សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់
កោះកុងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទ ជួញដូរ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ មន្ត្រីជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ស៊ុន យៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបបានករណីជាក់ស្តែងបាន០១ករណី ឃាត់…