ស្លាប់ម្នាក់របួសម្នាក់និងសរុបទឹកប្រាក់៥០០០ដុល្លារទៀត ករណីដួលដបសាំងក្បែរចង្ក្រានបណ្តាលឲ្យឆេះ

ក្រចេះៈ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង២០នាទី នៅចំណុចភូមិឈេីទាលភ្លោះក្រោមឃុំកព្ជារ ស្រុកឆ្លូង ខេត្តក្រចេះ មានករណីអគ្គិភ័យ១កេីតឡេីង បណ្តាលឲ្យមនុស្សស្លាប់១នាក់ឈ្មោះសឿង ពិសី ភេទស្រី អាយុ២ឆ្នាំ របួសធ្ងន់១នាក់ឈ្មោះសឿង ស្រីមី ភេទស្រី អាយុ៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំខេត្តខាងលេី។ ដែលមានឪពុកឈ្មោះ…

ជនសង្ស័យដែលយកAK-47ស្វ័យបត់បាញ់បោះ ទាំងយប់អស់២១គ្រាប់ កាលពីថ្ងៃទី០៦ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

បាត់ដំបងៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ សហការណ៍ជាមួយកម្លាំង អន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សុខ គង់ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិ អូរស្ងួត…

ក្មេងប្រុសម្នាក់ចូលលេងទឹកស្រះក្នុងវត្តបណ្តាលឲ្យលង់ស្លាប់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១​ស្ថិតក្នុងទឹកដីសង្កាត់ស្ទឹមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីក្មេងប្រុសម្នាក់ចូលលេងទឹកស្រះក្នុងវត្តបណ្តាលឲ្យលង់ស្លាប់ ក្រោយកើតហេតុបន្ទាប់ពីរកឃើញសពនិងកម្លាំងជំនាញធ្វើកោសល្យវិច្ច័យរួចទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕  

សមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ដោយប្រជាពលរដ្ឋ មួយចំនួនបើកបរបញ្ច្រាសទិស និង លក់ទំនិញតាម រទេះ មុខផ្ទះ រំលោភលើទ្រូងផ្លូវនៅលើកំណាត់ផ្លូវលេខ២៧១

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅ ល្ងាច ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ជា…

កម្លាំងជំនាញឃាត់ជនសង្ស័យ២នាក់ ករណី…

ព្រះសីហនុៈ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន កាលពី វេលាម៉ោង ២១និង ៣០នាទី កាលពីថ្ងៃទី០៨ ខែធ្នូ…

ឆ្លងចរន្តបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងនៅខណ្ឌដង្កោ

ភ្នំពេញៈ នៅវេលាម៉ោង ០៤និង៣០ នាទីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុចផ្ទះលេខ៤៨៧ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ: ហ៊ម កៃ ភេ…

ងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតបុកដើមប្រេងខ្យល់សំណាងតៃកុងរងរបួសស្រាល

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បើកបររថយន្តទាំងងងុយដេកបណ្តាលឲ្យរថយន្តរេចង្កូតទៅបុកដើមប្រេងខ្យល់បណ្តាលឲ្យតៃកុងរថយន្តរងរបួសស្រាលចំណែករថយន្តខូចខាតធ្ងន់ធ្ងន់។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨-២៧៩ ផ្លូវជាតិលេខ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ លោកវរសេនីយឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកHYUNDAIពណ៌ខៀវចាស់ពាក់ស្លាកលេខកណ្តាល2B-8809បើកបរដោយឈ្មោះប៉ូចសុផាតភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធ កណ្តាលខេត្តព្រៃវែង។ បើកបររថយន្តមានទិសដៅពីលិចទៅកើតបុកដើមឈើ(ដើមប្រេងខ្យល់)នៅខាងជើងផ្លូវបណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម,ខូចខាតរថយន្តធ្ងន់។មូលហេតុបើកបរស្ថិតនៅក្នុងភាពងងុយដេក៕…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមាននាក់រងរបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ នាវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ តាមបណ្តោយផ្លូវសឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕  

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត ២០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ជាច្រើនលីត្រត្រូវបានមន្រ្តីជំនាញ សាខាចំនួន៣រកឃើញ និងដកហូតបាន

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ខេត្តតាកែវ និងខេត្តរតនៈគិរី បានបន្តរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៩៩.៥២គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ២២.៥លីត្រ។ ទំនិញទាំងអស់ខាងលើត្រូវបានរកឃើញខណៈពេលចុះប្រតិបតិ្តការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ…

រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ65-66 ត្រង់ចំណុចភូមិផ្សារ៨ត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាឲ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកស៊ុយវីស៊ីTritonពណ៌ស…