Update: ចំនួនមនុស្សស្លាប់កើនដល់ ១០នាក់ហើយ ខណៈពីរនាក់ទៀតនៅតែបាត់ខ្លួន

ចិន: ម្ចាស់ក្រុមហ៊ុនរោងចក្រនេះបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គ្រោះថ្នាក់នៅក្នុងរោងចក្រអាលុយមីញ៉ូម នៅក្នុងខេត្តហឺណាន ភាគកណ្តាលរបស់ប្រទេសចិន បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ចំនួន ១០នាក់ហើយ ដោយឡែកក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកមនុស្សពីរនាក់បាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៤និង៥០នាទីកាលពីរសៀលថ្ងៃពុធ នៅពេលដែលបំណែកគ្រឿងដែកមួយបានធ្លាក់ចុះមកក្រោមចំ បុគ្គលិកវិស្វកម្មនិងសំណង់របស់ក្រុមហ៊ុននេះ ខណៈដែលពួកគេបានរុះរើរោងចក្រអាលុយមីញ៉ូម នៅក្នុងរដ្ឋធានីនៃទីក្រុង Zhengzhou នេះបើយោងតាមសាខាសាជីវកម្មអាលុយមីញ៉ូប្រចាំខេត្តហឺណានរបស់ប្រទេសចិន។…

បឹងយក្សឡោម រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រជាប្រិយភាពមិនចេះរីងស្ងួត

រតនៈគិរី: បឹងយក្សឡោម ប្រៀបដូចជាអាងស្តុបទឹកដ៏ធំមួយ ដែលសម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញ ផ្តល់ជាម្លប់ត្រជាក់ត្រឈឹងត្រឈៃ សម្រាប់ឱ្យភ្ញៀវទាំងឡាយ ជ្រកលេងកម្សាន្ត ដើម្បីគយគន់ផ្ទៃទឹកពណ៌ខៀវស្រងាត់ គួរឱ្យចង់ចុះហែលលេងទឹកដ៏ថ្លាដូចកញ្ចក់ ដោយមានបរិមាត្រទំហំ ២៦១៣ម៉ែត្រ អង្កត់ផ្ចិត ៨០០ម៉ែត្រ និងមានជម្រៅ ៥០ម៉ែត្រ។ បឹងយក្សឡោម ត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយ ប្រចាំខេត្តរតនៈគិរី ដែលសម្បូរទៅដោយទិដ្ឋភាពព្រៃព្រឹក្សា គួរឱ្យចាប់ចិត្តជាប់អារម្មណ៍…

AUPPបនែ្ថមមុខវិជ្ជាទេសចរណ៍ ស្របពេលកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរបរទេស៧លាននាក់មកកម្ពុជា

ភ្នំពេញៈ ស្របតាមស្ថានភាពកម្ពុជាកំពុងយកចិត្តទុកដាក់គិតគូរខ្ពស់ពីបញ្ហាទេសចរណ៍ និងការកើនឡើងនៃវិស័យទេសគួរឱ្យកត់សម្គាល់នាពេលនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) បានបនែ្ថមមុខវិជ្ជាថ្មីមួយទៀត លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP ដែលទទួលបាននៅថៃ្ងព្រហស្បតិ៍នេះបានឱ្យដឹងថា “មុខវិជ្ជាជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច (Tourism and Hospitality Management) ខ្នាតស្តង់ដារអន្តរជាតិនេះ ត្រូវបានពង្រីកបនែ្ថមចាប់ពីឆ្នាំ២០១៦ នេះតទៅ “។…

Update: យន្តហោះ CASA បាត់ខ្លួននៅវៀតណាមត្រូវបានរកឃើញហើយ

វៀតណាម: អាជ្ញាធរបានស្វែងរកនិងជួយសង្គ្រោះនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា យន្ដហោះមួយគ្រឿងដែលបានបាត់ នោះ ត្រូវបានគេរកឃើញហើយ ដែលមានទីតាំងស្ថិតនៅប្រទេសវៀតណាម នៅក្នុងជម្រៅទឹកចំនួន ៦០ម៉ែត្រ នៅទីក្រុងផុងហៃ ភាគខាងជើង ប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៣ មិថុនានេះ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ យន្តហោះ CASA របស់វៀតណាមដោយមានមនុស្ស ៩នាក់ជិះនៅលើយន្តហោះនេះ បានបាត់ការទាក់ទង…

មន្ត្រីក្រុមប្រឹក្សាស្រុកកែវសីមាខេត្តមណ្ឌលគិរីបាញ់សម្លាប់ខ្លួនឯងនៅបាត់ដំបង

បាត់ដំបងៈ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីក្រុមប្រឹក្សាស្រុកកែវស៊ីមាខេត្តតមណ្ឌលគិរី​ បានបាញ់សម្លាប់ខ្លួនឯងនៅខេត្តបាត់ដំបង ដោយមានបន្សល់ទុកសំបុត្រ​មួយច្បាប់ នឹងរូបថត២សន្លឹក នឹងកាំភ្លើងខ្លី ផងដែរ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​មួយ នៅព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៦នេះ ស្ថិត​លើ​ភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ខេត្តបាត់ដំបង ​ក្បែរ​ច្រក​ចូល​ទៅ​អាស្រម​​ «គិរីរម្យ» ដោយ​មានបន្សល់កាំភ្លើង​អាការ១ដើម ​និង​សំបុត្រ​មួយច្បាប់​​​​​នៅក្បែរខ្លួន។…

ទស្សនាវីដេអូទាហ៊ានអ៊ុយក្រែន កប់ជនផ្តាច់ខ្លួនរុស្ស៊ីទាំងរស់

បរទេសៈ វីដេអូគួរឲ្យរន្ធត់មួយ ដែលត្រូវអះអាងថា បានបង្ហាញ រូបភាពទាហ៊ានច្រើននាក់ កំពុងកប់បុរសម្នាក់ទាំងរស់នោះ ត្រូវបានគេយកទៅបង្ហោះ​នៅលើប្រព័ន្ធអនឡាញ។ នៅក្នុងវីដេអូនោះ បានបង្ហាញ បុរស៤នាក់ពាក់ ឯកសណ្ឋានជាទាហ៊ាន ពាក់ស្រោមបិតបាំងមុខ ហើយបោះបុរសម្នាក់ចូលទៅ ក្នុងរណ្តៅចំហរមួយ។ បើតាមការសន្និដ្ឋាន បុរសម្នាក់នោះ គឺពិតជានៅមានជីវិត ហើយជើងរបស់គេកម្រើកចុះឡើង នៅពេលដែលដេកនៅក្នុងរណ្តៅ។ តាមសំឡេងដែលគេបានឮ…

ជិះម៉ូតូលឿនផ្តាច់ព្រលឹង បុករថយន្តពេញទំហឹង ស្លាប់ភ្លាមហ្នឹងកន្លែង

​​បន្ទាយមានជ័យៈ ​​បុរស​​ម្នាក់​ ​ជិះ​​ម៉ូតូ​ទៅ​បុក​ជាមួយ​ រថយន្ដ​​ពីក្រោយ​ពេញទំហឹង ​បណ្តាល​ឲ្យ​​ស្លាប់​ខ្លួន​ឯង​ នៅ​នឹង​​កន្លែងកើតហេតុ ​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២២​ ខែមិថុនា ​ឆ្នាំ​២០១៦ ​នៅតាម​ផ្លូវជាតិ​លេខ​៦ ​ត្រង់​ចំណុច​ភូមិ​ព្រៃ​មាន់ ​ឃុំ​រហាល ស្រុក​ព្រះ​នេត្រ ​ខេត្តបន្ទាយមានជ័យ​។ អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មានឈ្មោះ​ អន​ សារ៉ាន់ ​​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្នុង…

ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ព្រោះតែទូរស័ព្ទដៃ១គ្រឿង

​ភ្នំពេញៈ ម៉ូតូណៃហកមួយគ្រឿងត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចកយករក្សាទុក បន្ទាប់ពីមានជនសង្ស័យម្នាក់បានជិះម៉ូតូមកប្រើល្បិចសុំផ្ទះគេចូលបន្ទប់ទឹក ពេលឃើញគេទុកទូរស័ព្ទសេរីទំនើបប្រុងលួច ខណៈ​នោះគេឃើញទាន់ស្រែកថា ចោរៗភ័យពេកក៏រត់យកតែរួចខ្លួនចោលម៉ូតូរបស់ខ្លួនតែម្តង។ ​ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០១ផ្លូវលេខ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង០៧ព្រឹកគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកណៃហក ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខកណ្តាល១O ៤២ ៧៦…

ឡានក្រុមហ៊ុន ស៊ីភី បើកកៀរអ្នកជិះម៉ូតូដួល ស្លាប់ម្នាក់ របួសម្នាក់

​កំពង់ឆ្នាំងៈ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែង និងម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររថយន្តធុនធំ បើកបរក្នុងល្បឿនលឿន កៀរម៉ូតូដែលកំពុងបើកបរក្នុងទិសដៅទិសដៅស្របគ្នា កាលពីវេលាម៉ោង២និង២៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៨០និង៨១ ចំណុចខាងមុខសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អណ្តូងស្នាយ ស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ…

Update: អគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នងទាំងស្រុង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ សេចក្តីរាយការណ៍ពីភ្នាក់ងារបានឲ្យដឹងថា នៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី២៣​មិថុនានេះ មានករណីគ្រោះអគ្គិភ័យឆេះបំផ្លាញ ផ្ទះពលរដ្ឋទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ សង់ពីឈើ ដំបូលប្រកស័ង្កសី ជញ្ជាំងកៅស៊ូ នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត អស់ទាំងស្រុង រយៈពេលតែ២០នាទី ខណៈរថយន្តពន្លត់អគ្គិភ័យមកមិនទាន់ឡើយ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីឆេះនេះ ម្ចាស់ផ្ទះពុំនៅផ្ទះឡើយ ដោយគាត់រវល់ទៅរកស៊ី ហើយបើតាមការអះអាងពីពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ…