សមត្ថកិច្ចឃាត់ក្មេងទំនេីង២នាក់ផឹកសុីស្រវឹងធ្វេីសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្
ពោធិ៍សាត់ៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងទំនេីង២នាក់ផឹកសុីស្រវឹងបានធ្វេីសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោកសង្ឃបណ្តាលអោយត្រូវចំកូនសិស្ស លោកសង្ឃ០១នាក់រងរបួសស្រាល ករណីនេះកើតឡើងនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង កាលពីថ្ងៃពុធ២កើតខែជេស្ឋឆ្នាំខាល ចត្វាស័ក ពស២៥៦៦ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៤០នាទី។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានឲ្យដឹងថាសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីលោកមេភូមិជ្រែង ថាមានជនសង្ស័យចំនួន០២នាក់បានផឹកសុីស្រវឹងចូលមកធ្វេីសកម្មភាពអុកឡុកដេញគប់និងវាយកូនសិស្សលោកសង្ឃនៅក្នុងបរិវេណវត្តមុន្នីឧត្តម(ទួលម្កាក់)ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យជាក្មេងទំនេីងចំនួន០២នាក់៖ ១–ឈ្មោះ មិត ម៉ៅ ហៅ(ក្អាត់)ភេទប្រុស អាយុ២៦ឆ្នាំ…