ស្រ្តីម្នាក់រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបត់ឆ្លងផ្លូវ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរខណៈពេលបើកម៉ូតូជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកឡិចស្សីស ពាក់ស្លាកលេខ ភ្នំពេញ 2AO-2658 ដែលបើកបរតាមណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីត្បូងទៅលជើង ខណៈពេលមកដល់ចំណុចកើតហេតុខាលើបានស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវហើយស្រាប់តែមានស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ក្នុងទិសដៅស្របទិសគ្នាតាមក្រោយចាប់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តចំកង់មុខផ្នែកខាងឆ្វេងបណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ។ រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងរួចយកសម្ភារៈទាំង២គ្រឿងទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕…

ហ៊ានណាស់! បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងយកខ្សែក្រវ៉ាត់វាយមកលេីសមត្ថកិច្ចទៀត

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣និង០០រសៀល មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមេីលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលេីសមត្ថកិច្ចថែមទៀតផង ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមានអ្នករងរបួស

ប៉ៃលិនៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី រវាងរថយន្តនិងម៉ូតូ (បើកបរស្របទិសគ្នាពីជើងទៅត្បូង) នៅចំណុចមុខផ្សារសាលាក្រៅ ស្ថិតក្នុងភូមិវាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុតៃកុងរថយន្តរត់គេចបាត់ស្រមោល៕  

សមត្ថកិច្ចបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅសាលាដំបូង

កែបៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រសៀលថ្ងៃសុក្រ ទី២៤ខែ មិថុនាឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកែប បានបញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាលើអ្នកដទៃទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។ ជនសង្ស័យខាងលើមានឈ្មោះ ផាត ភត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប និងឈ្មោះហុង វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ…

បុរសម្នាក់ចង.ក សម្លាប់ខ្លួន ភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីបុរសម្នាក់ចង.ក សំលាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ទីតាំងស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណី ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់សារធាតុញៀន

សៀមរាប: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០ នាទីយប់ នៅចំណុចខាងត្បូងភ្លេីងស្តុបទន្លេសាប ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី “ប៉ុនប៉ងមនុស្សឃាត” (ជិះម៉ូតូបម្រុងកាប់ជនរងគ្រោះ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ជិះម៉ូតូដេញតាមជនរងគ្រោះភេទប្រុស អាយុ៣៧ ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូចូលផ្ទះ…

សមត្ថកិច្ចដុតកម្ទេចទូរហ្គេមអេឡិចត្រូនិចចំនួន១៦៣គ្រឿង

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការដុតកម្ទេចចោលនូវទូរហ្គេមអេឡិចត្រូនិចដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករាដល់ ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជាតុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿងទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿងសរុបរួមមានចំនួន១៦៣គ្រឿង៕  

សុំខ្ចីម៉ូតូទៅទិញទឹកកកមួយភ្លែតតែមិនឃើញត្រឡប់មកវិញក៏ឆែក(GPS) ស្រាប់តែឃើញលោតដល់ឆ្ងាយហើយ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា​ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី ឈ្មោះឡេង សារុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានមកដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដល់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី ឈ្មោះប៉ុក សារ៉ាត់…

សពបុរសម្នាក់ត្រូវគេប្រទះស្លាប់អណ្តែតទឹកទន្លេដែលជាប់នៅក្នុងកង់ឡាន

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងកង់ឡានឃើញតែជើងចេញមកខាងក្រៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ដើម្បីពិនិត្យជាក់ស្តែង និងស្វែងរកសាច់ញាតិ៕