ចិនបាញ់បង្ហោះផ្កាយរណប Shijian-16 ជាលើកទី២ ប្រកបដោយជោគជ័យ

ចិន: ប្រទេសចិនបានបើកដំណើរការបាញ់បង្ហោះផ្កាយរណបស៊េរី Shijian-16 ជាលើកទីពីរ របស់ខ្លួននៅថ្ងៃពុធនេះ ប្រកបដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ ផ្កាយរណបនេះត្រូវបានធ្វើឡើងដោយគ្រាប់រ៉ុក្កែត Long March-4B និងបានចុះថតនៅម៉ោង ១១និង២១នាទីព្រឹក ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជូក្វាន នៅភាគពាយ័ព្យនៅភាគពាយ័ព្យចិន។ នៅថ្ងៃពុធនេះការបាញ់គ្រាប់រ៉ុក្កែត Long…

អស្ចារ្យមែន! បីប្រទេសរួមគ្នាធ្វើសមយុទ្ធបាញ់គ្រប់មីស៊ីលជាលើកដំបូង ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង

អាមេរិក: បីប្រទេសរួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធាការពារកាំជ្រួច​មីស៊ីល​​ត្រីភាគីជាលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីប្រទេស​កូរ៉េខាង​ជើង​។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ សមយុទ្ធក្នុងដែនទឹកកោះហាវ៉ៃនេះ បានកើតឡើងតិចជាងមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងធុនមធ្យមថ្មីមួយ ដែលមានអនុភាពដែលមេដឹកនាំគីមជុងអ៊ុន ចាត់ទុកថាជាការគំរាមវាយប្រហារទៅលើមូលដ្ឋានយោធាអាមេរិកនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើសមយុទ្ធត្រីភាគីរួមបញ្ចូលទាំងការប្រតិបត្ដិការតាមដានគោលដៅផ្លោងសាកល្បងប្រព័ន្ធប្រឆាំងមីស៊ីល បានប្រើដោយសហរដ្ឋអាមេរិកនិង​សម្ព័ន្ធមិត្តរបស់ខ្លួនចំនួនពីរនៅអាស៊ី។…

បើកបរពេលស្រវឹង ជ្រុលទៅបុកបុរសម្នាក់ ជាប់នឹងកញ្ចក់ជិះជិត២គឺឡូម៉ែត្រទើបដឹង

អាមេរិកៈ អ្នកបើកបរស្រវឹងម្នាក់ ត្រូវអះអាងថាបានបុក សម្លាប់ជនអនាថា គ្មានទីជម្រកដើរតាមផ្លូវម្នាក់ ដោយសពជាប់នឹងកញ្ចក់ រថយន្តបើកបរក្នុងចម្ងាយ១.៦គីឡូម៉ែត្រទើបដឹង។ នាង Stacy Sanchez អាយុ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះខាងក្រៅទីក្រុង Oceanside រដ្ឋ California របស់នាង កាលពីព្រឹកថ្ងៃច័ន្ទ ក្រោយពេលនាងបានបើករត់គេច ពីកន្លែងបុករថយន្តជាមួយជនរងគ្រោះដែលបានជាប់នៅខាងក្នុងរថយន្តនៅឡើយ។…

Update: នៅទីបំផុត កងទ័ពជើងទឹកអ៊ីតាលី រកឃើញទូកជនចំណាកស្រុកកាលពីឆ្នាំ២០១៥

អ៊ីតាលី: នៅទីបំផុត កងទ័ពជើងទឹកអ៊ីតាលីបាននិយាយថា ខ្លួនបានរកឃើញទូកចំណាកស្រុកដែលបានលិចនៅក្បែរកោះស៊ីស៊ីលី កាលពីឆ្នាំមុន ដោយមានមនុស្សប្រមាណជាង ៧០០នាក់នៅលើនោះ ហើយវាជាសោកនាដកម្មដ៏អាក្រក់មួយដែលគេស្គាល់ថា វិបត្តិចំណាកស្រុកឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ កងទ័ពជើងទឹកបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ខ្លួនបានស្រង់លើកទូកឡើងឆ្ពោះទៅផ្ទៃទឹក ដែលមានជម្រៅ ៣៧០ម៉ែត្រ។ ទូកដែលលិចនេះត្រូវបានរក្សាទុកនៅក្នុងរចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់ការធ្វើដំណើរត្រឡប់ទៅដីគោកជាកន្លែងដែលអ្នកជំនាញកោសល្យវិច្ច័យ នឹងចាប់ផ្តើមការព្យាយាមដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។ កងទ័ពជើងទឹកបាននិយាយថា…

សមាជិកនាវិកនៅលើនាវាចម្បាំងរបស់ចិន រងរបួសក្នុងអំឡុងពេលស្វែងរកយន្តហោះ MH370

អូស្ត្រាលី: រដ្ឋាភិបាលអូស្រ្តាលីបានបញ្ជាក់អះអាងនៅថ្ងៃពុធនេះថា ប្រតិបត្តិការសម្រាប់ការស្វែងរកការបាត់ខ្លួនយន្ត​ហោះ​ម៉ាឡេស៊ី MH370 ត្រូវបានពន្យារពេលបន្ថែមទៀត បន្ទាប់ពីអាកាសធាតុអាក្រក់និងបណ្តាលឲ្យរងរបួសដល់សមាជិកនាវិករបស់ចិន​បានបង្ខំឱ្យត្រឡប់​មកវិញ នៅក្នុងការស្វែងរកកាលពីដើមសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលភ្នាក់ងារសម្របសម្រួលរួម (JACC) ត្រូវបានគេបង្ហាញឲ្យឃើញពីសមាជិកនាវិកម្នាក់​នៅលើនាវា Dong Hai Jiu 101 របស់ចិនបានរងរបួស ខណៈពេលដែលនាវានេះត្រូវបានគេវិលត្រឡប់ទៅស្វែងរកក្នុងមហាសមុទ្រ​ភាគខាងត្បូង​ឥណ្ឌា។…

មន្ត្រីប៉ូលិសម្នាក់ត្រូវបានបណ្តេញចេញដោយសារបង្ខំនារីម្នាក់ ធ្វើសកម្មភាពសិច

អាមេរិកៈ រងតម្រួតម្នាក់នៅក្រុង Orangeburg រដ្ឋ South Carolina ត្រូវបានបណ្តេញចេញ បន្ទាប់ពីស្ត្រីម្នាក់ បាននិយាយថា ប៉ូលិសរូ​បនោះ បានបង្ខំឱ្យនាង សម្តែងសកម្មភាពសិច។ ឥឡូវនេះ រងតម្រួត គឺស្ថិតនៅក្រោម ការស៊ើបអង្កេតដោយទីភ្នាក់ងារ អនុវត្តច្បាប់ កំពូលរបស់ រដ្ឋ Carolina…

បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែងហើយ ចំពេលមានរឿងអាស្រូវទទួលប្រាក់សំណូក

កូរ៉េខាងត្បូង: បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ៍ម្សិលមិញ នៅពេលដែលលោកបានក្លាយជាប្រធានគណបក្សប្រឆាំងថ្មី ដោយសាររឿងអាស្រូវពុករលួយទទួលប្រាក់សំណូក។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia នៅថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦។ លោក Ahn Cheol-Soo ដែលជាអតីតមហាសេដ្ឋីផ្នែកព័ត៌មានវិទ្យា IT software tycoon បានលាឈប់ពីតំណែងជាសហមេដឹកនាំនៃគណបក្សប្រជាជន ចំពេលដែលមានការចោទប្រកាន់ថាសមាជិករបស់ខ្លួនបានទទួលលុយរាប់សិបពាន់ដុល្លារនៅក្នុងប្រាក់សំណូកពីក្រុមហ៊ុនក្នុងស្រុកចំនួន នៅមុនពេលការបោះឆ្នោតសភានៅខែមេសា។…

យន្តហោះគ្មានមនុស្សបើកចាប់បានរូបភាព ភ្ញៀវទេសចរណ៍រួមភេទលើកំពូលព្រះវិហារ

រុស្សីៈ ហេតុការណ៍ឆ្គាំឆ្គងមួយបានកើតឡើង នៅពេលភ្ញៀវទេសចរណ៍ មួយគូបានរួមភេទ នៅលើកកំពួលនៃប្រះវិហារក្នុងថ្ងៃឈប់សម្រាកមួយ នៅក្នុងប្រទេសរុស្សី។ គួស្នេហ៍មួយគូដែលគេមិនទាន់បានស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញនៅក្នុង ប្រតិបត្តិការណ៍យន្តហោះគ្មានមនុស្សបើកមួយដែលបានចាប់យករូបភាព ពីលើកំពូលនៃព្រះវិហារ Borisogleb Monastery នៅក្នុងក្រុង Torzhok។ គេមិនទាន់ដឹងច្បាស់ទេថា អ្នកទាំងពីរនោះនៅលើដំបូលព្រះវិហារយូរប៉ុណ្ណាហើយ នៅពេលពួគគេត្រូវបានយន្តហោះគ្មានមនុស្សបើកថតយករូបភាព។ យោងតាមសេចក្តីរាយការណ៍នៅក្នុងតំបន់ បានឲ្យដឹងថា គូស្នេហ៍ល្មោភកាម…

ស្រីម្នាក់វាយសម្រាតស្រីកំណាន់ប្តីនៅកណ្តាលទីសាធារណៈ

ចិនៈ នៅក្នុងវីដេអូគួរឲ្យរន្ធត់មួយ បានបង្ហាញសកម្មភាពស្ត្រីជនជាតិចិនម្នាក់​វាយធ្វើបាបស្រីកំណាន់របស់ប្តីនៅទីសាធារណៈដោយមានមិត្តភក្តិមកជួយផងដែរ។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងទីក្រុង Bozhou ស្ថិតនៅក្នុងខេត្ត Anhui ភាគខាងកើតនៃប្រទេចិន។ នៅក្នុងវីដេអូនោះ គេឃើញស្ត្រីមួយក្រុមស្រែកជេរ និងបានវាយស្ត្រីម្នាក់ផ្សេងទៀតដែលគេបានបញ្ជាក់ថា បានឃើញនៅជាមួយប្តីរបស់ស្ត្រីម្នាក់ក្នុងចំណោមពួកគេ។ ចំណែកស្រីម្នាក់ដែលត្រូវ គេចោទថាជាស្រីកំណាន់នោះ ដេកដួលនៅលើដីនៅក្នុងទីសារធារណៈ​ដែលមានមនុស្សធ្វើដំណើរចុះឡើង ហើយស្ត្រីមួយក្រុមបានចោមរោមបោចសក់ សម្រាតខោអាវ…

ម៉ោង៨:៣០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករ

ភ្នំពេញៈ នៅ​ព្រឹកថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨នឹង៣០នាទីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា។ ពិធីរំលឹកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នឹងរៀបចំធ្វើនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…