កូនស្រវឹងស្រាឈ្លោះគ្នាជាមួយម្តាយដុតផ្ទះចោលតែម្តង

កណ្តាលៈ យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២៣នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១​មានករណីអគ្គិភ័យមួយដែលឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣ខ្នង​ស្ថិតនៅភូមិធំ (ម្តុំផ្សារផ្លាហ្សា) ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មូលហេតុ បឋម កូនស្រវឹងស្រាឈ្លោះគ្នាជាមួយម្តាយដុតផ្ទះខ្លួនឯង។ បច្ចុប្បន្នត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយដើម្បីអនុវត្តតាមនិតិវិធី៕  

របួសធ្ងន់២នាក់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅស្រុកព្រៃនប់

ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាកលុចសុីស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 2B-3104…

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ព្រះសីហនុៈ ក្រោមការចង្អុលបង្ហាញពីលោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកម៉ែន វណ្ណា មេបញ្ជាការស្តីទី បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់…

ផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យមានអ្នករបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ សង្ស័យមកពីបើកបរចង់ឈ្នះចាញ់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់បណ្តាលឲ្យមានមនុស្សម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ទីតាំងស្ថិតនៅម្តុំស្តុបស្ពានដែកចំការដូង ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបើកគេចបាត់

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបើកគេចបាត់ ហេតុការណ៍នេះ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរស២នាក់បើកបរម៉ូតូ១គ្រឿងម៉ាកស្កុបពីឆ្នាំ២០២១ ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1JC-2697 បើកបរក្នុងទិសដៅពីលិទៅកើត…

កុងតាន័របានរេចង្កូតបុកស្លាកផ្សព្វផ្សាយស្រាបៀរបណ្តាលឲ្យបាក់១ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង៧និង៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត កុងតាន័របានរេចង្កូតបុកស្លាកផ្សព្វផ្សាយស្រាបៀរបណ្តាលឲ្យបាក់១ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងយកឃាត់រថយន្តបណ្តោះអាសន្នដើម្បីរងចាំការដោះស្រាយ៕  

លួចទូរស័ព្ទដៃបានហើយតែរត់មិនរួចម្ចាស់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២១ករណីអំពើលួច (ទូរសព្ទដៃ)ចំណុចមុខផ្ទះជនរងគ្រោះភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ស៊ិន ឌីណា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ។ ជនសង្ស័យឈ្មោះលន់ វ៉ាលីត ភេទប្រុស…

ម្ចាស់ចតរថយន្តភ្លេចដកសោរត្រូវជនសង្ស័យលួចបើក រត់គេចត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានវិញ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌ កំរិត ស្រាល សហការ ជាមួយ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កំរិត ធ្ងន់ បាន ចុះ ប្រតិបត្តិការ បង្ក្រាប ករណី លួច (…

អាណិតតែឪពុកម្តាយទេខំរកលុយឲ្យកូនរៀន ប៉ុន្តែកូនៗវិញ…

ស្ទឹងត្រែងៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពី លោក អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាដល់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីហឹង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពបង្កអុកឡុកកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង…

អាសូរណាស់! ក្មេងស្រី ២នាក់ ចុះលេង ទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោងប្រហែល១និង ១០ នាទី ត្រង់ ចំនុច ឆ្អោ ង ភូមិ បឹង រុន…