ជិះម៉ូតូស្អាតទៅច្រូតស្មៅគោ ទុកចោលត្រូវជនសង័្សយ លួចទៅបាត់តែត្រូវ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

បាត់ដំបងៈ នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២ ២ វេលាម៉ោង១០និង១៥នាទីអនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោ កស…

កំពុងអង្គុយលើទូកស្រាប់តែចុះទៅកាប់និងកាំបិតផ្គាក់តែមិនត្រូវភ្លាមៗក៏បានលោតទឹក

កណ្តាលៈ ករណីហិង្សាដោយចេតនាកើតហេតុ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី ចំណុចបឹងកាទីងរីង ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះ ចំនួន ០១ នាក់ ១-ឈ្មោះគង់ នី ភេទប្រុស អាយុ៤៨ ឆ្នាំ…

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកឱរ៉ាល់សរុបអស់រាប់ពាន់ដុល្លារ

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប្រហែលវេលាម៉ោង១និង២៦នាទី នៅចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជ័យ សាវ៉ាង ភេទប្រុស អាយុ៦៦ឆ្នាំ និងប្រពន្ធឈ្មោះ សំ រឹម អាយុ៦២ឆ្នាំ ផ្ទះសាងសង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ។…

រថយន្តសាំយ៉ុងមួយគ្រឿងបើកឡើងស្ពានមិនទាន់ឆ្លងផុតផងឆ្លងចរន្តឆេះខ្ទេច

ភ្នំពេញ: រថយន្តសាំយ៉ុងមួយគ្រឿងបើកឡើងស្ពានមិនទាន់ឆ្លងផុតផងឆ្លងចរន្តឆេះខ្ទេចនៅសល់តែគ្រោងឆ្អឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២ចំណុចលើស្ពានព្រែកព្នៅត្រើយខាងលិចក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។ រថយន្តដែលឆ្លងចន្តឆេះខណ:ម្ចាស់កំពុងបើកនោះម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2AA 2852បើកដោយបុរសម្នាក់។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិចទៅកើតលុះឡើងមិនទាន់ដល់កណ្តាលស្ពានផងក៏ស្រាប់តែមានផ្សែងហុយៗចេញពីកាប៊ីន ពេលនោះម្ខាស់ក៏ឈប់រថយន្តដើម្បីពន្លត់គ្រាន់តែចាក់ទឹកពន្លត់បានបន្តិចក៏ស្រាប់តែចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿងផងដែរតែភ្លើងបានឆេះខ្លាំងតាំងពីដំបូងបាត់ទៅហើយ៕  

ប្រទះឃើញសពក្មេងស្រីអាយុ១៨ឆ្នាំម្នាក់លោតទឹកសម្លាប់ខ្លួននៅសង្កាត់ព្រែកលៀប

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីប្រទះឃើញសាកសពក្មេងស្រីអាយុ១៨ឆ្នាំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទីតាំងនៅក្នុងវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើកោសល្យវិច័យរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕  

រថយន្តបុករះបណ្តាលឲ្យរបួសធ្ងន់៣នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ តាមសេក្តីរាយការណ៍ព័ត៌មានបឋមមាន ករណីរថយន្តបុករះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់៣នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

កម្លាំងជំនាញចុះត្រួតពិនិត្យរថយន្តបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសនិងធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពបែបនេះ

កំពង់ឆ្នាំងៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យរថយន្តដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស។ ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យបានរថយន្តចំនួន១២គ្រឿងក្នុងនោះមានរថយន្តធុនធ្ងន់ចំនួន១០គ្រឿងរថយន្តធុនស្រាលចំនួន០២គ្រឿងបានដោះភ្លើងដែលខុសលក្ខណៈបច្ចេកទេសយកមករក្សាទុកនិងធ្វើកិច្ចសន្សាអប់រំអ្នកបើកបររថយន្តឲ្យបញ្ឈប់សកម្មភាពបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសបន្តតទៀត៕  

បុរសម្នាក់សង្ស័យបើករថយន្តបុកគូទរថយន្តមួយគ្រឿងទៀតពីក្រោយទើបបណ្តាលឲ្យស្លាប់ភ្លាមៗ

កណ្តាលៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់សង្ស័យបើករថយន្តបុកគូទរថយន្តមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យស្លាប់តៃកុងនាវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្កាល ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងដើម្បីធ្វើការវាស់វែងរួចយកសម្ភារទាំងសងខាងទៅរក្សាទុករងចាំការដោះស្រាយ៕  

ដាក់ទោសបែបណាទៅ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈលើកូនស្រីចុង អាយុ៦ឆ្នាំ

ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកគូលែន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមបណ្តឹងរបស់ម្តាយជនរងគ្រោះ ករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុះផ្ទះជនរងគ្រោះ…