បានម៉ូតូថ្មីជិះទៅអួតសង្សារ ពេលត្រឡប់មកវិញមិនប្រយ័ត្នជ្រុលទៅបុកដើមឈើទាលបណ្ដាលឲ្យរងរបួសធ្ងន់!

ភ្នំពេញៈ យុវជនម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាលខណៈជិះម៉ូតូឌុបគ្នាមកពីជួបសង្សារមិនប្រយ័ត្នជ្រុលទៅបុកដើមឈើទាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើទើបតែទិញម៉ូតូថ្មី ហើយនឹកឃើញចង់ទៅជួបសង្សារក៏ទៅជួប រួចត្រឡប់មកវិញជិះម៉ូតូភ្លេចខ្លួនខ្វះការប្រុងប្រយ័ត្នក្នុងល្បឿនយ៉ាងលឿនជ្រុលធ្លាក់ផ្លូវទៅបុកដើមឈើទាលមុខវត្តជន្លង់ម្លូរ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ ម្នាក់បាក់ភ្លៅស្តាំ និងម្នាក់ទៀតរងរបួសស្រាល។ ក្រោយពេលកើតហេតុ ម៉ូតូត្រូវបានជនរងគ្រោះឲ្យមិត្តភក្តិជិះទៅតាមហៅបងប្អូន…

Update៖ សមត្ថកិច្ច២ខណ្ឌចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅផ្ទះសំណាក់ យីហោ ចិនតុង២

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយនិងនគរបាលខណ្ឌ៧មករា ចុះធ្វើការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែងនៅផ្ទះសំណាក់ យីហោ (ចិនតុង ២) ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់ធំ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះសំណាក់ យីហោ (ចិនតុង ២) ផ្លូវលេខ២១១…

ដាច់ទៀតហើយខណ្ឌទួលគោក!

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង១និង៥១នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ១៣៤ និងPT៩៨៦ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ផ្លូវលេខ៥២៨ និងផ្លូវលេខ៣៤៧ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា…

សង្ស័យឃាតកម្ម! គ្រាន់តែទំនាស់ដីស្រែសោះ ឈានដល់ការសម្លាប់គ្នា

ព្រៃវែងៈ ស្ត្រីម្នាក់បានស្លាប់នៅក្នុងវាលស្រែសង្ស័យករណីឃាតកម្ម ដោយសាររឿងទំនាស់ព្រំដីស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងស្រែ ភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនល្មើសដែលសង្ស័យជាឃាតកនោះជាស្ត្រី ចំណែកឯជនរងគ្រោះក៏ស្ត្រីដែរ ហើយករណីនេះដោយសាររឿងទំនាស់ព្រំដីស្រែ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

ខណ្ឌទួលគោកម៉ោង៣ទើបមានភ្លើងប្រើវិញ!

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ១៣៣ មូលហេតុដោយសារមានកំហូចទូរបណ្ដាញតង់ស្យុងមធ្យម(MV) ដែលស្ថិតនៅផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមការងារកំពុងធ្វើការប្តូរត្រង់ស្វូថ្មី ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣រសៀល។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី…

ដាច់ភ្លើង! ស្វាយរៀងនឹងដាច់ភ្លើង១ម៉ោងក្នុងថ្ងៃនេះ

ស្វាយរៀងៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង សាខាកំពង់រោទិ៍បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅសាខាកំពង់រោទិ៍ នឹងផ្អាកជាបណ្តោះអាសន្ន រយៈពេល១ម៉ោង ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៤រសៀល ដោយមូលហេតុ ភាគីវៀតណាមធ្វើការជួសជុលបណ្តាញ ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ៕

ចុម! ចែៗឥឡូវចេះបែកគំនិតធ្វើរឿងបែបនេះផង

ភ្នំពេញៈ ជនសង្ស័យជានារីវ័យក្មេង២នាក់រួមនិងថ្នាំ១៣កញ្ចប់តូចត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឈនៈ២ ស្ថិតនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ យាន យូម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង…

យុគ ចិន្តា ប្រកាសមហិច្ឆតា ថ្ងៃជូនកូនស្រីទៅប្រលងចម្រៀងនៅសិង្ហបុរី

នៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ អ្នកនាង យុគ ចិន្តា បានដឹកដៃកូនស្រីវ័យ១៤ឆ្នាំរបស់ខ្លួនទៅប្រលងចម្រៀងក្នុងកម្មវិធី Asian Art Festival ២០១៧ នៅក្នុងប្រទេសសិង្ហបុរី ក្រោមការបញ្ជូនទៅរបស់សាលាស្រណោះតន្ត្រី។ អ្នកនាងនៅតែប្រកាសជំហរថា នឹងបំពេញបំណងកូនស្រីឲ្យក្លាយជាតារាចម្រៀងល្បីម្នាក់ ដោយមិនបង្ខំឲ្យនាងធ្វើជាពិធីការិនីតាមលំនាំរបស់ខ្លួននោះទេ។ អ្នកនាងបានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនចេញដំណើរថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានកូនស្រីមានឱកាសទៅប្រកួតចម្រៀងជាមួយនិង១០ប្រទេសផ្សេងទៀត នៅក្នុងប្រទេសអាស៊ាន។…

ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្ដាលៈ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យ២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ២នាក់ទី១ឈ្មោះ ឈឹម វ៉ាន់នី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល…

ទៀតហើយ! ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់រួមជាមួយថ្នាំញៀន១០កញ្ចប់

បាត់ដំបង: លោក វរសេនីយ៍ត្រី អ៊ឹង សុវណ្ណ អធិការរងស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញស្រុកនឹងកម្លាំងប៉ុស្តិ៍តាម៉ឺនបានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកជួញដូរដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យ២នាក់រួមជាមួយវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនសង្ស័យទី១ឈ្មោះ ធឿន ប៊ុនធី ភេទប្រុស អាយុ២៥ឆ្នាំ…