ផ្ទះ៣៧ខ្នងត្រូវអគ្គិភ័យឆាបឆេះនៅ​ខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ ឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់…

សមត្ថកិច្ចចុះបង្ក្រាបករណីល្បែងស៊ីសងឃាត់ខ្លួនមនុស្ស១៤នាក់

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានការជួបជុំលេងល្បែងស៊ីសងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋានដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់និងអាប៉ោង)នៅចំណុចក្រោមដើមពង្រស្ថិតនៅភូមិសណ្តែកឃុំសំពងជ័យស្រុកជើងព្រៃខេត្តកំពង់ចាម។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនមនុស្សចំនួន១៤នាក់រួមនឹងវត្ថុតាងបម្រើឲ្យការលេងល្បែងមួយចំនួនរួមនឹងម៉ូតូចំនួន១៣គ្រឿង។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីអនុវត្តតាមនីតិវិធីតាមបញ្ជារបស់លោកសុធាពិសិដ្ឋព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕  

រថយន្តស្លាកលេខ រដ្ឋ10 2-6871 បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

កណ្តាលៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់អាយុប្រហែល២០ឆ្នាំបានស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ឃុំព្រះពុទ្ធ ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងរួចយកសម្ភារៈទៅរក្សាទុកនៅផ្នែកជំនាញ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្សរបួសច្រើននាក់នៅក្រុងប៉ៃលិន

ប៉ៃលិនៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅវេលាម៉ោង១១និង២០នាទី ថ្ងៃពុធ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាសក ពស២៥៦៦ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ០១ករណី បានកើតឡើងនៅលើផ្លូវជាតិលេខ ៥៧ស្ថិតនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សរងរបួសធ្ងន់…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅក្រុងសែនមនោរម្យ

មណ្ឌលគិរីៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក.ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២២ នាវេលាម៉ោង១០និង០៤នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ទល់មុខរមណីយដ្ឋានចំការការហ្វេចន្លោះគីឡូម៉ែត្រលេខ១២៨និងលេខ១២៩ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យភាគីអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ សេចក្តីរាយការណ៍បានឲ្យដឹងថាអ្នកបើករថយន្តមានឈ្មោះសួន ភា ភេទប្រុស អាយុ៣២ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច

សៀមរាប: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី កម្លាំងនគរបាលជំនាញ ដឹកនាំដោយលោក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចេញល្បាតនៅចំណុចដីឡូត៍ ០១កន្លែង ខាងក្រោយអតីតភូមិវប្បធម៌ ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពដោយជិះម៉ូតូ០១គ្រឿង…

អាសូរណាស់! ក្មេងស្រី៧ នាក់នាំគ្នាជិះទូកត្នោតក្នុងអាង ពន្លៃ បណ្តាលឲ្យក្រឡាប់ទូកស្លាប់២នាក់

បន្ទាយមានជ័យៈ យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈជិះទូកត្នោតលេង ហើយទូកបានក្រឡាប់។ លោកអធិការបានបញ្ជាក់ថា…

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ករណីលួចម៉ូតូ

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០២.៣០នាទីទាបភ្លឺ ស្ថិតនៅចំណុច ក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច (លួចម៉ូតូ ) ០១កើតឡើង បង្កដោយជន សង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ ហុច តូច ប្រុស…

រថយន្តម៉ាកSienaបើកសុខៗរេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តម៉ាកSienaបើកសុខៗរ៉េចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សំណាងមិនមានអ្នករងរបួស៕  

នគរបាលឃាត់ខ្លួនមនុស្ស៣នាក់ មាន ១នាក់ជាម្ចាស់ផ្ទះ ករណីគ្រឿងញៀន

ក្រចេះៈ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅវេលាថ្ងៃត្រង់ទី១១ ខែមិថុនា បានចុះធ្វើការបង្ក្រាប ករណីទទួលផលចោរកម្ម មួយករណី ស្ថិតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី។ ក្នុងប្រតិបត្តិការណ៍នោះ នគរបាលបានចាប់ឃាត់ខ្លួនមនុស្ស៣នាក់ រួមមាន ១នាក់ជាម្ចាស់ផ្ទះ និងបក្ខពួកពីរផ្សេងទៀត។ ជាមួយគ្នានោះ ក៏រឹបអូសបានម៉ូតូ២គ្រឿង ព្រមទាំងឧបរកណ៍ដែលពួកគេកែច្នៃទុកសម្រាប់ឆបោក…