First News : ឆក់ទូរសព្ទឥតល្ហែហ្មង ! នៅមុខសាលា IFL ក្នុងខណ្ឌទួលគោក

ភ្នំពេញ: ខណៈនេះមានករណីឆក់ទូរសព្ទនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ទល់មុខសាលាភាសាបរទេសដែលហៅថា IFL នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ម៉ោង៣និង២០នាទីរសៀល ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧ ។ ក្នុងនោះក៏មានការផ្សាយផ្ទាល់លើផេក Post News Media ផងដែរ ។…

ទ្វារចរន្តអគ្គិសនីលេខ៩ នៅខេត្តសៀមរាប ជិតមានអគ្គិសនីប្រើវិញហើយ

សៀមរាប: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង០២និង២២នេះ ចរន្តអគ្គិសនីនៅទ្វារចរន្តលេខ០៩​ បានដាច់​ចរន្ត​ មូលហេតុបាក់បង្គោលតង់ស្យុងមធ្យមនៅមុំ​ ភូមិ​ស្វាយដង្គំ​ សង្កាត់​ស្វាយដង្គំ​ ក្នុង​ក្រុង​សៀមរាប​ ក្រុមការងារពេលនេះកំពុង ធ្វើការជួសជុលពីបញ្ហានេះ ហើយនឹងខិតខំដើម្បីធ្វើយ៉ាងណាឲ្យមានចរន្តអគ្គិសនីមកវិញបានឆាប់រហ័ស ៕

Update: រថយន្តសេរីទំនើបប៉ះគ្នាបន្តល្បឿនទៅបុកបង្គោលភ្លើងនិងម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់ម្នាក់

កណ្តាល: ភ្នាក់ងារPost Newsបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរឈប់មើលពេញផ្លូវ ខណៈសុទ្ធតែរថយន្តសេរីទំនើប បើកក្នុងល្បឿនលឿនប៉ះគ្នា បន្តទៅបុកម៉ូតូអូសនៅក្រោមរថយន្ត រួចទៅបុកបង្គោលភ្លើង និងម៉ូតូ បណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់បាក់ដៃ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី ២៨ ខែ មិនា…

រឿងតូចក្លាយជារឿងធំ ! ដោយសារបុរសម្នាក់បើករថយន្តប៉ះគ្នាបន្តិចមិនឈប់ដោះស្រាយប្រឹងបើកគេច

ភ្នំពេញ: ភ្នាក់ងារPost Newsបានឲ្យដឹងថា មានករណីបើករថយន្តប៉ះគ្នាបន្តិចបន្តួច មិនឈប់អោយសមត្ថកិច្ចធ្វើការវាស់វែង បែរជាព្យាយាមបើកគេច ចុងក្រោយម្ចាស់រថយន្តតាមឃាត់បាន ផ្អើលប្រជាពលរដ្ឋ ស្មានថារឿងអីធំ តាមពិតរឿងប៉ះគ្នាបន្តិចបន្តួចសោះ ។ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧…

បុរសដែលបានសម្លាប់សង្សារក្នុងផ្ទះសំណាក់ អូយេស ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

​ភ្នំពេញ: នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧ នេះលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ ​បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ចាន់ សុ​ភ័ក្ត្រ ហៅ ​ពៅ ភេទប្រុស អាយុ​៣៨​ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈអស់មួយជីវិត…

Update : ស្គាល់អត្តសញ្ញាណបុរសដែលបើករថយន្តបុករះមនុស្សប្រុសស្រីស្លាប់និងរបួស នៅខណ្ឌចំការមន

​ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍​បន្ថែមថា ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​មួយ​គ្រឿង បើក​បុក​រះ​ម៉ូតូ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (​ចន្លោះចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ មក​វិទ្យាល័យ​បឹង​ត្របែក ខាង​មុខអតីត​រោងចក្រ គង់​ហុង កាត់ដេរ​) ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​(​ស្រី​២​នាក់ ប្រុស​ម្នាក់​) និង​របួស​ប្រមាណ​១០​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង ​។…

ស្ត្រីឆបោកទ្រព្យសម្បត្តិមិត្តភក្តិខ្លួនឯងជិតមួយម៉ឺនដុល្លារ ត្រូវបានចៅក្រមសម្រេចឃុំខ្លួន

កណ្តាល: ភ្នាក់ងារPost Newsបានឲ្យដឹងថា នៅខេត្តកណ្តាលមានករណីស្ត្រីម្នាក់ ប្រើល្បិចខ្ចីលុយ និងទ្រព្យសម្បត្តិពីមិត្តភក្តិ យកទៅបញ្ចាំ និងលក់ជាបន្តបន្ទាប់ អស់ជិត១ម៉ឺនដុល្លារ លុះពេលម្ចាស់លុយទារឲ្យសង មិនសងត្រូវស្រ្តីរងគ្រោះប្តឹង រហូតដល់សាលាដំបូងខេត្តកណ្តាលចេញដីការបង្គាប់ ឲ្យកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ឃាត់ខ្លួននាំយកមកសាកសួរ ខណៈដែលស្ត្រីសង្ស័យកំពុងបើករថយន្តនៅតាមដងផ្លូវ លុះបញ្ជូនទៅដល់តុលាការក្រោយលោក អ៊ី សុវណ្ណ ចៅក្រុមស៊ើបសួររួចក៏សម្រេចបញ្ជូនយកទៅដាក់ពន្ធនាគារតែម្តងកាលពីព្រឹកថ្ងៃទី ២៧…

ឪពុកចុងរំលោភកូនស្រីឯង ខណៈម្តាយក្មេងស្រីមិននៅ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ឆ្នាំង: លោកអធិការស្រុករលាប្អៀរបានប្រាប់Post Newsថា មានករណីឪពុកចុងរំលោភកូនស្រីខ្លួនឯង ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ប្រភពបន្តទៀតថា ឪពុកចុងមានឈ្មោះ ម៉ក់ សុផុន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯកូនស្រីដែលជាជនរងគ្រោះមានឈ្មោះ ម៉ក់ យូ…

ម៉ូតូបុកម៉ូតូនៅផ្លូវជាតិលេខ២ របួសធ្ងន់២នាក់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

តាកែវ: លោកអធិការរងស្រុកទ្រាំងបានប្រាប់Post Newsថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ៩៣និង៩៤ ស្ថិតក្នុងភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ មានទិសដៅបញ្រ្ចាសគ្នា ។ ប្រភពដដែលបន្តថា…

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវរថយន្តម៉ាកTOYOTA បុកពេលកំពុងដើរលើផ្លូវ

ក្រចេះ: លោកអធិការស្រុកចិត្របុរីបានប្រាប់Post Newsថាកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ១០និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចដីសម្បទានសង្គមកិច្ចភូមិកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង ចន្លោះគីឡូម៉ែត្រ៣៥៣ និង៣៥៤ រវាងរថយន្តបុកអ្នកថ្មើរជើង ដែលរថយន្តបើកបរមានទិសដៅពីត្បូងទៅជើង…