ក្មេងប្រុសអាយុ៣ឆ្នាំ ធ្លាក់ចូលអណ្ដូងលង់ទឹកស្លាប់
កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ បានធ្លាក់ចូលក្នុងអណ្ដូងទឹក ជម្រៅ៩ម៉ែត្រ បណ្ដាលឲ្យលង់ទឹកស្លាប់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិអូរតាកឹង ឃុំស្វាយជ្រុំ ស្រុករលាផ្អៀរ ខេត្តកំពុងឆ្នាំង៕ ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ