កម្លាំងអធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០១ និង០០នាទី កម្លាំងអធិការដ្ឋានគរបាលខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (joker តាមអ៊ីនធើណែត) ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា៖…

កម្លាំងនគរបាលចុះបង្ក្រា​បករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរបា​ល​ស្រុកព្រៃនប់បានចុះបង្ក្រា​បគ្រឿងញៀនមួយករណីដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។…

ករណីហិង្សារវាងសន្តិសុខ និងកម្មករសំណង់ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង នៅខណ្ឌសែនសុខ

ភ្នំពេញៈ នាវេលាម៉ោង ១០យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីកម្មករសំណង់ជាច្រើននាក់ បានចេញពីរោងកម្មករមកធ្វើការតវ៉ា បន្ទាប់ពីមានសន្តិសុខដែលយាមច្រកចេញចូល បានវាយកម្មករសំណង់បណ្តាលឲ្យរងរបួស ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចរោងកម្មករបុរីវិមានភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ឈូន ឆៀង អាយុ ២៨ឆ្នាំ ជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុ។…

នារីជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW បំពានស្តុបជ្រុលទៅបុកហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តរបស់នាក់នាងម៉ូនីកាដែលជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍បើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង ២នាក់ ករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យមនុស្សរងរបួស ២នាក់

មណ្ឌលគិរីៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងបញ្ជាដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃចន្ទ ៧កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែ​តុលា​​ ឆ្នាំ២០២២ នៅវេលាម៉ោង ២១និង០០នាទី មានករណីអំពើហិង្សាដោយចេតនា…

ជនសង្ស័យ ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនពីបទរក្សាទុក​ ជួញ​ដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២​ វេលាម៉ោង១០និង២០នាទីព្រឹក កម្លាំង​អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ដោយមានការចូលរួមពីមេភូមិ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ប៊ី​ សុខុម​ ឋាន: អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះបង្ក្រាបករណីរក្សាទុក​ ជួញ​ដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…

ភ្ញាក់ផ្អើលទាំងព្រឹក! បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលលក់ខោអាវ និងស្បែកជើង

ភ្នំពេញៈ បុរសម្នាក់អ្នកលក់ខោអាវ និងស្បែកជើង ត្រូវបានប្រទះឃើញដេកស្លាប់នៅលើឡៅតឿ ក្នុងបន្ទប់ជួលលក់សម្លៀកបំពាក់ និងស្បែកជើងមួយកន្លែង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ តាមប្រពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរូបនោះឈ្មោះ សាន់ សឿន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ខណៈម្ចាស់ចូលងូតទឹក និងមិនបានដកសោចេញពីម៉ូតូ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី ចំណុចភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល ។ -ជនរងគ្រោះ០១នាក់ ឈ្មោះ…

រថយន្ត Rollsroyce បុកជាមួយរថយន្តហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តហាយលែនឌ័រ និងរថយន្ត Rollsroyce ស៊េរីឆ្នាំ២០២២ តម្លៃរាប់លាន បណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចផ្សារ៧មករា តាមបណ្ដោយផ្លូវ៤១៤កែងនិងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តតម្លៃរាប់លានមួយគ្រឿងម៉ាក Rollroyce…

ម្ចាស់រថយន្ត ដែលបើករេចុះរេឡើងពេញផ្លូវល្បឿនលឿន ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុ អប់រំណែនាំ និងចុះកិច្ចសន្យាហើយ

ភ្នំពេញ-ក្រុងព្រះសីហនុៈ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងសមត្ថកិច្ច នៃក្រុមប្រតិបត្តិការនគរបាលចរាចរណ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា៖ ករណីម្ចាស់រថយន្តម៉ាក Toyota Prius ដែលបានបើកបរប្តូរគន្លងទៅមក រេចុះរេឡើងពេញផ្លូវ(កៀរ) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ត្រូវបានកំណត់អត្តសញ្ញាណ និងកោះហៅមកធ្វើការផាកពិន័យ ដកពិន្ទុពីបណ្ណបើកបរ អប់រំណែនាំ និងចុះកិច្ចសន្យារួចរាល់ហើយ។ បុរសជាអ្នកបើកបរផ្ទុយពីសេចក្តីណែនាំ…