ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បំផ្លាញផ្ទះជាង២០០ខ្នងនៅស្រុកថ្មគោល

បាត់ដំបងៈ ​ភ្លៀង​មួយ​មេ​យ៉ាងធំ ​លាយ​ឡំ​​នឹង​ខ្យល់កន្ត្រាក់ ​​បាន​បក់​បោក​ លំនៅដ្ឋានរាប់រយខ្នង​រង​ការ​ខូច​ខាត​​យ៉ាងដំណំ ​ប៉ះពាល់​ទៅលើឃុំចំនួន២​ ក្នុង​​ស្រុក​ថ្មគោល ​​ផ្ទះ​ប្រមាណជាង៦០ខ្នង​ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង។ របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០១៦ វេលាម៉ោង៨និង៤០នាទីយប់ មានភ្លៀងមួយមេយ៉ាងធំ បានធ្លាក់មកលើ​ ភូមិសាស្ត្រស្រុកថ្មគោល ដែល​ក្នុងនោះក៏មាន​ ខ្យល់កន្ត្រាក់​…

៤៦នាក់ស្លាប់ ដោយសារផ្លេកបន្ទោរវាយប្រហារនៅភាគខាងកើតប្រទេសឥណ្ឌា

ឥណ្ឌា: ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្ស ៤៦នាក់ត្រូវបានស្លាប់ ដោយសារផ្លេកបន្ទោរ វាយប្រហារនៅរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា ស្របពេលដែលរដូវមូសុងមកដល់នៅក្នុងសប្តាហ៍នេះ ដែលបង្កឲ្យមានភ្លៀងផ្គរលាន់ ផ្លេកបន្ទោ និងរន្ទះ ជាដើម នៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ៕

ចិននឹងបើកដំណើរការផលិតគ្រាប់រ៉ុក្កែតប្រភេទថ្មី នាពេលខាងមុខនេះ

ចិន: យោងតាមការិយាល័យវិស្វកម្មអវកាសបានថ្លែងនៅថ្ងៃពុធនេះឲ្យដឹងថា ចិនគ្រោងនឹងបើកដំណើរការផលិតគ្រាប់រ៉ុក្កែតថ្មី គឺប្រភេទបាញ់ឆ្លងទ្វីបរយៈចម្ងាយឆ្ងាយ Long March-7 របស់ខ្លួន ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធ ពោលគឺនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមិថុនា នាពេលខាងមុខនេះ ហើយការចាប់ផ្តើមផលិតគ្រប់ថ្មីនេះ គឺដើម្បីត្រៀមដាក់ពង្រាយនៅភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ។ ការិយាល័យនេះបាននិយាយក្នុងសេចក្តីប្រកាសមួយថា គ្រាប់រ៉ុក្កែតនេះ…

សាវិន ហ្វីលីព យកថ្ងៃដែលម្តាយឈឺចាប់បំផុត ធ្វើការងារសប្បុរសធម៌ នៅភូមិភាគឥសាន

មណ្ឌលគិរីៈ តារាសម្តែង សាវិន ហ្វីលីព និង ជា ឯកអគ្គរាជទូតសុឆន្ទះ អង្គការសប្បុរសធម៌បារាំង CGF Children Foundation នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៦ បាននាំយកអំណោយជាកង់ចំនួន១៥គ្រឿង និងសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សក្រីក្រកូនចៅជនជាតិភាគតិចនៅសហគមន៍ភូមិ ពូតាំងស្រុកសែនមនោរម្យខេត្តមណ្ឌលគិរី។ កង់ចំនួន១៥គ្រឿងនេះ…

ឌីជេ ឡាយអ៊ិន មិនខ្លាចទោះស៊ឹង ប៊ុណ្ណា រួចពិរុទ្ធ

ភ្នំពេញៈ ចាប់តាំងពីពិធីករល្បីឈ្មោះ លោកឌីជេ ឡាយអ៊ិន បានប្រកាសដោយមិនសំចៃមាត់ថាពាណិជ្ជករល្បីឈ្មោះគឺលោកស៊ឹង ប៊ុណ្ណា ជាអ្នកសហាយស្មន់ជាមួយអតីតភរិយាខ្លួន និងបានប្រកាសថាលោកគឺជាបុរសដែលបានពាក់ព័ន្ធនឹងរឿងបែកបាក់របស់ចំណងអាពាហ៍ពិពាហ៍ខ្លួនហាក់ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ថា ក្រោយពីលោក ស៊ឹង ប៊ុណ្ណា រួចផុតពីការចោទប្រកាន់រឿងចេញស្សែកក្លែងក្លាយដោយតុលាការ គឺលោកពិតជាត្រូវលោក ស៊ឹង ប៊ុណ្ណា វាយបក។ យ៉ាងណាក៏ដោយតារាសម្ដែងរូបនេះបានប្រកាសដោយមិនញញើតមាត់ថា រូបលោកមិនខ្លាចនោះទេ ក្រោយពេលរឿងរ៉ាវឈានដល់ចំណុចនេះ។…

នៅរាជធានីភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិកច្រើនគួរឲ្យព្រួយបារម្ភ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បរិស្ថានបានបង្ហាញថា តាមការសិក្សាបឋមរបស់គម្រោងកាត់បន្ថយសំណល់ថង់ប្លាស្ទិក នៅក្នុងទីក្រុងសំខាន់ៗនៅកម្ពុជាបានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជន ម្នាក់ប្រើថង់ប្លាស្ទិកជាង២០០០ថង់ ក្នុងមួយឆ្នាំ ឬ ប្រើច្រើនជាង៥ថង់ក្នុងមួយថ្ងៃ ហើយនៅរាជធានីភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ១០លានថង់ក្នុងមួយថ្ងៃ។ លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី «វិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដែលបានធ្វើនៅថ្ងៃទី២២ ខែមិថុនា…

ស្លាប់៤នាក់ ផ្ទះសម្បែងរាប់រយខ្នងរងការខូចខាត ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានប្រាប់ស៊ីនហួតាមទូរស័ព្ទនៅថ្ងៃពុធនេះថា ការបាក់ដីនិងទឹកជំនន់បានធ្វើវាយប្រហារនៅកណ្តាលខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន និងផ្ទះសម្បែងរាប់រយរងការខូចខាតយ៉ាងខ្លាំងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២២ មិថុនានេះ៕

កម្ពុជាចាកចេញពីប្រទេសសង្គ្រាមក្លាយជា ប្រទេសល្បីល្បាញលើវិស័យទេសចរណ៍

ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែមិថុនានេះ បានស្នើដល់ក្រុមប្រឹក្សា ទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងដៃគូរឯកជន បន្តជួយកម្ពុជា ក្នុងការផ្សព្វផ្សាយ ពីការអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីជួយទាក់ទាញ វិនិយោគគិន និងភ្ញៀវទេសចរណ៍អឺរ៉ុប និងពិភពលោក មកទស្សនា កម្ពុជាឲ្យកាន់តែច្រើនឡើង។ ថ្លែងនៅក្នុងពិធីទទួលពានរង្វាន់អន្តរជាតិ…

AirAsia និងអាជ្ញាធរម៉ាឡេស៊ី កំពុងមានជម្លោះលើការប្តូរឈ្មោះស្ថានីយព្រលានយន្តហោះថ្មី

ម៉ាឡេស៊ី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍បានឲ្យថ្ងៃពុធនេះថា AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈាន មុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកំពុងតែជម្លោះជាមួយអាជ្ញាធរម៉ាឡេស៊ី ទៅលើការប្តូរឈ្មោះស្ថានីយព្រលានយន្តហោះធំរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃ២២ មិថុនានេះ។ ក្រុមហ៊ុន AirAsia បានប្រកាសថា ស្ថានីយព្រលានយន្តហោះអន្តរជាតិទីពីរនៅក្រុងគូឡាឡាំពួ (KLIA2) ដែលជាកន្លែងធ្វើប្រតិបត្តិការភាគច្រើន បំផុតនៃការហោះហើររបស់ខ្លួននឹងត្រូវបានប្តូរឈ្មោះទៅជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបស្ថានីយទីពីរ (LCCT2), នៅក្នុងការផ្សព្វផ្សាយពាណិជ្ជ…

ប្រាសាទក្រវាន់ សម្រស់ស្រស់ស្អាត និងកេរ្តិ៍ឈ្មោះពីរោះក្រអូប ដូចបុប្ផាត្រូវទឹកសន្សើម

សៀមរាប: ប្រាសាទក្រវាន់ មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ បើទោះបី​ជា​ប្រាសាទនោះ ​មាន​លក្ខណៈ​តូចបន្តិច ប៉ុន្តែសក្តានុពលសម្រស់ នៃក្បាច់ចម្លាក់នៅលើជញ្ជាំងឥដ្ឋនីមួយៗ ដោយញ៉ាំងឱ្យមានការចាប់អារម្មណ៍ អំពីសំណាក់ភ្ញៀវទេសចរ ឱ្យអញ្ជើញទៅទស្សនាមិនជិនណាយ នៅរៀងរាល់ថ្ងៃឈប់សម្រាក និង​ឱកាសវិស្សមកាលនានា។ បច្ចុប្បន្ន ​តួរ​ប៉មទាំង​ប្រាំ​នៃប្រាសាទ​នេះ​ ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត អំណោយផលដល់ការរង់ចាំគយគន់ព្រះអាទិត្យរះ នាពេលព្រឹកព្រហាមស្រាងៗ កំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ…