ក្រុមក្មេងស្ទាវតាមកាប់ដល់ផ្ទះ រត់មកប្ដឹងសមត្ថកិច្ចឲ្យជួយ
ភ្នំពេញៈ យុវជន២នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅឱ្យជួយអន្តរាគមន៍ បន្ទាប់ពីពួកគេ ត្រូវបានក្រុមក្មេងស្ទាវប្រដាប់ដោយដាវសាំម៉ូរៃមកតាមរកកាប់ពួកគេដល់ផ្ទះ តែសំណាងល្អដែលខ្លួនមិនបានចេញក្រៅផ្ទះក្រុមស្ទាវផ្អើលអ្នកជិតខាងក៏ត្រឡប់ទៅវិញអស់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជនរងគ្រោះទាំងពីរនាក់នោះទី១ឈ្មោះ សេង ហៀង អាយុ២២ឆ្នាំមុខរបរលើកឥវ៉ាន់ឱ្យគេស្នាក់នៅជាមួយបងប្រុសភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ រី សុភ័ក្រអាយុ១៨ឆ្នាំមុខរបរបញ្ជូលបទចម្រៀងស្នាក់នៅភូមិជាមួយគ្នា។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ…