជនល្មើសប្រើកាំបិតកាប់បណ្ដាលឲ្យរងរបួសខណៈពួកគេជិះម៉ូតូត្រឡប់មកពីរាំធុងបាសក្នុងកម្មវិធីប្រគំតន្រ្តី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្លូវលេខ១១០ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែ ពីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើទាល…