កូរ៉េខាងជើងគឺជាឋានសួគ៌ចុងក្រោយបង្អស់ របស់ពិភពលោកសម្រាប់សត្វបក្សី
កូរ៉េខាងជើងៈ មនុស្សគ្រប់គ្នាប្រហែលជាមិនចង់ទៅរស់នៅ ប្រទេសកូរ៉េខាងជើងទេប៉ុន្តែ កូរ៉េខាងជើងគឺជា ឋានសួគ៌ចុងក្រោយបង្អស់របស់ពិភពលោកចំពោះសត្វបក្សី ព្រោះពួជអំបូរបក្សីជាច្រើនប្រភេទ បានទៅតាំងទីលំនៅនៅទីនោះ។ អ្នកឃ្លាំមើលសត្វបក្សី នូវែលហ្សេឡង់ មួយក្រុម បានសុំការអនុញ្ញាតិពីរដ្ឋាភិបាលកូរ៉េខាងជើងចូលទៅក្នុងប្រទេស ដើម្បីធ្វើការពិនិត្យសង្កេត សត្វបក្សីចំណាក់ស្រុក។ ប្រដាប់ដោយ កែវយឹត កែវយឹតដែលមានអនុភាព និងម៉ាស៊ីនថត ពួកគេសន្និដ្ឋានថា សត្វបក្សីជាច្រើនឈប់រស់នៅក្នុង តំបន់អឌ្ឍគោលខាងត្បូង…