ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ដកហូតថ្នាំញៀន៦កញ្ចប់

កណ្ដាលៈ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួន ដកហូតថ្នាំញៀនចំនួន៦កញ្ចប់ កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ចំណុចបន្ទប់ជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ លោកអធិការស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន​មានឈ្មោះ ង្វៀង យ៉ាំងម៉ឺន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិភូថាន់…

នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន៧កញ្ចប់

កណ្ដាលៈ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន៧កញ្ចប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចចុងព្រែក តាព្រីងស្ថិតក្នុងភូមិព្រែកតាព្រីងឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល។ លោកអធិការស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ កៅ ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។…

RX 300 បើក​លឿនដូចហោះរេ​ចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង

ភ្នំពេញៈ បុរសម្នាក់បើករថយន្តលឿនដូចហោះបានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៣ផ្ទាំង ចំណែករថយន្តរងការខូចខាតទាំងស្រុងបើកទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមដ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាក Lexus RX 300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-5916 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ថែមទាំងមាននារីស្រស់សោភា៣នាក់ទៀតរួមដំណើរផងដែរ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា…

ចេញពីផឹកទឹកត្នោតជូរ ត្រូវជនមិនស្គាល់មុខដេញកាប់រយះក្បាល

ភ្នំពេញៈ ជនមិនស្គាល់មុខ៣នាក់ ជិះម៉ូតូដេញតាមកាប់ប្រហារបុរស២នាក់ ខណៈដែលជិះចេញពីផឹកត្នោតជូរ បណ្តាលឲ្យ​រងរបួសធ្ងន់ម្នាក់ កាលពី​វេលា​ម៉ោង​១២និង​៣០​នាទី​យប់ឈានចូលថ្ងៃ​ទី​២២ ខែមករា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខាងក្រោយវត្តអង្គតាមិញ។ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូបគេ រួម​ជាមួយនឹង​មិត្តភក្ដិ​ម្នាក់ទៀត បានជិះ​ម៉ូតូ​១គ្រឿង​ជិះ​ម៉ូតូមួយគ្រឿងពណ៌ ក្រហម ពាក់ស្លាកលេខ តាកែវ 1K…

បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ​

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី២២ ខែកមរា ឆ្នាំ២០១៧នេះ៖ Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ នារី២នាក់ ត្រូវខ្មាញ់កាំភ្លើងបាញ់៦គ្រាប់ ខណៈកំពុងជិះក្នុងរថយន្តរងរបួសធ្ងន់និងស្រាល សង្ស័យរឿងគំនុំបាញ់សម្លាប់!.. បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ សង្ឃក្លែងក្លាយ…

១ថ្ងៃ​ យុទ្ធនាការបង្ក្រាប​​គ្រឿង​ញៀនទូទាំង​ប្រទេស ​​៣៥​ករណី ឃាត់​ខ្លួនជនសង្ស័យ​​៨០​នាក់

ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រា​បបទល្មើសគ្រឿង​ញៀន​៣៥ករណី ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨០នាក់ (ស្រី៨នាក់) នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១។ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន១៩ករណី ឃាត់៣៩នាក់ (ស្រី៦) និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​១៦ករណី ឃាត់៤១នាក់ (ស្រី២)…

ចេញពីក្លឹប​ជិះម៉ូតូទៅផ្ទះ ត្រូវក្រុមចោរដេញកាប់ប្លន់ម៉ូតូទៅបាត់

ភ្នំពេញៈ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងនាំគ្នាជិះម៉ូតូចេញពីរាំលេងបំណងទៅផ្ទះ ត្រូវជនសង្ស័យមានជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃ ហើយដេញកាប់ប្លន់តាំងពីចំណុចមុខវត្តតាំងក្រសាងរហូតមកដល់មុខវត្តសុភាឃួន ទើបតាមទាន់ជនរងគ្រោះធ្វើឲ្យ​ជនរងគ្រោះភ័យផ្ដួលម៉ូតូហើយរត់គេចខ្លួន ត្រូវជនសង្ស័យលើកម៉ូតូគេចខ្លួនបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែ​មករា​ ឆ្នាំ២០១៧​។ ជនរងគ្រោះឈ្មោះ សិន សៅ​ ភេទប្រុស អាយុ២៤​ឆ្នាំ មុខរបធ្វើការរោងចក្រ​ ស្នាក់នៅសង្កាត់កបូល​ ខណ្ដពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្រង់ឃុំចំណាលើ​…

ទាក់ឆ្កែអស់លក្ខណ៍ ជាប់អន្ទាក់ម្ចាស់… ចាប់ប្រគល់ឲ្យ​សមត្ថកិច្ច

ភ្នំពេញៈ មុខសញ្ញាជិះម៉ូតូទាក់ឆ្កែរាល់យប់ ត្រូវសមត្ថកិច្ចចាប់ក្របួចបានម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ពេលពួកទាំងពីរនាក់ជិះម៉ូតូទាក់ឆ្កែអ្នកភូមិរៀងរាល់យប់។ ហេតុការឃាត់ខ្លួននេះ កើតឡើងកាលពីរវេលាម៉ោង៥នឹង១៥ទៀបភ្លឺថ្ងៃទី២១ឆ្នាំ២០១៧ តាមផ្លូវបេតុ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឈុន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។…

First News: ឆេះរោងចក្រ ម៉េង ហុង នៅជិតជម្ពូវ័ន្ត សង្កាត់ចោមចៅ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះរោងចក្រអ៊ុយកំណាត់ យីហោ “ម៉េង ហុង នៅជិតជម្ពូវ័ន្ត តាមផ្លូូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលកម្មករចេញទៅហូបបាយ។ បច្ចុប្បន្នអគ្គិភ័យនេះ បានរលត់វិញទាំងស្រុងហើយ។ ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៕ https://youtu.be/_4KYkSP46z8

នគរបាលស្រុកកណ្តាលស្ទឹង បង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់

កណ្តាលៈ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោកវរសេនីយ៍ ម៉ែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យ​ដឹងថា ជនសង្ស័យទី១-ឈ្មោះ ធូ សុខរស់ ភេទប្រុស…