សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀនជិត២០កញ្ចប់!
ភ្នំពេញៈ កម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនជិត២០កញ្ចប់តូច។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវរថភ្លើង សង្កត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះ ហង្ស សុភាព ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវរថភ្លើង សង្កាត់បឹងកក់២…