រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៤នាក់ ឪពុកម្តាយ និងកូនរងរបួសធ្ងន់ស្រាល
ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តកូរេមួយគ្រឿងម៉ាក KIA បានបុកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿងជិះគ្នា ៤នាក់ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលទាំង ៤នាក់ ចំណែកម៉ូតូក៏បានរងការខូចខាតយ៉ាងដំណំផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ…