ខ្ទេចអស់ហ្មង! ​អគ្គិភ័យ​ឆេះផ្ទះមួយខ្នង ផ្អើលទាំងយប់

រតនគិរីៈ គ្រោះអគ្គិភ័យដ៏កាចសាហាវមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតផ្ទះទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃអង្គារ ​៦រោជ ខែមាឃ ឆ្នាំរកា នព្វ័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាមោង​១១និង២០នាទីយប់ ស្ថិតនៅភូមិ​១ ឃុំត្រពាំងច្រេស ស្រុកកូនក្រមុំ ខេត្តរតនគិរី។​ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទឺម…

អគ្គិភ័យ​ឆេះតូបលក់អីវ៉ាន់ នៅផ្សារសំរោងយ៉ោង គិតជាទឹកប្រាក់ខាត​​បង់​ជាង១ម៉ឺនដុល្លារ!

តាកែវៈ រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើង ក្រោយពីកើតមានករណីអគ្គិភ័យ បង្កការឆាបឆេះតូប លក់អ៊ីវ៉ាន់នៅក្នុងផ្សារសំរោងយ៉ោង បណ្តាលឲ្យខូចខូតតូប ​បាត់បង់ទឹកបា្រក់ និងសម្ភារៈមានតម្លៃជាច្រើនទៀត។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង​២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨​ ស្ថិតនៅផ្សារសំរោងយ៉ោង ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកាបាទី ខេត្តតាកែវ។ ម្ចាស់តូបរងគ្រោះមានឈ្មោះ លន…

រថយន្តស៊េរីទំនើប បុករះគោយន្តដឹកឈើ​ ស្លាប់​និងរបួស៤នាក់ នៅសៀមរាប!

​សៀមរាបៈ លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាក​​​ស៊ីណា ​ធ្វើដំណើរពីកើតទៅលិច​ ស្របទិសគោយន្តច្នៃ បានជ្រុលចង្កូតទៅបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក​ព.ស២៥៦១…

ឌ្រីមបត់ឆ្លងផ្លូវ​ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ពន្លះចំពេញទំហឹង ស្លាប់និងរបួស២នាក់!

កំពង់ឆ្នាំងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីឡែនដ័រ បើកបុកម៉ូតូហុងដាឌ្រីមកំពុងបត់ឆ្លងផ្លូវពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ និងអ្នករួមដំណើររបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង​ កាលពី​ថ្ងៃអាទិត្យ៤រោជ ខែមេឃ ឆ្នាំរកា នព្វស័ក្ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង​៥និង៣០នាទីល្ងាច ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ​​ម៉ែត្រលេខ​៣៤-៣៥ ​ភូមិត្រពាំងសាំងជៀក…

​ក្មេងរពឹសដៃលេងដែកកេះ ក្បែរ​ផ្ទះ​លោកយាយម្នាក់ ឆេះខ្ទេចទាំងព្រឹក

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី​៦ ​ខែ​កុម្ភះ ឆ្នា២០១៨ មាន​ករណីអគ្គិភ័យបានឆាបឆេះផ្ទះ ​លោកយាយម្នាក់ បណ្តាលឲ្យខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជា សាត ភេទស្រី អាយុ​៩០​ឆ្នាំ ស្នាក់នៅភូមិ ទ្រាជើង ឃុំស្រែថ្មី​ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផ្ទះដែលខូចខាតមានទំហំ​៤​គុណ​៦ម៉ែត្រ ​ដំបូលហ្វីប្រូ…

ទុស្សេខ្សែភ្លើង ឆេះតូបជាងក្រឡឹង១តូប នៅសៀមរាប!

​សៀមរាបៈ លោក​វរសេនីយឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់Post Newsថា មានករណី​អគ្គិភ័យឆាបឆេះ តូបជាងក្រឡឹង ប្រភេទឈើប្រក់ស័ង្កសី តែមិនបណ្តាលឲ្យខូចខាតទាំងស្រុងនោះទេ ​ត្រូវបានអន្តរាគមន៍ ដោយរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង។ ហេតុការណ៍នេះបានកើតឡើង កាលពី​យប់ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១យប់​ ​​ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ ក្នុងភូមិ…

គួរប្រុងប្រយ័ត្ន! បុរសម្នាក់សប់កង់ឡានផ្ទុះ​ស្លាប់មួយរំពេច

កំពង់ស្ពឺៈ បុរសម្នាក់មានមុខរបរជាអ្នកប៉ះកង់រថយន្ត តែជាអកុសលបានភ្លាត់ស្នៀត ដោយសប់​កង់រថយន្តមួយគ្រឿង រហូតតែទាល់ផ្ទុះខ្ទាតចំមុខខ្លួនឯង បណ្តាលឲ្យ​ស្លា​ខប់ណៈបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃ៦រោជ ខែមាឃឆ្នាំរការនព្វសក្ខ័ ព ស ២៥៦១ត្រូវថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង​៨និង២១នាទីព្រឹក មានករណីផ្ទុះកង់រថយន្តនៅចំណុចមុខផ្ទះសាយ កាន ប្រពន្ធ ឈ្មោះ ភឿន…

​ប្រហែសបាត់ប្រយ័ត្នគង់! អគ្គិភ័យលេបត្របាក់ផ្ទះ៣ខ្នង ផ្អើលនៅក្រុងព្រះសីហនុ

ព្រះសីហនុៈ រឿងរ៉ាវដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើង ក្រោយពីកើតមានករណីអគ្គិភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ជាបន្តបន្ទាប់ បណ្តាលឲ្យខូចខាតទាំងស្រុងតែម្តង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រុមទី១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុង​ ខេត្តព្រះសីហនុ។ ម្ចាស់ផ្ទះរងគ្រោះទីមានឈ្មោះ យិន ធី ភេទប្រុស…

ឌ្រីម ពន្លះហុងដាគុប ពេញទំហឹង របួសធ្ងន់​២នាក់ ផ្អើលទាំងយប់!

កំពង់ស្ពឺៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដា​ឌ្រីម បើកបុកគូទ​ម៉ូតូហុងដាគុបពេញទំហឹង ក្នុងទិសដៅស្របគ្នា ដំណើរពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ​អាទិត្យ ​៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក​ពុទ្ធសករាជ​២៥៦១ ត្រូវនឹងថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីយប់ ស្ថិតនៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតនៅភូមិតាំងស្រឹង…

​អគ្គិភ័យឆេះផ្ទះមួយខ្នង បាត់បង់ទឹកប្រាក់ជិត២ម៉ឺនដុល្លារ នៅកំពង់ធំ!

​កំពង់ធំៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកើតមាន​អគ្គិភ័យ បង្កការឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងមនុស្សរងរបួសស្រាលម្នាក់ ។ ករណីនេះបានកើតឡើង កាលពី​ថ្ងៃ​ច័ន្ទ ៥រោច ខែ​មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ​៥ខែ កុម្ភៈ ឆ្នាំ២០១៨ ​ ​កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ស្ថិតនៅភូមិព្រែក…