កូរ៉េខាងជើង: ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសក្តែងៗថា ខ្លួនទទួលបានជោគជ័យក្នុងការធ្វើតេស្តសាកល្បងបាញ់មីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយឆ្ងាយឆ្លងទ្វីប ដែលមានឈ្មោះថា Hwasong-10 ហើយមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un បានមើលការបាញ់បង្ហោះនៅលើតំបន់នោះផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។
បើទោះបីជា ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិបានធ្វើបានប្រឆាំងនិងថ្កោលទោសយ៉ាងខ្លាំងបែបណាក៏ដោយ ក៏រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនឈឺក្បាលនោះដែរ។ ហេតុអ្វីបានជាកូរ៉េខាងជើងមិនឈឺក្បាល ដោយសារតែមានខ្នងបង្អែកនៅពីខាងក្រោយខ្លួននោះគឺរដ្ឋាភិបាលទីក្រុងប៉េកាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា មីស៊ីលឆ្លងទ្វីបអាចមានសមត្ថភាពបាញ់ចេញពីក្នុងដែនទឹកចម្ងាយ ៤០០គីឡូម៉ែត្រ បន្ទាប់ពីបាញ់បង្ហោះក្នុងកម្រិតកម្ពស់អតិបរមា ១៤១៣,៦គីឡូម៉ែត្រនៅតាមគន្លងជើងហោះហើរដែលបានគ្រោងទុក។
ការធ្វើតេស្តបាញ់បានបញ្ជាក់ពីលក្ខណៈពិសេសនៃការហោះមីស៊ីលផ្លោងអគិ្គសរបស់កូរ៉េខាងជើងជាមួយនឹងប្រព័ន្ធដែលបានធ្វើបច្ចុប្បន្នភាពនិងសុវត្ថិភាពរបស់ខ្លួន និងការគ្រប់គ្រងបច្ចកទសនៃរចនាសម្ព័ន្ធថ្មី ដែលបានរចនាឡើងដោយប្រព័ន្ធថាមវន្រ៉ុក្កែតតរបស់ខ្លួន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើនេះ។
លោកគីមបាននិយាយថា កូរ៉េខាងជើងប្រាកដជាមានសមត្ថភាពក្នុងការវាយប្រហារជនជាតិអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក និងថាប្រទេសនេះគួរតែមានមធ្យោបាយនៃការវាយលុកមានឥទ្ធិពលក្នុងការបង្កការគំរាមកំហែងដល់សត្រូវនិងដើម្បីការពារប្រជាជនរបស់ខ្លួនពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងផ្សេងទៀត។
លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់កូរ៉េខាងជើង ដើម្បីបង្កើនសមត្ថភាពការវាយប្រហារនុយក្លេអ៊ែរនៅក្នុងវិធីចីរភាពរបស់ខ្លួន និងដើម្បីបន្តអភិវឌ្ឍអាវុធការវាយប្រហារជាយុទ្ធសាស្រ្តបន្ថែមទៀតថា សមត្ថភាពការវាយប្រហារនុយក្លេអ៊ែរគួរតែត្រូវបានគាំទ្រជាប្រចាំ ដើម្បីការពារប្រទេសនិងប្រជាជនដែលបានមកពីនុយក្លេអ៊ែរ។
កាលពីថ្ងៃអង្គារ៍ កូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងពីរដែលត្រូវបានគេសង្ស័យថា ជាមីស៊ីល Musudan រយៈមធ្យមនៅជិតតំបន់វ៉ុនសាននៅលើឆ្នេរសមុទ្រភាគខាងកើត។ជាលើកដំបូងនេះត្រូវបានបាញ់នៅប្រហែលម៉ោង ៥និង៥៨នាទីព្រឹក ប៉ុន្តែវាហាក់ដូចជាត្រូវបរាជ័យ។កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាលើកទីពីរនៅប្រហែលម៉ោង ៨និង០៥នាទីព្រឹក ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ៕
មតិយោបល់