ខណៈនេះសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបជនជាតិវៀតណាមនៅខណ្ឌចំការមនទល់មុខRock

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ កំពុងចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៧៤ សង្កាត់បឹងត្របែក (ទល់មុខរ៉ក) ខណ្ឌចំការមន រាជធានីភ្នំពេញ។…

First News៖ គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តកូរ៉េដឹកអេតចាយជាម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តកូរ៉េដឹកអេតចាយជាម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

ម៉ារ៉ា ប៊ុណ្ណា ឡើងសម្ភាសបន្តផ្ទាល់ល្ងាចនេះ ក្រោយការរិះគន់

នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា នឹងបង្ហាញមុខនៅក្នុងកម្មវិធីបន្តផ្ទាល់ Komsan Talkshow ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការរិះគន់នៅក្នុងបណ្ដាញហ្វេសប៊ុក។ លោកនឹងផ្ដល់សម្ភាសក្រោមការចោទសួររបស់ពិធីការិនី២រូបគឺអ្នកនាង លី ម៉ារីណា និង អ្នកនាង ម៉ៅ ស៊ីណាត។ លោកម៉ារ៉ា ប៊ុណ្ណា…

First News៖ ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋផ្អើលទាំងព្រឹក!

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មានករណីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះយផ្អើលទាំងព្រឹក។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត។ ក៏មានការផ្សាយផ្ទាល់នៅលើផេក…

មុននេះបន្តិចមានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តស៊េរីទំនើបស្លាកលេខភ្នំពេញ 2AJ 7777 ជាមួយម៉ូតូ

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងរថយន្តស៊េរីទំនើបស្លាកលេខភ្នំពេញ 2AJ 7777 ជាមួយម៉ូតូឌ្រីមសង់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងស្រះកណ្តាលវាលស្រែ ក្នុងខណ្ឌដង្កោ

ភ្នំពេញៈ ប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងស្រះកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើល។ ហេតុការណ៍ភ្ញាក់ផ្អើលបានបង្កឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!

កណ្ដាលៈ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពចែកចាយគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លួន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចជិតហាងកាហ្វេ របស់ឈ្មោះ ហ៊ាន ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ សិទ្ទ សុវណ្ណារ៉ូ ភេទ…

ឪពុកម្ដាយគួរប្រុងប្រយ័ត្ន! ក្មេងប្រុសម្នាក់ត្រូវគោយន្តកន្ត្រៃកិនស្លាប់យ៉ាងអាណោចអាធ័ម ពេលជិះកង់ចេញពីសាលា

បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់ត្រូវបានគោយន្តកន្ត្រៃកិនស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះកង់ចេញពីសាលារៀន។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ វី ចាន់នី អាយុ១២ឆ្នាំ រៀននៅថ្នាក់ទី៤ នៃសាលាបឋមសិក្សាអូរស្ងួត។ បច្ចុប្បន្នរស់នៅភូមិចង្ហាលិច ឃុំបន្ទាយនាង…

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកអ្នកថ្មើរជើង ដួលខ្ទាតចូលក្រោមកង់យីឌុប ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់!

ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូមួយគ្រឿងលឿនជ្រុលទៅប៉ះនារីម្នាក់កំពុងដើរឆ្លងថ្នល់ ហើយដួលខ្ទាតចូលក្រោមរថយន្តយីឌុបបុកកិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង មុខផ្សារឯករាជ្យ៣ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងមានគ្រោះ ចាន់ ណា អាយុ២៧ឆ្នាំ មុខរបរជាងសំណង់នៅកោះពេជ្យ ស្នាក់នៅកន្លែងការដ្ឋានមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។…

ទស្សនាឃ្លីបវីដេអូដែលចោរធ្វើសកម្មភាពលួចម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈតេលា!

នេះជាឃ្លីបវីដេអូដែលចោរធ្វើសកម្មភាពលួចម៉ូតូនៅស្ថានីយ៍ប្រេងឥន្ធនៈតេលាម៉ាត ភូមិឫស្សី កាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលបុរសដែលជាម្ចាស់ម៉ូតូបានចូលមកសម្រាកអង្គុយលេងក្នុងម៉ាតហើយចតម៉ូតូចាក់សោនៅខាងមុខច្រកចូល ហើយជនសង្ស័យក៏មកអង្គុយក្បែរម្ចាស់ម៉ូតូរងចាំឱកាសល្អដែលម្ចាស់រវល់ចុចទូរសព្ទលេងមួយពព្រិចភ្នែក ត្រូវជនសង្ស័យធ្វើសកម្មភាពកាច់ករម៉ូតូរបស់គាត់យកទៅបាត់ដោយសុវត្ថិភាព។ បើមើលតាមវីដេអូ ឃ្លីប ជនសង្ស័យស្លៀកខោខាវប៊យជើងខ្លីអាវសដៃវែង ពាក់មួកប៉ារេ បើតាមសម្តីសន្តិសុខនិងស្ត្រីបំរើការអនាម័យបានឲ្យដឹងថាជននេះជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពលួចបានសម្រេចជាញឹកញាប់នៅម៉ាតខាងលើនេះសូមបងប្អូនដែលមកអង្គុយសម្រាកលេងនៅក្នុងម៉ាតមេត្តាប្រុងប្រយ័ត្នយានជំនិះផ្ទាល់ខ្លួនផង៕ https://youtu.be/kz4ZYn1rW_A