បង្កការភ្ញាក់ផ្អើល!! ដោយសារលុយមួយម៉ឺនរៀល២នាក់ម្ដាយកូនកាន់កាំបិតសម្លាប់ប្ដី-កូនប្រសារ

ភ្នំពេញៈ ប្តី-ប្រពន្ធមួយគូរទើបតែរៀបការថ្មោងថ្មី ដេករស់នៅជាមួយគ្នាមិនទាន់ទាំងក្តៅខ្នងផង នួនល្អងចិត្តខ្មៅ រួម២នាក់ម្តាយ ហ៊ានលើកដៃចាក់សម្លាប់ប្តី ព្រោះរឿងលុយ១ម៉ឺនរៀល ស្លាប់យ៉ាងអាណោចអធ័ម អូសសពទៅលាក់ក្នុងបន្ទប់ចាក់សោរឃុំទុក កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួល ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយនាំគ្នាគេចខ្លួន ពួនសង្ងំនៅមិនសុខ ស្រាប់តែនៅវេលាម៉ោង…

សូមបងប្អូនប្រុងប្រយ័ត្ន!! ម្ចាស់រវល់ដើរលេងទឹកធ្លាក់ហើយអុចធូបចោលបណ្ដាលឆេះផ្ទះអស់ជាច្រើនខ្នង

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ មូលហេតុ៖ ម្ចាស់ផ្ទះរវល់ទៅដើរលេង នៅទឹកធ្លាក់យោក ហើយអុចភ្លើងធុបចោល នៅតែម្តាយចាស់ជរា។ សម្ភារៈបាត់បង់ៈ ផ្ទះ៣ខ្នង ម៉ូតូ៣គ្រឿង គោយន្ត១ និងសំភារះក្នុងផ្ទះ៕

យុវជនឆក់ដ៏សកម្មត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី នៅចំណុចបូរីគុយហ្សេ…

សង្វេគណាស់!! ទាហានម្នាក់ចាប់បង្ខំកូនស្រីខ្លួនរំលោភបានសម្រេច២នាក់បណ្ដាលឲ្យមានផ្ទៃពោះ

ឧត្តរមានជ័យៈ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១និង១៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនសង្ស័យឈ្មោះ កាក់ ផល្លី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ…

សិស្សថ្នាក់ទី១២វិទ្យាល័យជាស៊ីមសាមគ្គីត្រូវសមត្ថកិច្ចឃាត់ទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង បានសម្រេចនៅត្រង់ចំណុចក្បែរ ភោជនីយដ្ឋានយីហោស៊ីតធីហ្គោល តាមបណ្ដោយផ្លូវ២០២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ហើយព្យាយាមបើករត់គេចខ្លួនក៏ទៅបុក និងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូនៅត្រង់ចំណុចខាងកើតផ្សារសំណង់១២ ផ្លូវ២៦៥ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចាបប្រគល់ជូនសមត្ថកិច្ច។ ជនសង្ស័យទី១ឈ្មោះពេជ្រ សូណារ៉ុង…

មិនចេះរីងស្ងួនសោះ! ចំណីអាហារជាច្រើនមុខត្រូវមន្ត្រីជំនាញរកឃើញមានសារធាតុគីមី

ក្រចេះ: នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី រួមទាំងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្នួល និងផ្សាកន្ទួត ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ទំពាំងជ្រក់ ត្រសក់ចាវ និងត្រីប្រាសំយ៉ុង ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ…

គ្រូបង្រៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរ…

កោះកុងៈ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៥៥នាទីរសៀល កម្លាំងអធិការក្រុងខេមរភូមិន្ទ អនុវត្តដីការរបស់សាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ឯល អ៊ីហ្សារ៉ា (ហៅគ្រូក្តិប) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ គ្រូបង្រៀន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុស្លាប់ភ្លាមៗក្រោយរថយន្តបើកបុកពេញទំហឹង

ព្រះសីហនុៈ នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ត្រង់ចំណុចផ្លូវប៉ូឡូវ៉ៃ ក្បែរផ្លូវបំបែក កងរាជអាវុធហត្ថខេត្ត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ ជនរងគ្រោះជិះម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ សារ៉ាវុទ្ធា ភេទប្រុស…

ក្មេងស្ទាវ២ក្រុមជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮហើយព្រលឹងហោះចេញពីខ្លួនពេលត្រូវសមត្ថកិច្ច

ក្រចេះ: នៅយប់ថ្ងៃទី២៣ ខែឧសភា តាមផ្លូវជួរមាត់ទន្លេក្រុងក្រចេះ ក្រុមក្មេងទំនើង ២ក្រុម ដែលបង្កភាពអនាធិបតេយ្យ មានគ្នា៥នាក់ រស់នៅស្រុកផ្សេងគ្នា ជិះម៉ូតូ ២គ្រឿង ដែលសុទ្ធសឹងជា ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង ប៉ះពាល់សណ្តាប់ធ្នាប់ក្នុងក្រុង ព្រមទាំងបានបង្កហិង្សាដាក់គ្នា ទៅវិញទៅមកទៀតផងនោះ គឺត្រូវបានកម្លាំងនគរបាលល្បាត របស់ក្រុងក្រចេះចាប់ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋានដើម្បីធ្វើការអប់រំ។ សូមបញ្ជាក់៖…

ជនជាតិអ៊ីស្លាមនិងខ្មែរវាយគ្នាផ្អើលពេញការដ្ឋានបុរីគ្រីស្តាល់

កណ្ដាលៈ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សា ត្រង់ចំណុចក្នុងការដ្ឋានសំណង់បុរីគ្រីស្ដាល់ ក្រុមទី៣៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។ ជនរងគ្រោះឈ្មោះ ស្មាន់ ម៉ារី ភេទស្រី អាយុ…