អគ្គិភ័យ​ឆេះ ឃាំងស្តុកឥវ៉ាន់ ផ្អើលទាំងយប់ នៅពោធិ៍សាត់

ពោធិ៍សាត់ៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពី​មានអគ្គិភ័យ​បង្កការឆាបឆេះ ឃ្លាំងស្តុ​កឥវ៉ាន់របស់ប្រជាពលរដ្ឋចំនួន១ខ្នង បណ្តាលឲ្យខូចខាតឃ្លាំង និងឡាន១គ្រឿងទាំងស្រុង ​ព្រមទាំងបាត់បង់សម្ភារស្តុកទុកជាច្រើន បើសរុបជាទឹកប្រាក់គឺអស់ចំនួន៦០០០ដុល្លារ។ ​ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង​១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ម្ចាស់ផ្ទះ​រងគ្រោះមា​នឈ្មោះ នួន…

​កាមរី សាកកម្លាំងជាមួយ គោយន្តកន្រ្តៃ ​របួស៤នាក់ ផ្អើលទាំងយប់!

​​ឧត្តរមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមាន​រថយន្តម៉ាក​កាមរី បើកក្នុងស្ថានភាពស្រវឹង រួចជ្រុលចង្កូតទៅបុកគោយន្តកន្រ្តៃពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីទាំងសងខាង​និងអ្នករួមដំណើរ​ ​រងរបួសធ្ងន់ស្រាល។ ​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទី​យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវលំ ក្បែរវត្តបុស្បូវ ភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។…

​ឡូយអស់ទាស់ហ្មង! ជនជាតិចិនម្នាក់​ ​មិនចង់ខាតដើម ឆក់លុយពីខ្មែរវិញ មានអីខ្នោះ

​ភ្នំពេញៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់​ បន្ទាប់ពីបានយក​លុយ៥០ដុល្លារ មកទិញបារី​​ចំនួន១កញ្ចប់ពីអាជីវករម្នាក់ ខណៈដែល​ជនរងគ្រោះជាអាជីវករអាប់លុយឲ្យទៅជនសង្ស័យហើយ តែរូបគេមិនព្រមយកបែរជាវាយដណ្តើមយកលុយ៥០ដុល្លារពីជនរងគ្រោះវិញ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងផ្ទះលក់ដូរ​ លើផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពេជ្រ រស្មី ភេទស្រី…

រន្ធត់ណាស់! សិស្សសាលាម្នាក់ ត្រូវរថភ្លើងបុកស្លាប់​ នៅតាកែវ

តាកែវៈ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាង​​​រទះភ្លើង​ បើកបុកអ្នកថ្មើរជើងម្នាក់ ខណៈ​រូបគេបានស្រវឹងស្រា ទៅអង្គុយលើផ្លូវរទះភ្លើង ​បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម​ ស្ថិតក្នុង​ភូមិប្រហ៊ូត សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ សូត្រ ឆេរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ…

ពុទ្ធោ! ប្រហែសបន្តិច កូនស្លាប់បាត់..

​​ព្រៃវែងៈ កាលពី​វេលា​ម៉ោង៥និង១៥នាទី​ល្ងាច ​ថ្ងៃទី​៥ ​ខែមករា ​ឆ្នាំ​២០១៨​ មានករណី​កុមារីម្នាក់លង់ទឹកស្រះជម្រៅ​៣​ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ​នៅក្នុង​​ភូមិ​ព្រៃ​ចំការ​ ឃុំ​ស្ពឺ​ ​ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​។ ​​ ​ ជនរងគ្រោះ​មានឈ្មោះ សាន វី​សា ភេទ​ស្រី អាយុ​១​ឆ្នាំ៥ខែ ស្នាក់នៅ​ជាមួយឪពុកនៅភូមិឃុំកើតហេតុ ចំណែក​ម្តាយចេញទៅរកស៊ីនៅភ្នំពេញ…

លទ្ធផលប្រើផ្ទាំងសូឡា មិនប្រយត្ន័ឆ្លងចរន្តឆេះខ្ទេច!

​ស្វាយរៀងៈ កាលពីវេលាម៉ោង២​និង២៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងខូចខាតទាំងស្រុង នៅត្រង់ភូមិកណ្តាល ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ​ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ម សាឡន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរធ្វើស្រែ ខូចខាតផ្ទះមានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រ សង់ពីឈើលើថ្មក្រោម ប្រក់ស័ង្កសី​ រួមនិងទ្រព្យសម្បត្តិ…

ពុទ្ធោ! ស្ទូងស្រូវលើដីស្រែសុខៗ ត្រូវបាតុភូតធម្មជាតិផ្តាច់ជីវិត

ព្រៃវែងៈ ស្រ្តី​ជាកសិករម្នាក់នារដូវធ្វើស្រែចំការ បាននាំយកសំណាបមួយចំនួន ដើម្បីយកទៅសាបនិងស្ទូងលើ​ដីស្រែ តែជាអកុសល ក៏ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​ កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ​​​ស្ថិតលើ​ដីស្រែជីងៀង ចម្ងាយប្រមាណ ជាង១ពាន់​ម៉ែត្រពីខាងលិច​របស់ផ្ទះជនរងគ្រោះ ​ក្នុងភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ យួន…

កុំចេះតែហ៊ានពេក! លួចទូរសព្ទ IPHONE6PLUS ជាប់ខ្នោះ..

កំពង់ចាមៈ នៅថ្ងៃទី​២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​១និង១៨នាទីរសៀល សមត្ថកិច្ចទទួលបានពាក្យ​បណ្តឹង ពីជនរងគ្រោះម្នាក់ឈ្មោះ ប៉ុល វ៉ាន់នី បានប្ដឹង​ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពីបទលួចទូរសព្ទដៃរបស់ខ្លួន ម៉ាកiphone6plus ពណ៌ផ្កាឈូក និងទូរសព្ទម៉ាកSAMSUNG ដែលបានប្រព្រឹត្តឡើងក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងស្រុកវាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្រោយ​ទទួលបានពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម…

ឌ្រីមជល់សាំយ៉ុង ពេញទំហឹង រងរបួសធ្ងន់ម្នាក់ នៅតាកែវ

តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ក្រោយពីមានម៉ូតូម៉ាក​ហុងដាឌ្រីមសេ១២៥ បើកបុករថយន្តម៉ាកសាំយ៉ុង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង​៦និង៣២នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៨៩-៩០ ភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ…

គិតខ្លីម្ល៉េះ! នៅក្មេងណាស់មិនគួរអ៊ីចឹងសោះ..

​​ព្រៃវែងៈ បុរសម្នាក់សង្ស័យមានវិបិត្តផ្លូវចិត្ត បានសម្រេចធ្វើអត្តឃាតចងកខ្លួនឯង​ ទៅនឹងដើមស្វាយកម្ពស់៣ម៉ែត្រ ជាមួយនិងខ្សែអង្រឹងប្រវែង២.៥សង់ទីម៉ែត្រ​ ​បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ​​​ស្ថិតក្នុងភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជនរងមានឈ្មោះ ភា ភន់ ភេទប្រុស…