យុវជនម្នាក់កាន់កាំបិតដេញកាប់បណ្ដាលឲ្យសមត្ថកិច្ចរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម)យុវជនម្នាក់កាន់កាំបិតដេញកាប់បណ្ដាលឲ្យសមត្ថកិច្ចរងរបួសធ្ងន់រួចព្យាយាមរត់គេតែត្រូវកងកម្លាំងដេញបង្ក្រាបនិងឃាត់បានកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕  

ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់បន្ទាប់ពីរថយន្តបើកវ៉ាជែងជ្រុលទៅបុកម៉ូតូពេញទំហឹង

កំពតៈ នៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២១ វេលា ម៉ោង៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចបង្គោល គ ម លេខ១៣៨ ១៣៩ ខាងកើតវត្តសេរីធានី លើផ្លូវជាតិលេខ៣កំពត ភ្នំពេញក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងម៉ូតូទិសដៅផ្ទុយ ។…

សមត្ថកិច្ចឃាត់ក្រុមក្មេងទំនើងរួមជាមួយអាវុធ ដែលតែងតែអុកឡុកក្នុងភូមិសាស្ត្រស្រុកឧដុង្គនិងភ្នំស្រួច

កំពង់ស្ពឺៈ កាលពីយប់ រំលងអាធ្រាត្រ ម៉ោង ០២ និង០០ មុខសញ្ញាក្មេងទំនើង ៥នាក់ ស្រី១ ត្រូវ បានកំលាំងនគរបាល ល្បាតតាមផ្លូវជាតិលេខ ៥១ ស្ថិត ក្នុងនៅភូមិសាស្រ្ត ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ជួប…

Update៖ក្មេងប្រុសអាយុជាង ១ខួប លង់ទឹកប្រឡាយបឹងទំពុនពេលនេះរកឃើញហើយ

ភ្នំពេញ: ករណីក្មេងម្នាក់ខណះពេលដែលម្តាយមិននៅបណ្តាលឲ្យលង់ទឹកស្លាប់នាវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ម៉ោង៨និង៣០នាទីយប់ទើបរកឃើញក្មេងដែលលង់ទឹកប្រឡាយបឹងទំពុន ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះមានឈ្មោះ សុខ លាភ អាយុ២០ខែ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារម្តាយគាត់រវល់ទៅធុរ៉េនទុកកូននៅផ្ទះបណ្តាលឲ្យលង់ស្លាប់បែបនេះ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ករណីឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួល

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ បានជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុក…

ចាប់ក្របួច កអាវគំរាមប្លន់យកលុយពីកុមារីរងគ្រោះបាន៣ថ្ងៃត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដៃចាប់ក្របួច កអាវគំរាមប្លន់យកលុយ) នៅមុខ យឿត្រី ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ម៉ោង៤និង០០នាទី ដែលកុមារីរងគ្រោះឈ្មោះ សំ អៃឧស្សា អាយុ ១៣ឆ្នាំ ជនជាតិ…

រថយន្តទ្រុងដឹកទំនិញបុកពីក្រោយរថយន្តសណ្ដោងកំពុងឈប់ស្ងៀមកៀបអ្នកបើកបរនិងប្រពន្ធជាប់ក្នុងកាប៊ីន

ភ្នំពេញៈ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដែលកំពុងឈប់ចតស្ងៀម ពេញទំហឹងរុញផ្ទប់ជាមួយរថយន្តសណ្ដោង១គ្រឿងទៀតដែលឈប់ចតនៅខាងមុខ។បណ្ដាលឲ្យរថយន្តទ្រុងរងការខូចខាតខ្ទេចកាប៊ីនខ្លួនឯងនិងកៀបជាប់អ្នកបើកបររួមជាមួយប្រពន្ធរងរបួសធ្ងន់ ត្រូវបាននគរបាលរួមជសមួយប្រជាពលរដ្ឋជួយទាញគាស់យកចេញទើបរួចបន្ទាប់មកបាននាំយកទៅសង្រ្គោះបន្ទាន់ភ្លាមផងដែរ។ចំណែករថយន្តសណ្ដោងទី១បានរងការខូចខាតកាប៊ីនខ្លះៗដែរ រីឯ១គ្រឿងទៀតដែលឈប់នៅខាងមុខគេបង្អស់អត់មានខូចខាតឡើយ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ មុខក្លោងទ្វារវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តទ្រុងដែលបើកបុកពីក្រោយរថយន្តធំនោះពាក់ស្លាកលេខភ្នំពេញ3B-6656 ហើយអ្នកបើកបរនិងប្រពន្ធដែលរងរបួសធ្ងន់នោះពុំទាន់ត្រូវបានគេស្គាល់ឈ្មោះឡើយ។ចំណែ្រថយន្តធំសណ្ដោងកន្ទុយរ៉ឺម៉កដែលឈប់ចតតាមផ្លូវនោះពាក់ស្លាកលេខភ្នំពេញ3F-4455។ តាមប្រភព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តទ្រុងដឹកទំនិញបានបើកបរធ្វើដំណើរក្នុងទិសដីពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយរថយន្តសណ្ដោងកន្ទុយរ៉ឺម៉កដែលកំពុងឈប់ស្ងៀមពេញទំហឹង។បណ្ដាលឲ្យ រុញផ្ទប់រថយន្តរថយន្តសណ្ដោង១គ្រឿងទៀតដែលឈប់នៅខាងមុខ១តង់ទៀត។ ប្រភពដដែលបានបន្តថា…

សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតគ្រឿងញៀនជិត ២ គ.ក្រ នៅខេត្តកំពង់ចាម

កំពង់ចាមៈ​ យោងតាមផេករបស់ Anti-Drug Department បានឲ្យដឹងថាអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម…

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាច្រើនគីឡូក្រាមត្រូវដកហូត នៅខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថានៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៤២ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ។ មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងទៅលើអ្នករកស៊ីទុច្ចរិតទាំងនោះផងដែរ។ ចំណែកទំនិញដែលបានដកហូត…

អាណិតតែឪពុកម្តាយទេ! សមត្ថកិច្ចឃាត់យុវជន៤នាក់និងដកហូតដាវ២ដើម កាំបិត១ និងម៉ូតូ១គ្រឿងគ្មានស្លាកលេខមកធ្វើកិច្ចសន្យា

កំពង់ស្ពឺៈ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៥០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានល្បាត ក្នុងភូមិសាស្រ្តស្រុក ដល់ចំណុចផ្លូវបេតុងពុះដីឡូតិ៍ ស្ថិតនៅក្នុងភូមិចាស់ ឃុំព្រៃញាតិ ធ្វើការឃាត់ខ្លួនក្មេងទំនើង ៤នាក់ ៖ ១.ឈ្មោះ ជួន ដាវ ភេទប្រុស អាយុ…