គោយន្តកែច្នៃ បើកថយក្រោយប៉ះម៉ូតូ ស្លាប់ និងរបួសក្មេង ៣នាក់ នៅខេត្តសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ នៅចំណុចលើផ្លូវក្រាលគ្រួសភូមិស្នួល ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លន់ លីន ភេទប្រុស អាយុ…

ភ្លៀងធ្លាក់មួយប្រាវ ខ្យល់បក់ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ នៅស្រុកកូនមុំ

រតនគិរីៈ នារសៀលថៃ្ងទី២ ខែឧសភា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់មួយប្រាវលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ប៉ើងដំបូលផ្ទះធ្ងន់ធ្ងរចំនួន ០៤ខ្នង នៅភូមិ០៣ ឃុំពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕

អាកាសធាតុក្ដៅខ្លាំង! អាជ្ញាធរ ចុះបាញ់ទឹកនៅវិទ្យាល័យបាក់ទូក ដើម្បីសម្រួលដល់ការសិក្សាសិស្ស

ភ្នំពេញៈ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដាក់កម្លាំងសន្តិសុខសណ្ដាប់រដ្ឋបាលខណ្ឌ៧មករា បានចុះបាញ់ទឹកនៅវិទ្យាល័យបាក់ទូក ដើម្បីកាត់បន្ថយកម្ដៅងាយស្រួលក្នុងការសិក្សារបស់សិស្សានុសិស្ស ៕

គួរឲ្យអាសូរណាស់ ទុក្ខផ្ទួនៗ!! ប្ដីស្លាប់ចោល ឯប្រពន្ធ និងកូន រងរបួសធ្ងន់…

កំពង់ស្ពឺៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង១៥នាទីព្រឹក គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ ជិះម៉ូតូម៉ាក…

យប់មិញផ្អើលសមត្ថកិច្ច ចេញអន្តរាគមន៍! អគ្គិភ័យឆេះរោងចក្រកាត់ដេរ ជីជីហ្វេសសិន នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ ជីជីហ្វេសសិន(ខេមបូឌា) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឲ្យដឹងថា រោងចក្រខាងលើ មានថៅកែជា ជនជាតិហ្វីលីពីន នៅមុនពេលកើតហេតុ…

លុចស៊ីស Rx300 ប៉ះគ្នាជាមួយម៉ូតូ របួសមនុស្ស ២នាក់

តាកែវៈ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចផ្លូវលេខ២០១ ផ្លូវវាងក្រុងក្នុងភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ រថយន្តម៉ាក Lexus Rx300 ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨២ខ្នង ស្ថិតនៅក្នុងស្រុកបាណន់ ស្រុកភ្នំព្រឹក និងស្រុកសង្កែ ខេត្តបាត់ដំបង។ ផ្ទះខូចខាតសរុប ៨២ខ្នង រួមមាន(របើកដំបូល ៧៥ខ្នង និងរលំទាំងស្រុង ៧ខ្នង) កើតឡើងលើ ៣ស្រុក៖ ១-ស្រុកបាណន់របើកដំបូលចំនួន…

បុគ្គលិកអង្គការវាយស៊ីភី ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរបួស ២នាក់

កំពង់ធំៈ កាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះ កៀន ទ្រា ភេទប្រុស អាយុ ២៥ឆ្នាំ…

មុខសញ្ញាចោរលួចម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

កណ្តាលៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ វេលាម៉ោង ៨និង៣០នាទីព្រឹក នគរបាលស្រាវជ្រាវចាប់ខ្លួន តាមដីការរបស់សាលាដំបូងខេត្តកណ្តាល ឃាត់បានមុខសញ្ញាចោរលួចម្នាក់ ដែលបានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យមានឈ្មោះ ចាន់ ថនសុខនី…

ខ្យល់កន្រ្តាក់ និងភ្លៀង បោកបក់រលំផ្ទះប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅល្ងាចថៃ្ងទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងធ្លាក់បន្តិចផង បណ្តាលឲ្យដួលរលំផ្ទះសង់អំពីឈើប្រកស័ង្កសី ខ្នាតតូចចំនួន ០៣ខ្នង ស្ថិតនៅភូមិពន្លៃផ្សារ ចំនួន ០២ខ្នង និងភូមិក្រោយវត្ត ចំនួន ០១ខ្នង ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ករណីនេះ ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ…