រថយន្តRANGE ROVER ស្លាកលេខ កម្ពុជា PLK. 0609បុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់របួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែល រថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង បញ្ជូនទៅសង្គ្រោះភ្លាមៗ កើតហេតុកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវម៉ៅសុីទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកសម្ភាររក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចឆ្កឹះកូនសោរយកសម្ភារៈ

ភ្នំពេញៈ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកូនសោរយកសម្ភារៈ នៅចំណុចដីឡូតិ៍គេទុកចោល ផ្លូវ២០៩ ភូមិ៤ ក្រុមទី២៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះឈ្មោះ កែវ សំណាង ភេទស្រី អាយុ២២ឆ្នាំ…

ចាយលុយលក់ដំឡូងអស់ខ្លាចឪពុកម្តាយស្តីបន្ទោស ទើបសម្រេចចិត្តចង.ក សម្លាប់ខ្លួនទាំងវ័យក្មេង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទីព្រឹក ត្រង់ចំណុចជើងភ្នំទាក់ព្រាត់ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មានករណីធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្លាប់០១នាក់។ ជនរងគ្រោះឈ្មោះ ម៉ុន សាមី ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការបញ្ជាក់ពីក្រុមគ្រួសារនិងអ្នកជិតខាងបានឲ្យដឹងថាក្មេងប្រុសរងគ្រោះខាងលើសម្រេចចិត្តចង.កបញ្ចប់ជីវិតរបស់ខ្លួននេះដោយសារចាយលុយលក់ដំឡូងអស់ខ្លាចឪពុកម្តាយស្តីបន្ទោស។ ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើសពក្មេងប្រុសរងគ្រោះឈ្មោះម៉ុនសាមីពិតជាធ្វើអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕…

របួសធ្ងន់២នាក់បន្ទា​ប់ពីកែច្នៃផាវបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរបួសខ្លួនឯង

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត មានករណីច្នៃជាតិផ្ទុះ(ផាវ)បោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់។ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានរាយការណ៍ឲ្យដឹងថាក្នុងគ្រោះថ្នាក់ផាវកែច្នៃសម្រាប់បោកត្រីនេះធ្វើអោយមនុស្សរងរបួសចំនួន០២នាក់ឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត…

ជនសង័្សយករណីរំលោភលើទំនុកចិត្តម្នាក់និងអ្នកទទួលបញ្ចាំម្នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៣និង១៣នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ…

មុខសញ្ញាជំនាញឆក់ម្នាក់ត្រូវសមត្ថកិច្ចឃាត់បាន បន្ទាប់ពី…

ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៧និង០០ នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះអាស័យដ្ឋានខាងលើជាមួយប្ដី ដោយជនរងគ្រោះជាអ្នកអង្គុយក្រោយ ប្ដីជាអ្នកបើកបរម៉ូតូ ក្នុងគោលបំណងមកលេងនៅសួនកម្សាន្តក្មេងលេងជ្រោយចង្វារ លុះជិះដល់ចំនុចកើតហេតុ ក៏មានជនសង្ស័យជិះមកពីក្រោយវ៉ាមកអែបម៉ូតូជនរងគ្រោះខាងស្ដាំដៃ ហើយបានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះបានសម្រេចតែម្ដង ហើយក៏ជនរងគ្រោះស្រែកឆោឡោ ថាចោរៗ ផ្អើលដល់សមត្ថកិច្ចកំពុងល្បាត រហូតឃាត់ខ្លួនបាន…

ឈ្លោះប្រកែករហូតដល់ទប់កំហឹងលែងបានជនដៃដល់យកញញួរវាយក្បាលជនរងគ្រោះបែកក្បាលបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានអំពើហិង្សាដោយចេតនាមួយកើតឡើង ព្រោះតែជម្លោះខ្វះការអធ្យាស្រ័យឲ្យគ្នាយកឈ្នះរៀងខ្លួន ឯអ្នកឈ្នះរត់គេចខ្លួនបាត់ ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីហិង្សានេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត…

ត្រឡប់មកពីលេងម្តាយវិញត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ប្រពន្ធ បន្សល់ទុកកូនអាយុ២ឆ្នាំឲ្យនៅកំព្រា

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកុងតាន័របុកជាមួយម៉ូតូបណ្តាលឲ្យស្រ្តីអាយុ២៧ឆ្នាំស្លាប់បន្សល់ទុក្ខកូនអាយុ២ឆ្នាំឲ្យនៅកំព្រា ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ដើមឈើបុស្សនាគ រលំសង្កត់លើរថយន្តស៊េរីទំនើបចំនួន ៣គ្រឿង

សៀមរាបៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីឆក់ទូរស័ព្ទ

សៀមរាបៈ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល គោកចក ដឹកនាំដោយលោក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ មានស្រុកកំណើត នៅភូមិសួង ឃុំត្រពាំងធំ…