ម៉ូតូ៣គ្រឿងពន្លះគ្នា បណ្ដាលស្លាប់២នាក់និងរបួសធ្ងន់ម្នាក់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចជិតបន្ទាយចាន់សារិ ស្ថិតក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ៣គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់១ម្នាក់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាវាយឪពុកសន្លប់ហើយមិនអស់ចិត្ត ទៅវាយប្រជាការពារភូមិរងរបួសទៀត

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៦ និង ០០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច មានករណីហិង្សាមួយកើតឡើង។ ជនសង្ស័យឈ្មោះ វិន យ៉ាំងហាំង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម…

ស្រវឹងចេះតែរករឿង អត់ទ្រាំមិនបានប្រពន្ធយកចបកាប់ បណ្ដាលឲ្យរបួសធ្ងន់

តាកែវៈ កាលពីវេលាម៉ោងង៧យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាមួយកើតឡើង ដោយយកចបកាប់ទៅលើជនរងគ្រោះ។ ជនសង្ស័យឈ្មោះ សំ ង៉ែត ភេទស្រី អាយុ ៥០ ឆ្នាំ ទីលំនៅភូមិ/ឃុំខាងលើ (ប្រពន្ធ)។…

រថយន្តFORDRAPTOR ស៊េរីទំនើបបើកលឿនដូចហោះ ទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវR5 ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORDRAPTOR ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ…

អេស្កាវ៉ាទ័របុកជាមួយម៉ូតូ បណ្ដាលឲ្យនារីបុគ្គលិកធនាគាម្នាក់ ស្លាប់មួយរំពេច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ និង ០០នាទី ស្ថិតភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងថយន្តអេស្កាវ៉ាទ័របុកជាមួយម៉ូតូក្លិច បណ្ដាលឲ្យនារីបុគ្គលិកធនាគាម្នាក់ស្លាប់នឹងកន្លែងកើតហេតុ។ ចំពោះព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

យុវជនម្នាក់បើកគោយន្តក្នុងល្បឿនលឿន ទាំងមិនទាន់ចេះស្ទាត់ទៅទាក់នឹងខ្លោងទ្វារវត្ត បណ្ដាលឲ្យរលំសង្កត់ស្លាប់មនុស្ស២នាក់

សៀមរាបៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៤០នាទី មានករណីដួលខ្លោងធ្វារ សង្កត់អ្នកបើកគោយន្ដដឹកដីស្លាប់ ត្រង់ចំណុចក្លោងទ្វារវត្តខាងត្បូងវត្តព្រៃជ្រូក ស្ថិតភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ជនរងគ្រោះចំនួន២នាក់រួមមាន៖ ១/ឈ្មោះ តាល់ កាឡី ភេទប្រុស…

ពលរដ្ឋហួសចិត្តទៅលើមន្ត្រីសុរិយោដីរាជធានីភ្នំពេញម្នាក់ កាន់លេខចុះបញ្ជីក្បាលដីនៅខណ្ឌដង្កោមិនងាយបានជួបទេ ដូចសុំភ្លើងយក្ស សូមលោកប្រធានមន្ទីរជួយមើលផង

ភ្នំពេញៈ នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រជាពលរដ្ឋបានប្រាប់Post Newsថា ក្រុមមន្ត្រីសុរិយោដីនគរូបនីកម្មនិងសំណង់មានទាំងថ្នាក់ខណ្ឌនិងក្រុងរាជធានីភ្នំពេញ ចុះទៅធ្វើប្លង់កម្មសិទ្ធជូនពលរដ្ឋក្នុងបូរីសំបួរមាស ពលរដ្ឋបានរិះគន់ទៅលើមន្ត្រីសូយោដីមន្ទីររាជធានីភ្នំពេញម្នាក់ដែលកាន់លេខចុះបញ្ជីក្បាលដី ក្នុងការចង់ជួបគាត់ដូចសុំភ្លើងយក្សមកធ្វើការយឺត ពេលពលរដ្ឋតេទូរស័ព្ទរកឆ្លើយមកវិញថា មកដល់ឥឡូវហើយ ពេលមកដល់ប្រាប់ថាអស់ក្រដាស់Copy ពេលសួរនាំបន្តទៀតក៏ត្រឡប់ទៅយកក្រដាស់បាត់ឈឹង…

ពលរដ្ឋខណ្ឌសែនសុខដេកលែងលក់ទៀតហើយ លេងសុទ្ធតែប្រើកាំភ្លើងភ្ជុងប្លន់ យកម៉ូតូជនរងគ្រោះអស់១គ្រឿងមិនរំខានដល់លោកអធិការទេ…

ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចចក្រចូលវត្តបារមីវង្គត់បុរី តាមបណ្ដោយផ្លូវបេតុង ស្ថិតសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីប្លន់មួយកើតឡើង។ ជនរងគ្រោះឈ្មោះ ភឹន ស៊ីណា ភេទប្រុស អាយុ ៤១ ឆ្នាំ…

កីឡាបាល់ទាត់ ជនជាតិនីហ្សេរីយ៉ាម្នាក់ ឆបោកតាមបណ្ដាញសង្គម ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទីប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកបានចុះសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោក (តាមប្រព័ន្ធបណ្ដាញសង្គមInstagram) ត្រង់ចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ស្ថិតភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ Hama DouAbdou…

Update៖ អាសូរណាស់! ផ្ទះ១២ខ្នង មាន១៩គ្រួសារ រស់នៅត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

ភ្នំពេញៈ មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន១២ខ្នង ស្មើរនឹង១៩គ្រួសារ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ផ្លូវលេខ៧២ ស្ថិតក្រុមទី២២១ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យចំនួន៤៦គ្រឿងរួមមាន៖ -រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧៥ឡាន -រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន -រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន…