កុមារាម្នាក់ឆក់ខ្សែភ្លើងនៅចង្ក្រានបាយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

កំពតៈ ក្មេងប្រុសជំទង់ម្នាក់ បានឆក់ខ្សែភ្លើង និងជញ្ជាំងចង្ក្រានបាយ ខណៈដែលខ្លួនរត់លេងនៅក្បែរនោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី៨ មករា ម្សិលមិញ នៅចំណុចផ្ទះពលរដ្ឋម្នាក់ឈ្មោះ ប្រាក់ សុផល ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ លោកវរសេនីយ៍ត្រី…

បញ្ជូនយុវជនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរំលោភកុមារីតាមរុនគូថ

ភ្នំពេញៈ យុវជនសង្ស័យវ័យ២១ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈកុមារីវ័យ៨ឆ្នាំ តាមរុនគូថ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ សំរស់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចម្រើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ…

សិក្ខាកាម​លោត​ឆត្រ​យោងពីលើឧទ្ធម្ភាគចក្រខុសបច្ចេកទេសស្លាប់ ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី៨ ខែកមរា ឆ្នាំ២០១៧នេះ៖ សិក្ខាកាម​លោត​ឆត្រ​យោងពីលើឧទ្ធម្ភាគចក្រខុសបច្ចេកទេសស្លាប់ ឃាត់ខ្លួន ឃាតក អារកសម្លាប់ជនរងគ្រោះបីនាក់ នៅសៀមរាប​ថ្ងៃឆ្លងឆ្នាំ​ តារាសម្ដែងស្រី ប៉ាន់ ប៉ាន់ ដេកស្លាប់ក្នុងរថយន្ដ មិនបាច់អស់លុយទៅពេទ្យ គ្រាន់តែមើល​ក្រចកដៃ​ក៏ដឹងថា​ឈឺអីដែរ…

ល្ងាចនេះ ដាច់ភ្លើងនៅសង្កាត់តាក្តុល

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងនៅមុននេះថា នៅវេលាម៉ោង៣និង៥០នាទីរសៀល​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅ P328-F3 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវស្ពានព្រែកហូរ សង្កាត់តាក្តុល ខេត្តកណ្តាល។ អគ្គិសនីកម្ពុជាបានឲ្យដឹងថា មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំតម្រង់បង្គោលដែលទ្រេតឡើងវិញ។ ក្រុមការងារបច្ចេកទេសនឹងធ្វើការជួសជុលជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង៧នាទីយប់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ…

ឆក់កាបូបពីនារីម្នាក់ មិនសម្រេច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៧៣៥ ផ្លូវលេខ១២៨ ក្រុមទី៣១ ភូមិ៩ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ៅ…

ដោះគ្រឿងអលង្ការ លាបឡេ ព្រឹកឡើងបាត់ រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឱ្យជួយស្វែងរក និងវែកមុខជនសង្ស័យ ដែលលួចបាន គ្រឿងអលង្ការរបស់នាងសរុបជាទឹកប្រាក់ជាង៧០០ដុល្លារ។ ករណីដាក់ពាក្យ​ប្ដឹងនេះ ធ្វើឡើងកាលពីម៉ោង១១ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ សោ វណ្ណី អាយុ២៥ឆ្នាំ…

បុរសជនជាតិអាមេរិកម្នាក់ស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុៈ បុរសជនជាតិអាមេរិកម្នាក់ បាន​ស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីវេលាម៉ោង​៨និង៥នាទីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុង ភូមិ4 សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ។ សាកសពមានឈ្មោះ MELVIN DALLAS WING ភេទប្រុស កើតថ្ងៃទី 20-09-1940 សញ្ជាតិអាមេរិក មុខរបរនិវត្តជន (ស្នាក់នៅរយះពេលវែង)។…

ខណៈនេះ សមត្ថកិច្ចខណ្ឌសែនសុខកំពុងចុះបង្ក្រាបគ្រឿងញៀន ក្នុងផ្ទះសំណាក់ “មនោរម្យរីករាយ”

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះ​កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀន ក្នុងបន្ទប់ផ្ទះសំណាក់ “មនោរម្យរីករាយ” ស្ថិតនៅលើ​ផ្លូវលេខ២៧១ ក្នុង​ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ នាំយកមកសាកសួរ​។ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

រថភ្លើង២ខ្សែ​បុកគ្នា នៅស្រុក​ព្រៃនប់ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសស្រាល

ព្រះសីហនុៈ រថភ្លើង២គ្រឿង បានបុកគ្នា កាលពីវេលា​ម៉ោង៩ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវដែក ស្ថិតក្នុងភូមិបឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ដំបូងរថភ្លើងមួយខ្សែធ្វើដំណើរ​ទិស​ដៅពីក្រុងព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ យូ គឹម​សាន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅឃុំប្រទះឡាង ខណ្ឌដង្កោ…

ដើរទាក់លលកជាន់មីន ផ្ទុះដាច់ជើងម្ខាង

បន្ទាយមានេជ័យៈ យោងតាមរបាយការណ៍របស់​មូលដ្ឋាន​អាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យ​ដឹងថា បុរសម្នាក់ បានរងរបួសដាច់ជើងម្ខាង ក្រោយពីដើរជាន់មីន បណ្ដាលឲ្យ​ផ្ទុះ។ ករណីនេះ បានកើតឡើងកាលពីវេលា​ម៉ោង១១ថ្ងៃ​ទី៦ ខែមករា​ ឆ្នាំ​២០១៧​ នៅចំណុច​ភូមិ​ទំនុបក5 ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជន​រងគ្រោះ​ឈ្មោះ​ កូប​ ម៉ាត​ ភេទប្រុស​ អាយុ៤៧ឆ្នាំ ជនជាតិ​ឥស្លាម​រស់​​នៅភូមិបាលិលេយ្យ១…