សេចក្តីបំភ្លឺព័ត៌មានទាក់ទងទៅនឹងការចុះផ្សាយថា “មានជនស៊ីវិលដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ“

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយថា “ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ “ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា…

បុរសម្នាក់ស្រវឹងស្រា បើករថយន្តលុចស៊ីសNX200t បុកចូលផ្ទះប្រជាពលរដ្ឋ ដើមស្តៅ និងស្លាកប៉ាណូ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកទម្លុះដើមស្ដៅ និងបង្គោលស្លាកប៉ាណូ ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលម្ដុំក្បែរតារាងបាល់ទះ លី ហេង១៤៨ តាមបណ្ដោយផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក…

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកសួនច្បារវត្តសំរោងអណ្ដែត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តរេចង្កូតបុកខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាត ត្រង់ចំណុចក្បែរវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ…

រន្ធត់ណាស់! មន្រ្តីយោធាម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តសាំយ៉ុងបុកចំពីមុខពេញទំហឹង

ភ្នំពេញៈ នាវេលាម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចក្បែរ និងផ្លូវរថភ្លើង ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពមានឈ្មោះ យឿន សុវណ្ណ អាយុ ៥២ឆ្នាំ ជាមន្រ្តីបំរើការងារនៅក្រសួងការពារជាតិ…

សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! សមត្ថកិច្ចធ្វើការបិតបង្ហាញស្លាកលេខម៉ូតូ និងលេខតួម៉ាស៊ីន បងប្អូនចង់មកផ្ទាល់ក៏បាន ឫ…

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចធ្វើការបិតបង្ហាញស្លាកលេខម៉ូតូ និងលេខតួម៉ាស៊ីន ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមបញ្ជាក់៖ ករណីខាងលើនេះ បងប្អូនអាចចូលទៅមើលនៅក្នុងផេក រដ្ឋបាលសាលាខណ្ឌជ្រោយចង្វារក៏បាន ឫក៏អាចមកផ្ទាល់ក៏បាន សមត្ថកិច្ចបានបិតតារាងបង្ហាញឈ្មោះ…

សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! ប្រជាពលរដ្ឋបានសម្រុកមកជាច្រើននាក់ ដើម្បីមកមើលស្លាកលេខម៉ូតូរបស់ពួកគាត់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ (ព័ត៌មានបឋម) សូមជួយស៊ែរចែកគ្នាឲ្យបានដឹងផង! នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ឃើញថា ប្រជាពលរដ្ឋបានសម្រុកមកជាច្រើននាក់ ដើម្បីមកមើលស្លាកលេខម៉ូតូរបស់ពួកគាត់ ដែលបានបាត់ក្រោយសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងរឹបអូសពីហាងបញ្ចាំជាច្រើនកន្លែង បានច្រើនគ្រឿង រួចយកទៅរក្សាទុក ស្ថិតតាមបណ្ដោយផ្លូវ OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ!!!…

ជនសង្ស័យម្នាក់ធ្វើសកម្មភាព យកញញួរដែកវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី ត្រង់ចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោលខេត្ដបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ(ញញួរ) មួយបានកើតឡើង ដែលករណីនេះបង្កឡើងដោយជនសង្ស័យ ០១នាក់…

ឆេះផ្ទះលក់សម្ភារៈប្រើប្រាស់គ្រឿងជ័រ ខូចខាតមួយចំនួនធំ រួមទាំងលុយ ៦លានរៀល និង២០០ដុល្លារ

ភ្នំពេញៈ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅខាងក្រោយរោងចក្រកាត់ដេរឃ្យូអឹមអាយ (QMI) ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ខណៈដែលផ្ទះលក់សម្ភារៈប្រើប្រាស់គ្រឿងជ័រមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក ក្នុងពេលដែលម្ចាស់ពុំទាន់បើកទ្វារលក់នៅឡើយ ហើយករណីនេះត្រូវបាននគរបាលដាក់ការសង្ស័យថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ តាមប្រភពព័តមាននៅកន្លែងកើតហេតបានឲ្យដឹងថា ផ្ទះខាងលើ មានម្ចាស់ឈ្មោះ អ៊ុង សុឃឿន…

រថយន្ត ១គ្រឿង សង្ស័យមានគេយកទៅផ្លុងចោល ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត ១គ្រឿង សង្ស័យមានគេយកទៅផ្លុងចោល ស្ថិតតាមបណ្ដោយផ្លូវ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ករណីខាងលើនេះ សមត្ថកិច្ចផ្នែកកោសល្យវិច័យ នៃការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការត្រួតពិនិត្យ ដើម្បីស្រាវជ្រាវរកមូលហេតុនៃរឿងនេះ៕

ម៉ូតូឈប់ពីក្រោយអេស្កាវ៉ាទ័រ លុះអេស្កាវ៉ាទ័ររយ៉ែថយក្រោយ បណ្តាលឲ្យកិនស្លាប់មនុស្ស ២នាក់ ស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃចន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាលចត្វា ស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៨និង១៥នាទីព្រឹក មាន ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលំន ចំនុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពនៃរឿងហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំ…