ភ្លៀងលាយនិងខ្យល់បណ្តាលអោយបាក់ផ្ទាំងប៉ាណូ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីភ្លៀងលាយនិងខ្យល់បណ្តាលអោយបាក់ផ្ទាំងប៉ាណូ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ទីតាំងនៅម្តុំស្តុបវត្តអង្គតាមិញ តាមបណ្តោយផ្លូវ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕  

ម្សៅក្រាមសថ្លា១២៨ ថង់ រកឃើញក្រោយពីឃាត់ខ្លួនមុខសញ្ញា ជួញដូរជាជនជាតិថៃ៣នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមរបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ បន្ទាប់ពីបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃចំនួន០៣នាក់ ជាបន្តបន្ទាប់នោះ សមត្ថិច្ចនគរបាលបានឆែកឆេររកដកហូតវត្ថុតាងថ្នាំញៀនសរុបចំនួន១២៨ថង់ ទម្ងន់៣៧២ក្រាម ថ្លឹងទាំងសំបក,ទូរសព្ទ០២គ្រឿង,ដែកកេះ០៧, សៀវភៅ០២ក្បាល,កាបូប០២,សម្ភារៈវេចខ្ចប់មួយចំនួន ។ ចំពោះការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនជនជាតិថៃទាំង០៣នាក់នេះ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភលើទំនុកចិត្ត

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបលស្រុកកំរៀង បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ ទ្រី ភេទប្រុស…

លង់ទឹកស្លាប់២នាក់ក្នុងថ្ងៃតែមួយនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីមនុស្សលង់ទឹកស្លាប់០២នាក់នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកបាកាន និងស្ត្រីម្នាក់ស្លាប់នៅស្រុកក្រគរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាករណីទី១កើតឡើងនៅវេលាម៉ោង១៤និង៥០នាទី នៅកន្លុកប្រឡាយមុខលូទឹកខាងជើងវត្តចំបក់មាស ស្ថិតនៅភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ សពជនរងគ្រោះទី១ឈ្មោះ យឹម សេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ…

សមត្ថកិច្ចក្រុងប៉ោយប៉ែតបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទដៃឃាត់ខ្លួនជនសង្ស័យ៧នាក់និងអ្នកទទួលទិញផលចោរកម្ម២នាក់

បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបមុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មនៅក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន០៧នាក់(ស្រី០១នាក់)ជាបន្តបន្ទាប់និងអ្នកទទួលទិញផលចោរម្ម២នាក់(ស្រី០១នាក់)បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានថានៅយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០នាទី ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ មានមុខសញ្ញាជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងបានឆក់យកទូរសព្ទដៃរបស់អ្នកដំណើរម៉ាកIPhone12proMaxពណ៌ទឹកសមុទ្រខណៈជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HOBANGTHANH)ភេទស្រី អាយុ៣២ឆ្នាំ ជាជនជាតិវៀតណាមស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីបង្កអំពើហិង្សា

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាកាប់បុរស២នាក់ឲ្យរងរបួសធ្ងន់ស្រាលដោយពុំដឹងមូលហេតុ។ករណីនេះបានកើតឡើងនៅវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិខ្លែងពណ៌ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី គក់ សុភ័ក្ត្រ អធិការរងទទួលផ្នែកការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឲ្យដឹងថាក្រោយពីទទួលនបានព័ត៌មានពីហេតុការណ៍នៃអំពើហិង្សានេះលោកវរសេនីយ៍ឯកជាស្លូញអធិការនគរបាលស្រុកស្វាយចេកបានចាត់ឲ្យលោកដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ចុះបង្ក្រាបនិងឃាត់ជនបង្កនាំមកអធិការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី។ លោកអធិការរងបានបញ្ជាក់ថាជនដៃដល់ឈ្មោះ លន់ ឡាត់ ភេទប្រុស…

បន្ទាប់ពីមានភ្លៀងលាយឡំនិងខ្យល់បណ្តាលឲ្យរលំដើមឈើចំនួន២ដើម នៅខណ្ឌ២ផ្សេងគ្នា

ភ្នំពេញៈ (ព័ត៌មានបឋម) ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីមានភ្លៀងលាយឡំនិងខ្យល់បណ្តាលឲ្យរលំដើមឈើចំនួន២ដើម នៅខណ្ឌ២ផ្សេងគ្នា ដែលទីតាំងទី១ គឺរលំសង្កត់លើផ្ទះប្រជាពលរដ្ឋ តាមបណ្តោយផ្លូវសហពន្ធរូស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកទី២ រលំបាក់សង្កត់របងបណ្តាលឲ្យរងការខូចខាត ទីតាំងនៅតាមណ្តោយផ្លូវសហពន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ…

បុរស២នាក់ជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងអ្នកជិះពីក្រោយរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបុរស២នាក់ជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់និងអ្នកជិះពីក្រោយរងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ទីតាំងនៅម្តុំលើស្ពានស្តុបផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ត៍កាកាបទី១ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងការចង្អុលណែនាំផ្ទាល់ពីអធិការ ខណ្ឌពោធិសែនជ័យ​ នៅថ្ងៃទី០៧ខែ មិថុនាឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី លោក ទូច ទី ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១បានដឹកនាំមន្ត្រីក្រោមឲ្យវ៉ាតចេញល្បាតដើម្បីទប់ស្កាតបទល្មើសកុំអោយកើតមានឡើងក្នុងមូលដ្ឋានលុះល្បាតមកដល់ចំណុចភូមិ ប៉ប្រកខាងជើង សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៍ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ហើយបានការឃាត់ខ្លួនមកកាន់ប៉ុស្តិ៍កាកាបទី១តាមពាក្យបណ្ដឹងជនរងគ្រោះ ដែលបានបាត់ម៉ូតូ០១គ្រឿងម៉ាកស្កូបីពណ៍( ស)ពាក់ស្លាកលេខកំពង់ស្ពឺ1L-7577 ដែលជនសង្ស័យធ្វើសមក្មភាពលួចបានហើយដោះស្លាកលេខមកដាក់…

គ្រោះធម្មជាតិ

កណ្តាលៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ករណីគ្រោះធម្មជាតិដែលដើមឈើរំលសង្កត់រថយន្តនិងម៉ូតូបណ្តាលអោយមានមនុស្សរងរបួសសង្ស័យបាក់ជើង ស្ថិតភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្កាល ។ ក្រោយកើតហេតុយកទៅជួសជុលនិងព្យាបាលរបួសរៀងខ្លួន៕