សូមប្រយ័ត្ន! ជនមិនស្គាល់មុខ៣នាក់ ប្រើល្បិចឆបោកប្តូរយកគ្រឿងអលង្ការ នៅតាកែវ

​តាកែវៈ​​​​​ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង​ ក្រោយពីមានស្រ្តី២នាក់ និងបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានប្រើល្បិចឆបោក ដោយធ្វើជាសកម្មភាព​រើសបានមាស ហើយ​លួងលោមស្រ្តីម្នាក់ ឲ្យឡើងជិះម៉ូតូជាមួយ ​លុះដល់ចំណុចជិតវត្តតាលឿង ឃុំឧត្តមសូរិយា ក៏បបួលជនរងគ្រោះឲ្យដោះចិញ្ចៀនមាស មួយវង់ទំងន់១ជី និងខ្សែកមាស ទម្ងន់៤ជី ប្រគល់ឲ្យ​ពួកគេ រួចក៏ប្រគល់ខ្សែកកាឡៃ ទៅជនរងគ្រោះចំនួន១ខ្សែមកវិញ ទើបគេចខ្លួនបាត់តែម្តង។ ​ ​…

រថយន្តនិងម៉ូតូសណ្តោងរម៉កសាកកម្លាំងគ្នា ជ្រុលទៅបុកឌ្រីម ស្លាប់និងរបួសទាំងព្រឹក

សៀមរាបៈ ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពេលរថយន្តតូរីស និងម៉ូតូសណ្តោងរម៉កបើកប៉ះគ្នា រួចជ្រុលចង្កូតទៅបុកម៉ូតូហុងឌ្រីម​ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យ ម្ចាស់ម៉ូតូស្លាប់​ ចំណែកម្ចាស់ម៉ូតូសណ្តោងរម៉ករបួសស្រាល​។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​១០និង៤៦នាទីព្រឹក ស្ថិតក្នុង​ភូមិគោកត្នោត ឃុំកណ្តែក ស្រុកបាគង ខេត្តសៀមរាប។ ជនរងគ្រោះមានឈ្មោះ ចាន់…

​រន្ធត់! រថយន្តយក្ស ជល់ជាមួយហាយឡែនឌ័រ ស្លាប់២នាក់ ដោយម្នាក់ជាវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែត!!!..

កំពង់ធំៈ ​នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​៥​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៦និង៤១នាទីព្រឹក ​​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បើកបុករថយន្តហ៊ីយ៉ាន់ដាយ ក្នុងទិសដៅផ្ទុយគ្នា បណ្តាល​ឲ្យ ម្ចាស់រថយន្ត​ហាយឡែនឌ័រស្លាប់និងអ្នករួមដំណើរស្លាប់ ​នៅលើកំណាត់ផ្លវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ…

ញៀនថ្នាំដល់កម្រិត រំលោភកូនចុងខ្លួនឯងហើយ គំរាមសម្លាប់ទៀត!..

​​ពោធិ៍សាត់់ៈ លោកវរសេនីយ៍​ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភលើកូនស្រីចុងរបស់ខ្លួន​ ព្រមទាំងគំរាមសម្លាប់លើជនរងគ្រោះថែមទៀត។ ករណីនេះបានប្រព្រឹត្តឡើង ចាប់តាំងពីឆ្នាំ២០១៧មិនចាំថ្ងៃខែ រហូតដល់ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០១៨​ វេលាម៉ោង៦និង៣០​នាទីយប់ នៅត្រង់ចំណុចអូរដីខ្មៅ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង…

ឌ្រីមជ្រុលចង្កូត បុកលោកយាយចំណាស់ម្នាក់​ រងរបួសធ្ងន់ នៅតាកែវ

តាកែវៈ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើង រវាងម៉ូតូហុងដាឌ្រីម បើកបុកលោកយាយចំណាស់ម្នាក់​ដើរខ្វែងទិសម៉ូតូ បណ្តាលឲ្យ​រងរបួសធ្ងន់ និងជនបង្ករងរបួសស្រាល នៅលើផ្លូវជាតិលេខ២ ភូមិប្រព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ ឆឹល ធីម ភេ​ទស្រី​ អាយុ៧៥ឆ្នាំ…

ផ្អើលទាំងយប់! ម៉ូតូពន្លះគូទហ៊ីយ៉ាន់ដាយ​ ពេញទំហឹង របួសធ្ងន់ម្នាក់

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីម៉ូតូម៉ាកស៊ុយស៊ូគីស៊ីរូស បើកបុកគូទរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកដូនកែវ។ ហេតុការណ៍នេះបានកើតឡើង​ នៅថ្ងៃព្រហស្បតិ៍ ៣រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រ​វ នឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង១៥នាទីយប់…

ឃ្លីច ពន្លះឌ្រីមពេញទំហឹង របួសធ្ងន់២នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់ៈ នៅថ្ងៃទី៣​ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង​១៥នាទីល្ងាច​ មានករណីគ្រោះថ្នាក់ចរារចណ៍មួយបានកើតឡើង​ រវាងម៉ូតូឃ្លីច បើកបុកម៉ូតូហុងដាឌ្រីម​ ក្នុងទិសដៅខ្វែងគ្នា​ បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីមនិងអ្នករួមដំណើរ​រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ឃុំស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនរងគ្រោះមានឈ្មោះ ភី នី ​ភេប្រុស អាយុ៣២ឆ្នាំ(របួសធ្ងន់)…

ប្រពន្ធមិននៅ ចាប់រំលោភកូនឯង ជិតកន្លះឆ្នាំទើបបែកធ្លាយ…

ស្ទឹងត្រែងៈ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះម្នាក់ ត្រូវជាកូនបង្កើតនឹងជនសង្ស័យ ដោយ​រំលោភលើរូបនាងបានសម្រេចចំនួន២ដង រយៈពេល៥ទៅ៦ខែកន្លងមកហើយ ខណៈដែលម្តាយបង្កើតនាង ទៅលេងស្រុកកំណើតនៅខេត្តកំពង់ចាម។ ជនរងគ្រោះមានអាយុ១២ឆ្នាំ ​និងជនសង្សយ័មានឈ្មោះ គង់ ភារម្យ ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុកបង្កីតនឹងជនរងគ្រោះ ទាំង២នាក់ស្នាក់…

ជួយស៊ែរបន្តផង! ដើម្បីរកសាច់ញាតិ..

តាកែវៈ​ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២​០១៨​ ប្រជាពលរដ្ឋបានប្រទះឃើញ​សាកសពបុរសម្នាក់ ដេកស្លាប់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡួម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិរវៀង​ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ សាកសពរងគ្រោះពុំស្គាលអត្តសញ្ញាណនោះទេ គ្រាន់ដឹងថាភេទប្រុស អាយុប្រហែល១៩ឆ្នាំ សម្បុរសណ្តែកបាយ កម្ពស់១.៦០សង់ទីម៉ែត្រ ពាក់អាវក្រឡាការ៉ូ ពណ៌ក្រហមលាយស…

អុញនោះ! ចោររហ័សដៃ ម្ចាស់រហ័សភ្នែក ចុងក្រោយខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទដៃ ពីនារីម្នាក់ពីក្នុងការបូបស្ពាយ បានសម្រេចនៅពេលដែលជនរងគ្រោះជិះម៉ូតូហើយឈប់ចាំភ្លើងស្តប់។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦និង២៥នាទីល្ងាច ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២(ភ្លើងស្តុប) ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ពៅ ចិត្រា ភេទប្រុស…