Update: នៅទីបំផុត រកឃើញមូលហេតុពិតរបស់យន្តហោះអេហ្ស៊ីប គឺមានផ្សែងចេញពីបង្គន់មុនធ្លាក់ចូលសមុទ្រ
អេហ្ស៊ីប: នៅទីបំផុត គណៈកម្មាធិការស៊ើបអង្កេតរបស់យន្តហោះអេហ្ស៊ីប បានរកឃើញមូលហេតុពិតថា ក្រុមអ្នកស៊ើបអង្កេតបានដកស្រង់ទិន្នន័យថតសម្លេងចេញពីប្រអប់ខ្មៅប្រកបដោយជោគជ័យរបស់ជើងហោះហើរអេហ្ស៊ីប EgyptAir MS804 គឺយន្តហោះអេហ្សីបនេះពិតជាមានផ្សែងចេញពីបង្គន់មែន មុនវាបានធ្លាក់ចូលសមុទ្រ កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយ BBC នៅព្រឹកថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៦នេះ។ ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីបបាននិយាយថា ឧបករណ៍ថតសម្លេងទិន្នន័យហោះហើររបស់យន្តហោះ EgyptAir MS804 ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេ…