បុរសថៃរំលោភស្ត្រីខ្មែរ ទើបសម្រាលកូន ត្រូវឃាត់ខ្លួនហើយ

បាត់ដំបងៈ បុរស​​​ជនជាតិ​ថៃ​​ម្នាក់​ ជាប់ចោទ​​ពី​បទ​​រំលោភ​សេពសន្ថវៈ​ ​លើ​នារីខ្មែរ ​​​ត្រូវ​បាន​​សមត្ថកិច្ច​​ថៃ​ ក្នុង​ខេត្ត​ភិត​បុរី​ តាម​ប្រមាញ់​​​ចាប់​ខ្លួន​បាន​​ហើយ​ ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ បន្ទាប់ពី​សមត្ថកិច្ចថៃ​ ទទួល​បាន​នូវ​ពាក្យ​បណ្តឹង​របស់​នារី​រងគ្រោះខ្មែរ​ ​ជា​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​ នៅ​ថៃ​ ​បាន​ចោទ​បុរស​ជន​សង្ស័យ​ថា​​ ​បាន​ចូល​ទៅ​ចាប់​រំលោភ​នាង​រហូត​បាន​សម្រេច​ទាំង​នាង ​ទើបនឹង​ សម្រាលកូន​បាន​៥​ខែ​ ប៉ុណ្ណោះ ​ខណៈ​ដែល​ស្វាមី​របស់​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​បាត់។…

ជាថ្មីម្តងទៀត កូរ៉េខាងជើងប្រកាសពីការទទួលបានជោគជ័យសម្រាប់ការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមនិងចម្ងាយវែង

កូរ៉េខាងជើង: ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃព្រហស្បតិ៍នេះ​បានប្រកាសក្តែងៗថា ខ្លួនទទួលបានជោគជ័យក្នុងការធ្វើតេស្តសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយឆ្លងទ្វីប ដែលមានឈ្មោះថា Hwasong-10 ហើយមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un បានមើលការបាញ់បង្ហោះនៅលើតំបន់នោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។ បើទោះបីជា…

(មានវីដេអូ) ម្ចាស់ជើងឯក World Cup នាង គ្រីស្តីនប្រេសស៍ ឲ្យតម្លៃលើរូបរាងកាយអាក្រាត

អាមេរិកៈ បើយោងតាមគេហទំព័ររបស់សារព័ត៌មានផ្សេងៗ គេតែងឃើញតែ តារាសម្តែង តារាម៉ូដែល សិល្បករ វិចិត្រករជាដើម ដែលបានយកចិត្តទុកដាក់ និងបង្ហាញអំពីរាងកាយអាក្រាតរបស់ខ្លួន ដើម្បីជាសារមួយ ដល់មនុស្សនៅក្នុងសង្គមកុំឲ្យមានការអៀនខ្មាស់អំពីបញ្ហារាងកាយ។ ដោយឡែកនៅក្នុងថ្ងៃនេះ កីឡាការីនីបាល់ទាត់នាង Christen Press បានចូលរួម នៅក្នុងកម្មវិធីទូរទស្សន៍ខ្សែរកាប ESPN ដើម្បីនិយាយអំពីបញ្ហារាងកាយអាក្រាត។ កីឡាការីនីបាល់ទាត់ជម្រើសជាតិ…

Update:យូអ៊ិនប្រឆាំងយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីល ចុងក្រោយបំផុតរបស់កូរ៉េខាងជើង

យូអ៊ិន: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា UN កាលពីថ្ងៃពុធម្សិលមិញបានសម្តែងការព្រួយបារម្ភយ៉ាងនិងប្រឆាំងយ៉ាងខ្លាំង ចំពោះការចាប់ផ្តើមសាកល្បងបាញ់មីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលគេបានសង្ស័យថា បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ហើយូអ៊ិនបានហៅថា ការសាកល្បងបាញ់មីស៊ីលម្សិលមិញគឺជាការរំលោភលើ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដែលពាក់ព័ន្ធទាំងអស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។ លោក Alexis Lamek តំណាងអចិន្ត្រៃយ៍រងអង្គការសហប្រជាជាតិប្រចាំប្រទេសបារាំង បានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាបិទទ្វារថា សមាជិកក្រុមប្រឹក្សាទាំងអស់…

ពីអ្នកនិពន្ធតាមអនឡាញ មានទ្រនំជ្រកកោនជាផ្លូវការ

ភ្នំពេញៈ​ អឹម រតនៈ ដែលមានឈ្មោះហៅក្រៅថា Tin Mark ត្រូវបានទស្សនិកជន ស្គាល់យ៉ាងច្បាស់ ជាអ្នកនិពន្ធបទ​«ស៊ូឃ្លាត» និងបទ «ផ្សងជួបចន្ទ» ហើយមកទល់នឹងពេលនេះ កវីមាឌធំសង្ហារ មានទ្រនំជ្រកកោន​ ជាផ្លូវការហើយ​។​ អឹម រតនៈ កន្លងមក​ទស្សនិកជន ជាពិសេស​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តងស្គាល់លោក…

ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត ឬកម្មវិធីប្រជែង សម្រស់ស្រីស្រស់សិចស៊ី?

បរទេស: សង្កេតឃើញរៀងរាល់មួយឆ្នាំម្តង ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Bangkok International Auto Salon 2016 ត្រូវបានប្រារព្ធឡើង ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែល​ប្រជុំ​ដោយ​រថយន្ត​ទំនើបៗ និងស្រី​ស្អាតៗ គួរឱ្យចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅថ្ងៃទី២២ មិថុនា ២០១៦ នេះ។ ចង្កោមតារា​ម៉ូឌែល ១៨ដួង…

First News: ខណៈនេះមាន អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ មុននេះបន្តិច មានសេចក្តីរាយការណ៍មកថា មានអគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាង​សន្ធោសន្ធៅ នៅភូមិសាមគ្គី សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត​​ ហើយសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បាននឹងកំពុងចេញអន្តរាគមន៍។ ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តិចទៀតនេះ៕

Update:កូរ៉េខាងជើងអះអាងថា ការសាកល្បងបាញ់មីស៊ីលទទួលបានជោគជ័យនៅថ្ងៃនេះ

កូរ៉េខាងជើង: នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េជើងបានអះអាងថា ខ្លួនបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមដែលទទួលបានជោគជ័យ នេះបើយោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់ចូលទៅក្នុងសមុទ្រមួយគ្រាប់ កាលពីព្រឹកភ្លឺស្រាងៗ។ បើយោងតាមការចេញផ្សាយដោយ CNN នៅថ្ងៃទី២៣ មិថុនានេះ។ ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលយោធារបស់រដ្ឋនេះ បានរាយការណ៍ថា ប្រទេសនេះបានបាញ់មីស៊ីលឈ្មោះថា Hwasong-10 គេស្គាល់ផងដែរថាជា Musudan ហើយវាបានបាញ់ចេញពីក្នុងដែនទឹកប្រហែល ៤០០គីឡូម៉ែត្រ ស្មើនឹង២៤៩ម៉ាយ។…

តុក្កតាសិចកុមារកំពុងពេញនិយមនៅអង់គ្លេស

អង់គ្លេសៈ តុក្កតាសិចជាច្រើន ត្រូវបានគេដាក់លក់នៅតាមប្រព័ន្ធ អនឡាញ មើលទៅស្រដៀងនឹងក្មេងស្រី អាយុ ៣ឆ្នាំ ហើយតុក្កតាសិចទាំងនោះ កំពុងត្រូវបាន គេដឹកជញ្ជួនទៅឲ្យ អតិថិជននៅក្នុងចក្រភពអង់គ្លេស។ ពិភពលោកខ្មៅងងឹត នៃតុក្កតាសិចកុមារ ត្រូវបានបង្ហាញ នៅលើគេហទំព័រមួយដែលបានដាក់បង្ហាញ ម៉ូដតុក្កតាសិច រាប់រយពីអ្នកផ្គត់ផ្គង់ផ្សេងៗគ្នា។ តុក្តតាសិចកុមារមានកម្ពស់ ចាប់ពី ១០០…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ា៥០គ្រាប់

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌបានធ្វើការឃាត់ខ្លួន​ កាលពីវេលាម៉ោង​២និង១០នាទីរំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅចំណុចផ្លូវលេខ៩៣កែផ្លូវលេខ៦២ ក្រុមទី១៨ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​។ ជនសង្ស័យមានឈ្មោះ​ លឹម​ យ៉ាងនៀរ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិ​ វៀតណាម​…