រថយន្តពាក់ស្លាកលេខ រដ្ឋ05 2-0246 បានបុកម៉ូតូរួចបើកគេចបណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តពាក់ស្លាកលេខ រដ្ឋ05 2-0246 បានបើកបុកជាមួយម៉ូតូរួចបើកគេចបណ្តាលឲ្យបុរសម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

កម្លាំងជំនាញឃាត់ជនសង្ស័យម្នាក់ករណីលួចម៉ូតូឆ្លងខេត្ត

បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោក ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលលោក នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង០៤នាទី នៅចំណុចភូមិអូរជ្រៅសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោក ឈឿង គឹមសុង…

អាវុធហត្ថខេត្តកំពង់ចាមឃាត់ជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

កំពង់ចាម់ៈ យោងតាមផេករបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា កាលពីវេលាម៉ោង១៩:០០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលបណ្តឹងពីជនរងគ្រោះ ០១ នាក់ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានប្តឹងថា នៅវេលាម៉ោង១៨.០០នាទី ថ្ងៃទី០៤ ខែសីហា…

សង្ស័យវ៉ាជែង! រថយន្តហាយឡែនឌ័រមួយគ្រឿងបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធរបួសធ្ងន់ម្នាក់

ភ្នំពេញៈ ករណីរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងបានបើកលឿនជែងរថយន្តនៅខាងមុខខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ១គ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាត្រង់ចំណុចផ្លូវកោង បណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររ៉ឺម៉កនោះរងរបួសធ្ងន់។ចំណែក រថយន្តរងការខូចខាតខ្ទេចមុខ យ៉ាងដំណំរីឯម៉ូតូសណ្ដោងរ៉ឺម៉ក៏រងការខូចខាតដែរ។ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅនៅតាមផ្លូវបេតុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនោះពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AN-2211 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនហើយបានវ៉ាជែងរថយន្តនៅខាងមុខលុះទៅដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសដែលជាអ្នកបើកបររងរបួសធ្ងន់ រីឯអ្នកជិះខាងក្រោយពុំបានរងរបួសនោះឡើយ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា…

សមត្ថកិច្ចបំបែកសំណុំរឿងករណីឃាតកម្មវាយកាប់សម្លាប់កាលពីជាង២ខែមុនបានហើយ

ក្រចេះៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ជនសង្ស័យដៃដល់៣នាក់ ក្នុងអំពើឃាតកម្មកាប់សម្លាប់មនុស្ស ដែលប្រព្រឹត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល បំបែកសំណុំរឿងបានហើយ និងឈានដល់ការចាប់ខ្លួនបានមនុស្សជាបន្តបន្ទាប់គ្នា។ អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបានបើកប្រតិបត្តការសើបអង្កេត ឈានដល់ការចាប់ខ្លួនបានជនសង្ស័យដៃដល់៣នាក់។ រួមមាន៖ ១/.ឈ្មោះ…

អាវុធហត្ថក្រុងបាត់ដំបងចាប់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរដោយខុសច្បាប់

បាត់ដំបងៈ យោងតាមផេករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២២ វេលា ម៉ោង០៣:១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅចំណុចក្រុមទី០៩ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

តាកែវៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ គឹម ដែន ដែលស្ថិតនៅភូមិឡូរី សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ មានករណីអំពើលួចទូរស័ព្ទដៃមួយបានកេីតឡេីងបង្កឡើងដោយជនសង្ស័យឈ្មោះឈៀង ហៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករលីអីវ៉ាន់(នៅផ្សារធំតាកែវ)ស្នាក់នៅបន្ទប់ជួលបណ្ដោះអាសន្នស្នាក់នៅភូមិសង្កាត់កេីតហេតុខាងលើបានធ្វើសកម្មភាពលួចយកទូរស័ព្ទ០១គ្រឿងម៉ាកiPhone11ProMaxពណ៌សដែលមានម្ចាស់ឈ្មោះ គឹម…

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ករណីលួច កាបូបលុយ នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២២ករណីអំពើលួច (កាបូបលុយ)នៅចំណុចតូបលក់ខោអាវ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ហួន វ៉ាន់នី…

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងដែលអុកឡុកដេញកាប់គ្នានៅក្នុងក្រុងពោធិ៍សាត់ បាន២៣នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ ទី៣០ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង២៣ៈ០៥នាទី លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការរដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត…

អ្នកបើកគោយន្តដឹកគ្រែលក់បុកជាមួយរថយ​ន្តពេញទំហឹងបណ្តាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃបានឲ្យដឹងថា​ ថ្ងៃសៅរ៍ ២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកទឹកកកអនាម័យ មង្គលបូរី បុកគោយន្ត ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៤និង១០នាទីល្ងាច នៅចំណុចមុខរបងសាលាស្រុកស្វាយចេក…