បញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញៈ ជនសង្ស័យ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា។ ការបញ្ជូននេះ ធ្វើឡើងកាលពីម៉ោង៨និង៣០ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។ សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន៦នាក់ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា រួមមាន៖ -ទី១ ពាក់ព័ន្ធករណីលួចខ្សែរភ្លើង២នាក់ -ទី២ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន២នាក់ -ទី៣ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទ២នាក់…

គាស់តូប​លួចទូរសព្ទជាង៣០គ្រឿង សមត្ថកិច្ចក្របួចជាប់

បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងដោយលោក​វរសេនីយ៍ទោ​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលស្រុក បានចុះបង្ក្រាប និងឃាត់ខ្លួនយុវជន២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពគាស់តូប​លួចយកទូរសព្ទដៃនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង​ប្រហែល៤ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ អធិការនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ លឿង​ ពិសី…

Update: សាក​សពសិស្សសាលា៣នាក់ ដែលលង់ទឹកនៅក្រចេះ រកឃើញអស់​ហើយ​

ក្រចេះ: សាកសពសិស្សសាលាទាំង៣នាក់ ដែល​លង់ទឹកស្លាប់​នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ​ មកដល់រសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញជាបន្តបន្ទាប់។ ក្រោយពីរុករកឃើញសាកសពយុវជនជាសិស្សសាលាទាំង៣នាក់ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ យុវជនទាំង៣នាក់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់ធ្វើកោសល្យវិច័យចប់ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ…

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះ​នៅសង្កាត់ព្រែកប្រា

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ជិតរោងចក្រទឹកត្រី។ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ

ភ្លើងប្រចណ្ឌ! ប្ដីហ៊ានដាក់ថ្នាំកណ្ដុរបំពុលប្រពន្ធពោះ៧ខែ

ភ្នំពេញៈ នឹកឡើងហួ​សចិត្ត ដោយសារតែ​ភ្លើងប្រចណ្ឌ ប្ដីហ៊ានដាក់ថ្នាំបំពុលកណ្ដុរក្នុងម្ហូបឲ្យ​ប្រពន្ធហូប ប៉ុន្តែអ្វីដែលហួសចិត្តជាងនេះទៅទៀតប្រពន្ធមានផ្ទៃពោះ៧ខែទៅហើយ កោតតែលោកប្តីដាច់ចិត្តធ្វើបែបនេះ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែបជ័យ រាជធានីភ្នំពេញ។ ស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ធុង ស្រីកា អាយុ២២ឆ្នាំ មុខរបរោងចក្រ មានផ្ទៃពោះ៧ខែ មានស្រុកកំណើត…

Update: រកឃើញសាក​សពសិស្សសាលាម្នាក់ទៀតហើយ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ទៀតហើយ​ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នៅរសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែល​លង់ទឹកស្លាប់​នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសាកសពសិស្សសាលាម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា…

ប្រុងប្រយ័ត្ន! ផ្ទុះកង់ឡាន បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ បុរសជាជាងប៉ះកង់រថយន្តម្នាក់ បាន​រងរបួសធ្ងន់ ខណៈកំពុងប៉ះកង់រថយន្ត ដែល​ម្ចាស់រថយន្តដឹកយកតែ​កង់រថយន្តមកឲ្យប៉ះ ក្រោយពីប៉ះរួមរូបគាត់បានសប់ ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួសតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជនីភ្នំពេញ។ ក្រោយកើតហេតុ ជនរងគ្រោះជាជាងប៉ះកង់រថយន្ត ដែលរងរបួសធ្ងន់…

Update: រកឃើញសពសិស្សសាលាម្នាក់ ក្នុងចំណោម៣នាក់ ដែលបាត់ខ្លួននៅក្រចេះ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសិស្សសាលា២នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ។ សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។…

សិស្សសាលា៣នាក់ បានបាត់ខ្លួននៅក្រចេះ

ក្រចេះ: សិស្សសាលា៣នាក់ បានបាត់ខ្លួន​កាលពីថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០១៦ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ សាច់ញ្ញាតិ និងសមត្ថកិច្ចកំពុងបន្តរាវរកសាកសពសិស្សសាលាដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ រហូតមកដល់ពេលនេះ គឺមិនទាន់រាវរកសាកសពឃើញនៅឡើយទេ។ ស្នងការនគរបាលខេត្តក្រចេះឧត្តមសេនីយ៍ត្រី លន់ សុផាត បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះថា នៅព្រឹកនេះ…

បាក់រណ្តៅត្បូងនៅស្រុកបរកែវ សម្លាប់បុរសម្នាក់

រតនគិរីៈ បាក់រណ្តៅត្បូងមួយកន្លែង បណ្តាលឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចបរកែវចាស់ ក្រោយអនុវិទ្យាល័យបរកែវ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទឹម ម៉ាញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១…