ពីមុនជាប់គុកដោយសារគ្រឿងញៀន ចេញមកវិញរកស៊ីលក់គ្រឿងញៀន ជាប់គុកម្តងទៀត

កណ្តាលៈ មុខសញ្ញាជនជួញដូរគ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារ ពីបទចែកចាយគ្រឿងញៀន ពេលចេញមកវិញ មិនរាងជួញដូរគ្រឿងញៀនទៀត ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយតាមក្របួចជាប់បាន៣នាក់ភ្លាមៗ ខណៈដែលជនសង្សយ័កំពុងទាក់ទងគ្នា ចេញលក់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០១និង០៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចកើតហេតុ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។…

Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ដោយខាងបុរស រងរបួសត្រូវគ្រាប់កាំភ្លើង(ស្លាប់ក្រោយសង្គ្រោះ) រី​ឯខាងនារីរង​របួសដោយសារឡានកិន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤Bស្ទួន ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ…

គំរាមអារកដូនជី យកលុយទិញថ្នាំញៀន សមត្ថកិច្ចចាប់វាយ​ខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ គ្មានលុយទិញថ្នាំញៀនប្រើប្រាស់ បានធ្វើសកម្មភាពគំរាមដូនជីបម្រុងសម្លាប់អារក ដើម្បីយកលុយទិញថ្នាំញៀនជក់តែមិនសម្រេច ព្រោះត្រូវបានគណៈកម្មាការវត្តសំបួរមាស ប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខណ្ឌដង្កោឲ្យចាប់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៧ ស្ថិតក្នុងវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សំ ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ…

បបួល​អ្នករត់​ម៉ូតូឌុបចូលច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំសណ្តំយកម៉ូតូគេចខ្លួនបាត់

បន្ទាយមានជ័យៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យម្នាក់​ល្បួងចូលច្រៀងខារ៉ាអូខេ រួចដាក់សំណ្ដំលួចយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ខារ៉ាអូខេ “វិមានស្បូវ” បន្ទប់1111ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចុះពីតាក់ស៊ីហើយបានហៅម៉ូតូឌុបជិះ…

អធិការខណ្ឌពោធិ៍សែនជ័យ ៖ អាណិតចោរគ្មានលុយទិញទឹកដោះគោឲ្យកូន​ ដោះលែងឲ្យមានសេរីភាព

ភ្នំពេញៈ ប៉ូលិសប៉ុស្ដិ៍ចោមចៅ បានសម្ដែងនូវការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានឃើញជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរលួចយ៉ាងសកម្ម ហើយលើកចុងក្រោយបានលួចយកទូរសព្ទដៃ១គ្រឿងពីបុរសម្នាក់ និងត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍ខាងលើ សហការណ៍​ជាមួយម្ចាស់ចាប់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនខ្លួនជននោះ ទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ចំណែកម៉ូតូរបស់គេ ត្រូវ បានរក្សាទុកនៅប៉ុស្ដិ៍ជាបណ្ដោះអាសន្នសិន ប៉ុន្តែគិតរហូតមកទល់នឹងពេលនេះ ទើបតែបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ស្រាប់តែលេចមុខជននោះ…

សាមណេរមួយអង្គ ត្រូវខ្សែភ្លើងឆក់សុគត

បាត់ដំបងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងវត្តព្រះសុរិយារាម ស្រុកមោងប្ញស្សី​ ខេត្តបាត់ដំបង ដោយសារសាមណេរមួយអង្គព្រះនាម ផយ រី ព្រះជន្ម១៨ឆ្នាំ បានសុគត ដោយឧបទ្ទវហេតុអាក្រក់មួយនឹកស្មានមិនដល់ គឺត្រូវខ្សែភ្លើងឆក់​ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ ឧបទ្ទវហេតុដ៏អាក្រក់នេះ ក្នុងនាមព្រះចៅអធិការវត្តសុរិយារាម និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មាការវត្ត មានការសោកស្តាយជាទីបំផុត។ បច្ចុប្បន្នសពសាមណេរ…

ខណៈនេះ ផ្ទះ១ខ្នង នៅស្រុកព្រៃនប់ ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង

ព្រះសីហនុៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅខណៈនេះ ផ្ទះមួយខ្នង ដែលសង់អំពីឈើប្រកស័ង្កសី មានទំហំ៥ម៉ែត្រគុណនឹង៩ម៉ែត្រ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង។ សេចក្តីរាយការណ៍បានបន្ថែមថា មូលហេតុដែលឆាបឆេះផ្ទះខាងលើនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕ ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖ ​  

សម្ងំប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់ សមត្ថកិច្ចក្របួចជាប់៣នាក់​

តាកែវៈ អធិការ​ដ្ឋាននគរបាលស្រុកបាទី កាលពីវវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងចុះបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនមួយចំនួន។ លោកអធិការស្រុកបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សួន រដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិខ្សាច់លប់…

នគរបាលខណ្ឌ៧មករា ឆ្មក់ចូលបង្ក្រាបគ្រឿងញៀននៅអគារបុរីកីឡា ឃាត់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង​១០និង១០នាទីព្រឹកថ្ងៃទី២០ ខែកមរា ឆ្នាំ២០១៧ នេះ បានឆ្មក់ចូលបង្ក្រាបទីតាំងគ្រឿងមួយកន្លែង ស្ថិតនៅផ្ទះលេខ១៤ ជាន់ទី៥ អគារបុរីកីឡាទី៧ តាមបណ្ដោយផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ក្រោយការឆ្មក់ចូលបង្ក្រាបនេះផងដែរ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតបានឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ចំណែក​សារធាតុញៀន ខណៈដែលកម្លាំងសមត្ថកិច្ចគោះទារចូល ត្រូវក្រុមជនសង្ស័យបានខ្ទាស់ទ្វារមួយសន្ទុះធំ ហើយយក​សារធាតុញៀនទាំងនោះចាក់ចូលបន្ទប់ទឹក…

ឃោរឃៅណាស់​! ប្ដីចងប្រពន្ធ និងកូន វាយធ្វើបាបយ៉ាងព្រៃផ្សៃ ព្រោះតែប្រចណ្ឌ

កំពតៈ ប្ដីអប្រិយផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជាភ្លើងប្រចណ្ឌ បានចាប់ចងប្រពន្ធនិកូន ហើយ​វាយធ្វើទារុណកម្មយ៉ាងឃោរឃៅ តែត្រូវកម្លាំងនគរបាលចាប់ខ្លួន។ អំពើហិង្សានេះ កើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត​។ មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ​ គិ អាយុ៣៣ ឆ្នាំ…