សមត្ថកិច្ចនគរបាលជំនាញចុះបង្ក្រាប ការលេងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ១២នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥៥នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ) ចំនួន ០៣ទីតាំង នៅក្នុងក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១២នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា…

ដំណឹងស្វែងរកម្ចាស់ម៉ូតូ! សង្ស័យជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម យកមកប្លុងទុកចោល

ភ្នំពេញៈ យោងតាមផេក Phnom Penh Gendarmerie បានឲ្យដឹងថា អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០១គ្រឿង ម៉ូតូម៉ាកស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HV-1525 បានប្រទះឃើញនៅវេលាម៉ោង ៦:២៥នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិឫស្សី៣…

អ្នកបើកកង់បីចិត្តសឿង បើកកៀររថយន្តហើយមិនព្រមដោះស្រាយ

ភ្នំពេញ: រថយន្ត highlander មួយគ្រឿងខណៈពេលដែលកំពុងបើកសុខៗ ស្រាប់តែម៉ូតូកង់បីបើកវ៉ាជែងរួចបត់ចូល បណ្តាលឲ្យកៀប៉ះកាងផ្នែកខាងមុខរងការខូចខាត តែម្ចាស់កង់បីចិត្តសឿងមិនព្រមដោះស្រាយជាមួយខាងម្ចាស់រថយន្តឡើយ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលការពារវេលាម៉ោង ១២និង១៥ ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវលេខ105K ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក…

សមត្ថកិច្ចឃាតរថយន្ត និងម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំងលាន់លឺ ដើម្បីធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យាផាកពិន័យតាមច្បាប់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​នខុសបច្ចេកទេស (បំពង់ស្រីនិងកែ) បំពង់​សំឡេង ​បង្ក​​ឲ្យមានការរំខានដល់អ្នកដទៃ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់​សាធារណៈ​…

បុរសម្នាក់ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកបុករ៉ឺម៉កកង់បី បណ្ដាលឲ្យស្លាប់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ករណីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-8289 បើកបុករ៉ឺម៉កកង់បី បណ្តាលឲ្យក្រឡាប់ និងបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មូលហេតុ៖…

ក្មេងទំនើង ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជិះ​ម៉ូតូ​មាន​អាវុធ​ក្នុង​ដៃ​ និង​លាក់​អាវុធ​នៅ​តាម​ខ្លួន

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​យប់​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អធ្រាត្រ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ​៣​នាក់​ ជិះ​ម៉ូតូ​មាន​អាវុធ​ក្នុង​ដៃ​ និង​លាក់​អាវុធ​នៅ​តាម​ខ្លួន​ ពេល​ដែល​កងកម្លាំង​កំពុង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ស្ថិត​នៅ​ចំណុច​ភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​ ​ជនសង្ស័យ​មានឈ្មោះ​ ១-​ណាត់​…

ជនជាតិចិនបើករថយន្តតាកូម៉ា បំពានភ្លើងសញ្ញាចរាចរណ៍ ជ្រុលទៅបុកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនជាតិចិនស្រវឹងស្រា បើករថយន្តបំពានភ្លើងស្ដុប ជ្រុលបុករថយន្តហ្វត ស៊េរីឆ្នាំ២០២៣ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិង២៧១ ម្ដុំស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកហ្វត់រ៉ែនជ័រស៊េរីឆ្នាំ២០២៣ ពណ៌ស…

ម្ចាស់ដើរមើលអន្លុងដាក់ត្រី ស្រាប់តែត្រឡប់មកវិញ ជួបជនសង្ស័យកំពុងបណ្ដើរខ្លួន ក៏ស្រែកឮៗថាចោរៗ ផ្អើលសមត្ថកិច្ចចាប់បាន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤និង៤០នាទី នៅចំណុចភូមិត្រើយបឹង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះម្នាក់ប្រុស -ឈ្មោះ វង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ…

យុវជន ២នាក់ ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពធាក់ប្លន់យកទូរសព្ទ និងខ្សែដៃបានសម្រេច នៅខណ្ឌមានជ័យ

ភ្នំពេញៈ នាវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់បានទូរសព្ទដៃ និងខ្សែដៃបានសម្រេច បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ករណីអគ្គិភ័យឆេះក្លឹប A7 ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកជាច្រើនគ្រឿង នៅខណ្ឌកំបូល

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា (ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ១៦:២៥​ នាទីល្ងាច​ ថ្ងៃពុធ​ ៩កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២​ ខែវិចិ្ឆកា​ ឆ្នាំ២០២២ មានករណីអគ្គិភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុចកឹ្លប A7 ភូមិទួលកី សង្កាត់ភើ្លងឆេះរទេះ…