បុរសម្នាក់ទិញស្លាកលេខរថយន្តនាំសំណាង ថ្លៃជាងរថយន្ត ១០០ដង

ចិនៈ បុរសម្នាក់ហេតុតែចង់មានសំណាង និងគ្មានការរំខានពីប៉ូលិសចរាចរ បានចំណាយលុយទិញស្លាកលេខហុងស៊ុយ (K88888)ថ្លៃ ជាងរថយន្ត១០០ដង។ បុរជនជាតិចិនមានឈ្មោះ Liu បានទិញរថយន្តតម្លៃ ១៥០០ដុល្លារ និង បានសម្រេចចិត្តទិញ​ស្លាកលេខក្នុងតម្លៃ ១៥០,០០០ដុល្លារ ដោយអះអាងថា ជាស្លាកលេខមានសំណាង ហើយមិនមានការរំខាន​ ពីសំណាក់ប៉ូលិសចរាចរ នៅពេលធ្វើដំណើរតាមផ្លូវ។ ប៉ុន្តែ បំណងរបស់គាត់ត្រូវបានបរាជ័យដោយសារក្នុងមួយថ្ងៃមានប៉ូលិស…

ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរដង សម្លាប់មនុស្ស ២៨នាក់ នៅកាមេរូន

កាមេរូន: ប្រភពពីមន្ត្រីយោធាបានប្រាប់ Xinhua ថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីរដង បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ២៨នាក់និងបានរងរបួសអ្នកផ្សេងជាច្រើនទៀត ក្នុងតំបន់ភាគខាងជើងរបស់សាធារណរដ្ឋកាមេរូន កាលពីថ្ងៃយប់ថ្ងៃពុធ ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។ ប្រភពដដែលបានឱ្យដឹងថា ការវាយប្រហារនោះបានកើតឡើងនៅទីក្រុង Djamkana ជាទីក្រុងដែលមានប្រជាជនរស់នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះជាប់ព្រំដែននីហ្សេរីយ៉ា។…

អូបាម៉ា ប្រមានដល់ការរីកចំរើនរបស់ពិភពលោក ក្រោយពេលការបោះឆ្នោតចាកចេញរបស់ចក្រភបអង់គ្លេស

អាមេរិកៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបាននិយាយអំពី ការបោះឆ្នោតរបស់ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បង្កើនឲ្យមាន “ការព្រួយបារម្ភរយៈពេលវែងអំពីការរីកចម្រើនរបស់ពិភពលោក” ។ លោក បាននិយាយថា ការបោះឆ្នោតចាកចេញរបស់ចក្រភពអង់គ្លេសអាចគាំង “លទ្ធភាពវិនិយោគនៅក្នុង ចក្រភពអង់គ្លេស ឬ នៅក្នុងសហភាពអឺរ៉ុបទាំងមូល”។ លោកបាន អំពាវនាវដល់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងថ្នាក់ដឹកនាំ សហភាពអឺរ៉ុបត្រូវធានា ឲ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេស…

ដាច់ពោះវៀនធ្លាយចេញក្រៅ ស្លាប់សែនរន្ធត់ ខណៈជិះម៉ូតូត្រូវរថយន្តបុក

​បន្ទាយមានជ័យៈ រថយន្តកាមរីឆ្លាមបានបើកបរច្រាសទិសជាមួយមន្ត្រីយោធា រេចង្កូចទៅបុកបណ្តាលឲ្យស្លាប់ដាច់ពោះ ធ្លាយចេញ​មកក្រៅគួរឲ្យអាសូរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅតាមបណ្តាលផ្លូវជាតិលេខ៥ កាល​ពី​វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ កម្លាំងនគរបាលចរាចរណ៍បានឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅបុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា…

ព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០១៦

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម​ដែលបានចេញនៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ស្ថានភាពទឹកទន្លេ មេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងហក់ឡើងខ្ពស់ ដូច្នេះក្រសួងសូមអំពាវនាវ ដល់ប្រជជនរស់នៅតាមបណ្តោយទន្លេ មានការប្រុងប្រយ័ត្នខ្ពស់។ ព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់មានដូចនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖

ក្មេងស្រីអាយុ៥ឆ្នាំដឹកដៃឪពុកពិការភ្នែកទៅធ្វើការរាល់ថ្ងៃ បានប្រែក្លាយជីវិតថ្មី

ហ្វីលីពិនៈក្នុងវីដេអូដ៏គួរឲ្យកក់ក្តៅ រយៈពេល៣នាទីមួយ បានបង្ហាញពីក្មេងស្រីម្នាក់​ដឹកដៃឪពុកពិការភ្នែកទៅធ្វើការតាមចំការដូង នៅក្នុងប្រទេសហ្វីលីពិន ហើយថ្មីៗនេះត្រូវល្បី និងចែកចាយ​ពេញបណ្តាញសង្គម ហ្វេស ប៊ុក ជាកត្តាមួយ បានផ្លាស់ប្តូរជីវិតរបស់ពួកគេដូចជាតួឯកនៅក្នុងរឿង។ នៅក្នុងវីដេអូបានបង្ហាញក្មេងស្រីអាយុ ៥ឆ្នាំឈ្មោះ ជេននី ដើរនឹងបាតជើងទទេរ នៅពេលដែលដឹកដៃ​នាំផ្លូវ ឪពុកពិការភ្នែក ឈ្មោះ “Dodong” ហៅ Nelson…

មន្ត្រីទំនាក់ទំនងក្រុម ISIS ត្រូវបានសម្លាប់នៅភាគខាងជើងខេត្ត Salahuddin

អ៊ីរ៉ាក់ៈបើតាមប្រភពនៅក្នុងតំបន់ ក្នុងខេត្ត Salahuddin បានផ្តល់ព័ត៌មាន កាលពីថ្ងៃពុធ ថា មន្ត្រីទំនាក់ទំនងក្រុម ISIS នៅក្នុងតំបន់ Sharqat ភាគខាងជើងនៃខេត្ត Salahuddin ត្រូវបានគេសម្លាប់ ជាមួយនឹងជំនួយការ២នាក់ទៀត នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយដោយក្រុម ខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណ ។ ព័ត៌មានរបស់អ៊ីរ៉ាក់បានរាយការណ៍ថា បើយោងតាមព័ត៌មានដែកត្រូវបានចែកចាយដោយប្រភពមួយនោះ បានឲ្យដឹងថា…

ពលរដ្ឋក្រីក្រ៤១គ្រួសារ ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ភ្នំពេញៈ កាល​ពី​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺ ចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា…

ផ្ទះពលរដ្ឋ២ខ្នង បាក់ស្រុតចូលទៅច្រាំងទន្លេ ទាំងកណ្តាលរាត្រី

ភ្នំពេញៈ ​​ហេតុការណ៍​ភ្ញាក់​ផ្អើល​ទាំង​កណ្តាលរាត្រី​ ខណៈ​ផ្ទះពលរដ្ឋ ២ខ្នង​ បានបាក់ស្រុតចូលទៅច្រាំងទន្លេ តែសំណាងល្អមិនបណ្តាល​ឲ្យ​មានមនុស្សរងរបួសឡើយ កាល​ពី​វេលាម៉ោង១និង០០នាទីយប់រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិដើមគ ក្រុម៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា៕

(មានវីដេអូ) កូរ៉ូឡា ហក់ទៅខាំកុងតឺន័រ ខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត កូរ៉ូឡាមួយគ្រឿងយ៉ាងលឿនជ្រុលចូលទៅផ្លូវគេ បុកជាមួយរថយន្ត កុងតឺន័រ បណ្តាលឲ្យ​ខ្ទេចមួយកំណាត់មុខ សំណាងល្អអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាកចរាចរណ៍ខាងលើ​នេះ កើតឡើង​កាលពីវេលម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅមុខហាង AA2888ណេត ២៤ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ៕