កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ នៅថ្ងៃអាទិត្យ ៣ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បញ្ជូនក្មេងទំនើងចំនួន០៥នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ក្រោយឃាត់ខ្លួនពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅវេលាម៉ោង ០៣…

ក្មេងស្រីម្នាក់ធ្លាក់ពីលើអាគារមួយកន្លែងបណ្តាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីក្មេងស្រីអាយុ១៧ឆ្នាំធ្លាក់ពីអាគារមួយកន្លែងបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កុមារាម្នាក់ស្លាប់ក្នុងលង់ទឹកថ្លុកក្របី នៅស្រុកក្រគរ

ពោធិ៍សាត់ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កុមារាម្នាក់ បានស្លាប់ដោយសារ លង់ទឹកថ្លុកក្របី ករណីនេះកើតឡើងនៅចំណុចថ្លុកក្របី ចម្ងាយប្រហែល១០០ម៉ែត្រពីរោងចាំចំការ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ ។ តាមការរៀបរាប់របស់បងស្រី សេត…

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនក្រុមឆក់ទូរស័ព្ទនិងកាច់កម៉ូតូប្រុសស្រី៩នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យប្រុស ស្រី ចំនួន៩នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មឆក់ការបូបនិងកាច់ ក…

រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៤៥នាទី នៅចំណុចខាងជើងវិទ្យាស្ថានបូលីណូ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩-៦០ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ3F-5773 អ្នកបើកបរឈ្មោះ…

ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលរាជធា​នីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០១:០០នាទី រំលងអាធ្រាត្រ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចកន្លែងលក់ម្ជូរវត្តភ្នំ ផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធឆក់ទូរសព្ទ័ដៃមិនបានសម្រេច ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤២អឺ០ ផ្លូវលេខ១៩ ភូមិ៤…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្រើប្រាស់អាវុធខ្លីជ័រនិងកាំបិតបុ័ងតោប្លន់យកលុយ១៥០០$

ភ្នំពេញៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២:៣០នាទី ដោយទទួលបញ្ជាផ្ទាល់ពីលោក វរសេនីយ៏ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងផ្នែកជំនាញ ខណ្ឌបានសហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់បទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ (ប្រើប្រាស់អាវុធខ្លីជ័រនិងកាំបិតបុ័ងតោប្លន់យកលុយចំនួន១៥០០$ (មួយពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិច) ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ៣៧១…

សមត្ថកិច្ចជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងឃាត់ស្រ្តីម្នាក់រួមទាំងគ្រឿងញៀនជាង៥២គីឡូក្រាម

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី២១ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទីកម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្ដមសេនីយ៍ទោសាន សុទ្ធី, លោកវរសេនីយ៍ឯកមាសហត.លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរវរសេនីយ៍ឯកជាវវណ្ណានាយការិយាល័យ(ក៥)មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោកស៊ិតវណ្ណ:ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបនៅចំណុចមុខបន្ទប់ជួលC04ផ្លូវបេតុងស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​​ បានឲ្យដឹងថា នៅ ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២ វេលា ម៉ោង ០៣ និង ៤០នាទី កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ បានបង្រ្កាប់បានជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនឹង ករណីលួចម៉ូតូ ម៉ាក់ហុងដា C125 ពណ៍ក្រហម…

រថយន្តបុកជាមួយម៉ូតូបណ្តាលមនុស្សរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយមានមនុស្សម្នាក់សង្ស័យបាក់ជើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងនិងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕