ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ

យោងតាមផេករបស់Phnom Penh Gendarmerie បានឲ្យដឹងថានាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ…

រថយន្តGS300មួយគ្រឿងនិងស្រ្តីម្នាក់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវនិងឃាត់បាននៅខណ្ឌដង្កោ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាកម្លាំងចម្រុះសហការស្រាវជា្រវឃាត់រថយន្តLexusGS300មួយគ្រឿងនិងស្រ្តីម្នាក់ដែលជាអ្នកបើកបរយកទៅសាកសួរកាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ និងធ្នូ ឆ្នាំ២០២១ នៅក្នុងសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News នៅផ្សាយជូននៅពេលក្រោយ៕  

ហាយលែនឌ័របុកជាមួយ570 ស្លាកលេខកម្ពុជាYONG.9.9 រងការខូចខាតសំណង៥០០ដុល្លារដើម្បីបញ្ចប់រឿង

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តហាយលែនឌ័របានបុកជាមួយរថយន្តLEXUS LX570 បណ្តាលឲ្យរងការខូចខាត​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តហាយលែនឌ័រព្រមសងសំណងចំនួន៥០០ដុល្លារទៅខាងរថយន្តLEXUS LX570 ដើម្បីបញ្ចប់រឿងនៅកន្លែងកន្លែងកើតហេតុតែម្តង៕  

ខ្ចីម៉ូតូទៅទិញបារីជក់មួយភ្លែតបាត់២ថ្ងៃត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ (យកម៉ូតូ០១គ្រឿង) នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗរួចបើកគេចបាត់ស្រមោល

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗរួចបើកគេចបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

អគ្គិភ័យឆាបឆេះក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត សំណាងមិនមានអ្នករងរបួសនៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៤៥ នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ: ឌុច…

បើកម៉ូតូវ៉ាជែងបណ្តាលឲ្យប៉ះទង្គិចជាមួយ រថយន្តស្លាប់ ម្នាក់ភ្លាមៗនៅស្រុកបវេល

បាត់ដំបងៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង៦និង ២០ នាទី នៅ លើ កំណាត់ ផ្លូវ លេខ ៥៧ បេ ត្រង់…

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវចាប់ចោរប្រដាប់អាវុធ បាញ់ប្លន់យុវជន២នាក់

ភ្នំពេញៈ​ ក្រោមការបញ្ជាផ្ទាល់ពីលោក ឯក ម៉ន វុធី អធិការ នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ ពោធិ៍ សែនជ័យ បាន រៀប កង កម្លាំង អន្តរាគមន៍ ពិសេស ថ្មី…

រថយន្តបុករះបណ្តាលឲ្យមនុស្សស្លាប់៧នាក់នៅខេត្តកណ្តាល

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាករណីរថយន្តបុករះបណ្តាលអោយមានមនុស្សស្លាប់៧នាក់នៅវេលាម៉ោង១និង៤០នាទីយប់ ថ្ងៃទី១៩ និងធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១១០ ភូមិព្រែកដូង ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្កាល។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News នៅផ្សាយជូននៅពេលក្រោយ៕  

ត្រីឆ្អើរ២០.០០០ ចង្កាក់ និងទឹកប្រាក់សរុបប្រហែល៣៥០០០ដុល្លារត្រូវអគ្គិភ័យឆាបឆេះនៅស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤និង ១៥ នាទី ព្រឹក នៅចំណុច យុគុន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គីភ័យបណ្ដាលឱ្យឆេះរោងឆ្អើរត្រីមួយខ្នងទំហំ៤៥ម៉ែត្រ គុណ ៨ម៉ែត្រ អស់ទាំងស្រុង ជារបស់ឈ្មោះ…