ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់
បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី ស្ថិតលើផ្លូវលេខ១៥៧១ ត្រង់ចំណុចមុខការ៉ាស់សាំង ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់…