អាសូរ! កម្មករម្នាក់ ឆក់ខ្សែ​ភ្លើងស្លាប់​នៅនឹងកន្លែង​

កោះកុងៈ ​នៅវេលាម៉ោង​៤និង៣០​នាទីរសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៩ មានករណី​បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅចំណុចផ្ទះឈ្មោះ នាម យ៉ុង ស្ថិតនៅក្នុងភូមិ​១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជនរងគ្រោះមានឈ្មោះ វិត ឆាន់ ភេទប្រុស អាយុ​២៣​ឆ្នាំ មុខរបរកម្មករ…

ដាំបាយហើយដើរទៅផឹកស្រានៅផ្ទះម្តាយ ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់!

ត្បូងឃ្មុំៈ នៅ​​វេលាម៉ោង​១និង​៤០​នាទីរសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៩ នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីភ្លើងឆេះផ្ទះ១ខ្នង​៦ម៉ែត្រគុណ​៣ម៉ែត្រ។ ម្ចាស់ផ្ទះឈ្មោះ ឆន ម៉ន អាយុ​៣២​ឆ្នាំ​។ មូលហេតុ ដាក់ដាំបាយហើយដើរទៅផឹកស្រានៅផ្ទះម្តាយ ខាងត្បូងចំងាយ៥​០​ម៉ែត្រ ពីផ្ទះរបស់ខ្លួនមិនមាននាក់នៅផ្ទះ៕

ផ្អើល​​សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ភ្លើងឆេះព្រៃ​រាលដល់ចម្ការស្វាយចន្ទីអស់ប្រហែល​​២​ហិចតា នៅស្រុកស្វាយលើ!

សៀមរាបៈ​ នៅវេលាម៉ោង២និង៣០នាទីរសៀល ​​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីភ្លើងព្រៃឆេះ​នៅ​ចម្ងាយពីផ្លូវជាតិលេខ​​​៦៤​ ប្រហែល​​​៣០០​ម៉ែត្រ ចំណុចភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ​ខេត្តសៀមរាប។ ​​​ ​ ​រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកស្វាយលើបានចេញអន្តរាគមន៍ និងបានបាញ់ទឹកទប់ស្កាត់ ការពារកុំឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋ ​ឆេះចម្ការស្វាយចន្ទីអស់ប្រហែល ​២ ហិចតា ​បានបាញ់ទឹករលត់រួចរាល់ចប់សព្វគ្រប់…

​ឃុំខ្លួនបុរសម្នាក់ តាមដីកា​បង្គាប់ ​ពី​បទបើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន!​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជាធរ​ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ ពី​បទៈ​ បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ​ បណ្តាល​ឱ្យ​មាន​របួស​ដល់​អ្ន​ដទៃ​ នៅ​ចំណុច​មុខ​ផ្ទះ​ម៉ាក់​វឌ្ឍនៈ​ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​៣​ សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​…

អុញនោះ! ចំផ្ទះអ្នកណាខ្លះ ដាច់ភ្លើងរយៈពេល៤ថ្ងៃក្នុងរាជធានីភ្នំពេញ

សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

ប្តីហេងស៊យ! ​មានស្រីថ្មីរត់ចោល​​ ទុកឲ្យប្រពន្ធនិងកូន៣នាក់រស់នៅយ៉ាងវេទនា

ភ្នំពេញៈ ស្រ្តីវ័យ២៤ឆ្នាំម្នាក់ រួមជាមួយកូន៣នាក់ ក្នុងទឹកមុខស្រពាប់ស្រពោន វិប្បដិសារីក្នុងគ្រួសារ បន្ទាប់ពីលោកប្តីមានស្រីរត់ចុះចោលបាត់ ទុកឲ្យនាង ធ្លាក់ខ្លួនជាស្រ្តីម៉េម៉ាយកូន៣នាក់ ស្រីម្នាក់រស់នៅក្នុងសភាពតោកយ៉ាកវេទនា គ្មានអ្វីទីពឹង សម្រេចចិត្តបី ដឹកដៃកូន ដើរតាមស្វែងរកប្តី នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ មានវត្តមានដល់សាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីកំសត់ខាងលើ​ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន…

ដល់.កខ្លាំង សូម្បីតែក្មេងក៏មិនលើកលែង ជាប់ខ្នោះរបស់ប៉ូលិស

កោះកុងៈ នៅថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹង​រំលោភសេពសន្ថវៈលើអនីតិជន កាលពីថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ​ ​ក្រោយពីបានទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ…

​អ្នកបន្ទាយមានជ័យនិងឧត្តរមានជ័យ ជ្រាបជាដំណឹង នឹងមានការដាច់ភ្លើង នៅតាមតំបន់មួយចំនួន!

​អ្នកបន្ទាយមានជ័យនិងឧត្តរមានជ័យ ជ្រាបជាដំណឹង នឹងមានការដាច់ភ្លើង នៅតាមតំបន់មួយចំនួន៖

បុរសម្នាក់ មានជំងឺឆ្កួតជ្រូក ធ្លាក់ទឹកលង់ស្លាប់ នៅ​កោះពីរ!

ព្រះសីហនុៈ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីបុរសកម្មករទូកនេសាទម្នាក់ ត្រូវបានម្ចាស់ទូករាយការណ៍ប្រាប់សមត្ថកិច្ចថា បានធ្លាក់ទឹកស្លាប់នៅចំណុចកោះពីរ(ជិតកោះតាង)។ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង​តាមម្ចាស់ទូក នៅព្រឹកថ្ងៃទី២២ខែឆ្នាំដដែល ថា កម្មករនេសាទដែលធ្លាក់ទឹកស្លាប់នេះ ដោយសារមាន​ជំងឺឆ្កួតជ្រូក​។ សាកសពឈ្មោះ សាំ ធៀត ហៅ ឡុង ភេទប្រុស…

ទាល់តែចឹងបានរាង! សមត្ថកិច្ចស្ទូចរថយន្ត​៤គ្រឿង ម៉ូតូ​៣គ្រឿង និងម៉ូតកង់បី​៥គ្រឿង ដែលឈប់ចត…​

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៩នេះ ដោយអនុវត្តន៍តាមគោលការណ៍របស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ លោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក ទៀក​ ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក…