បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍និងចុះផ្សាយតាមហ្វេសប៊ុក ថាមានចោរជិះម៉ូតូឆក់កាបូបលុយខ្សែ.ក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញអន្តរាគមន៍ចេញល្បាតទ្រោលសភាពការណ៍ស្រាវជ្រាវនិងឃាត់បានជនសង្ស័យចំនួន០៣នាក់កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ករណីជិះម៉ូតូឆក់ការបូបលុយនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋមាន១-ឈ្មោះខន វុទ្ធី ហៅធី…