កម្លាំងជំនាញឃាត់ខ្លួនមេខ្យល់៤នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ
បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេខ្យល់ប្រុស-ស្រី៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការចាប់ឃាត់ខ្លួនខណ:កំពុងធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែនពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុស-ស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃចំនួន៤នាក់និងពលករចំនួន១៣នាក់បញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកអនុវត្តបន្តតាមនីតិវិធី។ ពាក់ពន្ធ័ករណីខាងលើនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌីសជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័របានមានប្រសាសន៍ថាជនសង្ស័យឈ្មោះសួន ម៉ាង ភេទប្រុស…